ខ្ញុំធ្លាប់ចេញប្រលោមលោក ជាសំណុំរឿងបែបឧក្រិដ្ឋកម្មមួយចំនួនក្នុងនាមប៉ាកាថា«សុភាប្រុស» ដែលទំព័រចាប់ផ្តើម រមែងមានអ្នកស្លាប់ក្នុងទម្រង់គួរឱ្យសង្ស័យ។
ធម្មតា យើងគិតថា អ្នកសរសេររឿងបែបនេះ ធ្លាប់ឃើញសាកសពឬ ចូលរួមជាមួយក្រុមស៊ើបក្តីដើម្បីដកពិសោធន៍តែសម្រាប់ខ្ញុំ គ្នាយើងមិនចាំបាច់ធ្វើអ៊ីចឹងក៏សរសេរបានដូចគ្នា។ គ្នាយើងនៅMST ថ្នឹកខាងទំព័រទីមួយដែលមាន ក្លិន ពណ៌ អារម្មណ៍ទៅដល់កន្លែង និងបុគ្គលក្ខណៈតួអង្គពិសេសបញ្ហាដែលចងច្បាស់។ ពួកយើងមិនពណ៌នាណែងណងចោលនៅទំព័រនេះ ទុកឱ្យអ្នកអានរត់បាត់ទេ។ តែក្នុងសំណុំក្តីបែប សុភាប្រុស ចង់សរសេរចេញជា ក្លិនស្អុយ ដានឈាម ឬភស្តុតាងអ្វីៗផ្សេងដែល បម្រើដល់ប៉ូលីស និងចាក់ចិត្តអ្នកអាន ក៏មិនសំខាន់ថាទាល់តែឈ្លាប់ទៅឃើញឆាកបេបនេះពិតៗដែរ។ បើមិនអ៊ីចឹងថ្ងៃណាសរសេចេញបានមួយរឿង? ចុះបើមិនដែលបានឃើញឧក្រិដ្ឋកម្មសោះ?
ខ្ញុំចែករំលែកខ្លះ នូវបច្ចេកវិទ្យាក្នុងការសរសេររឿងឧក្រិដ្ឋកម្មដែលគួរឱ្យជឿស្លុប។
១ យល់ពីយន្តការប៉ូលីស
ឈុតឆាកឧក្រិដ្ឋកម្មត្រូវបានហាមប្រាមយ៉ាងតឹងរ៉ឹង គ្មាននរណាម្នាក់អាចចូលទៅបានទេ លុះត្រាណាតែពួកគេមានការពាក់ព័ន្ធចាំបាច់ដូចជា អ្នកពិនិត្យសព មន្ត្រីដោះមីន ឬមន្ត្រីដែលត្រូវការបន្ទាន់។ គេចូលទៅជាមួយនឹងេកសណ្ឋាន មានកាតបញ្ជាក់ ពាក់ឧបករណ៍ការពារខ្លួនពេញលេញនឹងក្រោមការគ្រប់គ្រងរបស់ប៉ូលីស ដើម្បីជៀសវាងការបំផ្លាញភស្តុតាងទីកើតហេតុ ឬពុលដល់ខ្លួនគេផ្ទាល់។ អ្នកស៊ើបពាក់អាវចំហរទ្រូង លាបក្រែមម្ស៉ៅ ពាក់ក្នុងអាវស្បែក សក់ហ៊ុពី មុខឡូយក្នុងកុនកូរ៉េ មានចរិតងីកង៉ក់ផ្អៀងរាងកាយដូចអ្នកចម្រៀង គឺមិនដែលកើតមានឡើងក្នុងឆាកឧក្រិដ្ឋពិតៗនោះទេ។ ប៉ូលីស មានអត្តចរិតខុសគ្នា តែពួកគេមិនសំញ៉ែងសម្រស់នៅទីកើតហេតុនិងអាចគ្មានឯកសណ្ឋាន និងមិននិយាយចេចចាចច្រើនឡើយ។ ពួកគេប្រគល់តួនាទីរាយការណ៍ឬឆ្លើយតបទៅកាន់បណ្តាញព័ត៌មានទៅលើបុគ្គលជាក់លាក់ណាម្នាក់ មិនមែនខ្លួនឯងមានសិទ្ធិនិយាយប្រាប់គ្រប់អ្វីដែលរកឃើញដាច់ខាត។
២ យល់ពីរបៀបមនុស្សស្លាប់
