ប្រលោមលោកបែបមន្តអាគមអូមអាមរបស់ ពេជ្រ បណ្ឌិត ទទួលបានការពេញនិយមខ្លាំង ក្នុងស្រទាប់អ្នកអានប្រលោមលោកតាំងតែពី ឆ្នាំ២០១៣មក។
អ្នកស្រី ម៉ីសន សុធារី ដែលបានប្រើនាមប៉ាកាថា ពេជ្រ បណ្ឌិត សម្រាប់រាល់ប្រលោមលោកដែលផ្អែកលើជំនឿ មន្តអាគមរបស់ខ្មែរ នៅរាល់ពេលចាប់ផ្តើមតំណាលអ្នកស្រីតែងសួរជាមុនថា តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគម ខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ?ចុះអ្នកធ្លាប់លឺអ្វីខ្លះទាក់ទងនិងរឿងអស់នេះ?