ក្រុម MSTហ្វេនក្លឹបកាលពីខែកុម្ភៈឆ្នាំ ២០១៩បានជួបជុំជជែក បញ្ចេញទស្សនៈ ចំណាប់អារម្មណ៍ជុំវិញ ការអាននិងសរសេរប្រលោមលោកប្រភេទមនោសញ្ចេតនាយ៉ាងរាក់ទាក់ស្និទស្នាល។
ក្នុងនោះ វាគ្មិន បីរូប ជាអ្នកអាននិងអ្នកស្នេហាប្រលោមលោកមនោសញ្ចេតនា ជាសមាជិកនៃ MST Senior បានឡើងជជែកវែកញែកនាំមុខ អំពីភាពជាពិសេសនៅក្នុងបទនិពន្ធភាគនិទានស្នេហ៍ កិច្ចសន្យាស្នេហាយើងដ៏ល្បីស្នាដៃនិពន្ធដោយលោកស្រី ម៉ីសន សុធារីតាក់តែងឡើងនៅឆ្នាំ២០០១។


កញ្ញា យិន បូរិន ជាវាគ្មិនដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងជំនួបនេះ បានលើកឡើងថា ប្រលោមលោកមនោសញ្ចេតនាតែងតែឆក់យកបេះដូងរបស់យើងបានដរាបណា វាមានភាពទាក់ទាញ មានឈុតឆាកកក់ក្តៅផ្អេមល្ហែមពិបាកបំភ្លេចបាន មានសន្ទនាដែលធម្មជាតិៗនិងរស់រវើក តួអង្គសំខាន់គួរឱ្យចាប់ចិត្ត ឃ្លានិមួយៗចង់តែអានយឺតៗ មិនចង់ឱ្យរំលងទៅងាយ….។ល។













ដោយមានមោទនភាព ចំពោះប្រលោមលោក កិច្ចសន្យាស្នេហាយើង ដដែលនេះដែរ វាគ្មិនផ្សេងៗទៀតក៏បានលើកឡើងដែរថា ជាប្រលោមលោកស្នេហាដ៏សែនបំពេញចិត្តមិត្តអ្នកអាន របស់យើង បញ្ឆេះបេះដូងយើង និងជួយឱ្យយើងពិចារណាពីធម្មជាតិនៃសេចក្ដីស្រឡាញ់នៅក្នុងពន្លឺថ្មីមួយពោរពេញទៅដោយភាពស្មោះត្រង់។
ដោយមានមោទនភាព ចំពោះប្រលោមលោក កិច្ចសន្យាស្នេហាយើង ដដែលនេះដែរ វាគ្មិនផ្សេងៗទៀតក៏បានលើកឡើងដែរថា ជាប្រលោមលោកស្នេហាដ៏សែនបំពេញចិត្តមិត្តអ្នកអាន របស់យើង បញ្ឆេះបេះដូងយើង និងជួយឱ្យយើងពិចារណាពីធម្មជាតិនៃសេចក្ដីស្រឡាញ់នៅក្នុងពន្លឺថ្មីមួយពោរពេញទៅដោយភាពស្មោះត្រង់។
អ្នកនិពន្ធម៉ីសន សុធារី បានពន្យល់ដែរថា តាមពិតអ្នកនិពន្ធម្នាក់ៗ ត្រូវការបង្កើតធាតុផ្សំជាច្រើនសម្រាប់ស្នាដៃខ្លួនដែលនឹងក្លាយជាប្រលោមលោកមនោសញ្ចេតនាដ៏អស្ចារ្យពិបាកបំភ្លេចបានក្នុងបេះដូងអ្នកអាន។

អ្នកនិពន្ធ ម៉ីសន សុធារី ជាមួយនិពន្ធនាយកនៃគេហទំព័រ Poraman
អ្នកស្រីបន្តទៀតថា គេអាចបែងចែករបៀបសរសេរប្រលោមលោកមនោសញ្ចេតនាជាជំហានៗដោយត្រូវមានចរិតលក្ខណៈ តួអង្គទាក់ទាញខ្លាំង និងឈុតស្នេហាដ៏ចាក់ជ្រៅក្នុងចិត្ត មិនថាឈឺចាប់ឬសប្បាយ រំភើប គិតទាំងអស់សិនសឹមសរសេរឡើង។ អ្នកស្រីណែនាំទៀតថា ប្រលោមលោកមនោសញ្ចេតនាដែលជោគជ័យមួយ តែងកំណត់សាច់រឿងក្នុងបរិបទជាក់លាក់មិនរវើរវាយ ដែលអ្នកអានមានអារម្មណ៍ថា មិនកុហកបំភាន់ ឬចេះតែសរសេរតាមរូបភាពសាមញ្ញៗប្រញិបប្រញាប់គ្រាន់តែដើម្បីឈានទៅដល់ឆាករួមភេទ។
នៅពេលពិពណ៌នាអំពីសកម្មភាពនៃរឿង ត្រូវម៉ត់ចត់ ឱ្យឃើញរូបភាព និងភាពសមទំនងនៃឃ្លាសន្ទនាជាមួយចំណុចភ្ជាប់ជៀសវាង គ្រាន់តែព័ណ៌នាចោល មិនចូលដល់អារម្មណ៍អ្នកអាន។












កញ្ញាមាន ម៉ូនិច ជាអ្នកទើបនឹងចូលរួមដំបូងបានលើកឡើងថា នាងបានខកចិត្តចំពោះសៀវភៅជាច្រើន ដែលមានចំណងជើងល្អ ទំព័រក្រាស់ និងក្របស្អាតទាក់ទាញ ប៉ុន្តែត្រូវអានរំលងចោលជានិច្ច ព្រោះមានអារម្មណ៍ថា អ្នកនិពន្ធមានកន្លែងសរសេរព្រាលៗ និងកន្លែងខ្លះមិនចាំបាច់ផង ថែមទាំងមិនទាក់ទាញ។
នាងបញ្ជាក់ថា នាងបានអានស្រទន់មន្តស្នេហ៍ចំនួន៣ដង នៅតែស្រលាញ់និងនៅតែជក់ ចំណែកកិច្ចសន្យាស្នេហាយើងអានបានពីរដងព្រោះទើបតែស្គាល់រឿងនេះ។
យ៉ារ៉ា