ដំណឹងមិនសូវល្អ គឺប្រលោមលោក រៀបការសងគំនុំ បានប្តូរដៃអ្នកនិពន្ធដល់ទៅពីរនាក់ដោយសារតែមានបញ្ហាខ្លះនៅក្នងពេលបំពេញការងារនេះ។
កន្លងមកក្រុមសាមូរ៉ៃ មានគ្នាបីនាក់ ប៉ុន្តែក្រោយមក មានចាកចេញលែងបន្តពីរនាក់ ដោយហេតុផលផ្សេងៗគ្នាជាហេតុធ្វើឱ្យការងារសរសេរ ត្រូវពន្យាពេល ទម្រាំដល់អ្នកនិពន្ធមកថ្មីអាចសិក្សាបានខ្លះពីចរិតតួអង្គចាស់ឡើងវិញជ្រួតជ្រាបនិងសរសេរបន្ត។
ដំបូងឡើយខ្សែប្រលោមលោកនេះមានគម្រោងសរុប៦៥ភាគ សរសេរជា១៦+ តែពេលនេះ គេនៅមិនទាន់សម្រេចថា តើអ្នកនិពន្ធថ្មីជាសមាជិកក្រុមសាមូរ៉ៃនឹង អាចរក្សាលំនាំដើម ឬក៏កែប្រែឡើងវិញនោះនៅឡើយ។
គួររំលឹកដែរថា កាលពីខែសីហាឆ្នាំមុន ក្រុមសាមូរ៉ៃត្រូវបានបណ្តុះបណ្តាលនឹងបង្កើតឡើងផ្ទាល់ដោយអ្នកនិពន្ធម៉ីសនសុធារី ដោយមានសមាជិកបីរូប តែពេលនេះបានចាកចេញពីរ និងចូលមកថ្មីចំនួន៣រូបវិញ សង្ឃឹមថា នឹងមិនយឺតយ៉ាវចេញផ្សាយរឿងដូចបានគ្រោងទុកទេ។
រយៈពេលជាងបួនខែមកនេះ ប្រលោមលោករឿង រៀបការសងគំនុំ បានកាន់កាប់កំពូលតារាងរហូតមក បានជាក្រុមសាមូរ៉ៃ មានគម្រោងចេញរឿងប្រលោមលោក ១៦+ ពីរយ៉ាងថ្មីសន្លាងទៀត ក្រោមចំណងជើងថា ចិត្តត្រួតត្រា និងរឿង ចំណាប់ខ្មាំង ដែលសម្រាប់តែសមាជិក Premium Reader ។
ការរីកចម្រើនថ្មីៗទៀតនឹងចេញផ្សាយជូនជាបន្តបន្ទាប់!
សូមចុចតំណនេះដើម្បីអានស្នាដៃរបស់ក្រុមយើងខ្ញុំ!