រឿងខ្លី «បើនៅស្រលាញ់» ហក់ឡើងលេខ៣លើកំពូលតារាង!

កម្រងប្រលោមលោក១៤ទំព័រ ចេញផ្សាយនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ ក្រោមចំណងជើងថា បើនៅស្រលាញ់ជាស្នាដៃនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី បានឡើងដល់កំពូលតារាង​លេខរៀងទីបី បន្ទាប់​ចេញផ្សាយទើបតែបាន១១ថ្ងៃគត់។

meysansotheary.com

បើនៅស្រលាញ់ បានក្លាយទៅជាប្រលោមលោកខ្នាតខ្លីដំបូងគេ នៅលើ meysansotheary.com ដែលបានឡើងដល់ចំណុចកំពូលនេះ ដែលកាលពីមុនមាន​រឿង រឿងព្រហ្មចារីរបស់ លោក ហ៊ុយ សារ៉ាត់នៃក្រុមឥន្ទ្រីយ៍MST និងរឿង សំណែន របស់អ្នកនិពន្ធសៀកម៉ាវីន ដែលបានឡើងដល់ចំណាត់ថ្នាក់លេខប្រាំ។

តាមការសង្កេតរបស់ក្រុមការងារកន្លងមក មិនដែលមានប្រលោមលោកខ្លីណាមួយ អាចលោតឡើងដល់កំពូលតារាងនិងក្នុងរយៈពេលមិនដល់កន្លះខែបែបនេះនោះទេ ។

ឥឡូវនេះ ប្រលោមលោករឿង នៅតែស្រឡាញ់បានឡើងទៅដល់ចំណុចកំពូលលេខរៀងទីបីប្រដេញ​ពីក្រោមរឿង រៀបការសងគំនុំ ដែលជាប្រលោមលោកដ៏ពេញនិយមបំផុតនៅក្នុងឆ្នាំ២០២១ ឈានដល់ឆ្នាំ២០២២នេះ ហើយ​ប្រដេញ​តាមពីក្រោយ ដោយរឿងទឹកថ្នាំលាយឈាម ស្នាដៃ​របស់អ្នកនិពន្ធ ម៉យូរាដែលជាស្នាដៃរន្ធត់ព្រឺព្រួចដំបូងរបស់អ្នកនិពន្ធ រូបនេះ។

ចំណែក ប្រលោមលោកខ្នាតវែង រឿង ទំនុកភ្លេងស្នេហ៍ ដែលជាស្នាដៃដ៏មានឥទ្ធិពលផ្នែកសិល្បៈរបស់អ្នកនិពន្ធម៉ីសនសុធារី បានធ្លាក់ទៅដល់លេខរៀងទីប្រាំមួយ។

អ្នកនិពន្ធរូបនេះ បានបញ្ចេញយោបល់ថា រឿង បើនៅស្រលាញ់ មិនមានប្រើប្រាស់​រចនាសម្ព័នអ្វីស្មុគស្មាញទេ ដោយត្រឹមតែរយៈពេលបីម៉ោង អ្នកនិពន្ធបានសរសេរចប់ភ្លាមៗនៅពេលអង្គុយ​លើ Sky Bar មួយ​នារាត្រីថ្ងៃទីដប់បួនខែកុម្ភៈ .

ក្រុមការងារ​ក៏បានចេញផ្សាយបន្ត នៅយប់ដដែលនោះ ដោយ​ឃើញ​ទាក់ទាញឲ្យមានការចូលអាន​យ៉ាងច្រើនសន្ធឹកសន្ធាប់។

«ចំណែកឯ ចំណងជើងក៏មានលក្ខណៈសាមញ្ញ ការរចនាក្របមិនមានអ្វីពិសេស​ជាដុំកំភួន សូម្បីតែអក្សរ ក្បាច់សិល្បៈ​ក៏ប្រើហ្វុន​សាមញ្ញមែនទែន ទាំងអស់គ្នាអាចឃើញ! ចំណុចដ៏ពិសេសរបស់សាច់រឿងនេះ គឺសូម្បីតែចរិតលក្ខណៈតួអង្គនិង​ពាក្យសម្ដីសន្ទនាជា​ធម្មជាតិៗ គួរឲ្យក្នាញ់ធ្វើឲ្យអ្នកឃើញ​ ប្រូម៉ូសិនហើយទប់ចិត្តមិនចុចអានមិនបាន»។

ឥឡូវនេះលោកអ្នកក៏អាចចូលអានប្រលោមលោក​ បើនៅស្រឡាញ់នៅតាមរយៈលីងនេះ….