ជាធម្មជាតិរបស់មនុស្ស គ្រប់គ្នានឹងស្លាប់ដោយសារតែប្រព័ន្ធសរសៃប្រសាទកណ្តាលត្រូវបានបិទ។ ជាទូទៅ រៀងនេះកើតឡើងតាមវិធីជាច្រើន ប៉ុន្តែជាចម្បង ប្រព័ន្ធសរសៃឈាមបេះដូងឈប់ដើរ ដែលប្រាប់ឱ្យបិទខួរក្បាល ឈប់ ដែលប្រាប់ឱ្យបេះដូង និងសួតបោះបង់ចោលការដកខ្យល់។
បើយើងនិពន្ធឱ្យមានការបាញ់គឺត្រូវដឹងថា ការបាញ់ចំត្រង់ណាស្លាប់ភ្លាម ត្រង់ណាមិនទាន់ស្លាប់។ ឧទាហរណ៍ បើប្រើជាការចាក់ នឹងកាំបិតវាអាចជួយឱ្យអ្នកអានក៏លំបាក សន្និដ្ឋានពិការស្លាប់រស់ ព្រោះរបៀបចាក់មានភាពរញ៉េរញ៉ៃជាបាញ់។ ចំណែកការប្រើថ្នាំពុលវាមានភាពយឺតយ៉ាវប៉ុន្តែកាន់តែនៅឆ្ងាយពីការស្មានដឹងអត្តសញ្ញាណឃាតករ។ ការច្របាច់ក គឺពិបាកជាងគេ ហើយមនុស្សមិនឈរនៅទីនោះ ឱ្យគេច្របាច់កខ្លួនដោយមិនតតាំងទេ។
ត្រង់ណេះសូមអានសំណុំក្តី ស្ទូឌីយោលេខ៧ សិក្សាម្តងទៀត។ នៅពេលអ្នកនិពន្ធចង់សរសេរ “ឈុតឃាតកម្មដ៏ល្អិតល្អន់មួយ” គិតអំពីរបៀបដែលអ្នកសម្លាប់ជនរងគ្រោះជាបញ្ហាដែលត្រូវចងមុនគេចំណែកហេតុផលប្រទាក់និងហេតុផលកំពូលរកនឹកតាមក្រោយ។ កំណត់សម្គាល់មួយទៀតគឺ រាងកាយដែលស្លាប់នឹងកែ សីតុណ្ហភាព ទៅជាត្រជាក់ដើម្បីរក្សា លំនឹងជាមួយនឹងវត្ថុជុំវិញសាកសព។ ចំណែកឯការបង្ហាញប្រាប់ពីពេលវេលាគេមើលលើ ការឡើងរឹងនៃសាច់ដុំ សភាពឈាមប្រែពណ៌ និងការបំបែកគ្នានៃជាលិកាសរីរៈ។ ការស្លាប់ដោយជាតិពុលអាចប៉ះពាល់ដល់ការផ្លាស់ប្តូរទាំងបីយ៉ាងនេះរហ័សជាងការស្លាប់ដោយត្រូវចាក់ឬបាញ់សម្លាប់។
៣ កសាងវាក្យស័ព្ទត្រឹមត្រូវ
កំហុសតិចតួចនៃការប្រើពាក្យក្នុងផ្នែកព្រហ្មទណ្ឌ អាចដែលប៉ះពាល់ដល់ភាពជឿជាក់ធ្ងន់ធ្ងរគួរសម។អ្នកសរសេរដំបូងល្មមៗក៏អាចចងសាច់រឿងសម្លាប់មួយឡើងបាន និងបង្ហាញឃាតករនៅចុងបញ្ចប់ដែរ តែអ្នកនិពន្ធល្អមែនទែននៅផ្នែកនេះ ត្រូវតែមានសមត្ថភាពធ្វើឱ្យអ្នកអានមានជំនក់ចិត្ត ពិនិត្យមិនហ៊ានរំលងគ្រប់ឃ្លាគ្រប់បន្ទាត់ដោយប្រើ «ឃ្លាដែលទាក់ទង បចេ្ចកទេស ហៅថា វាក្យស័ព្ទ»។
ជាឧទាហរណ៍
«វាមានចេតនា ក្នុងការចាប់ខ្លួនកូនស្រីអ្នកមានអស់ទាំងនោះ ដោយមិនឲ្យសល់ដាន!»
«ប៉ុន្តែ ពុំមែនមានន័យថាគ្រប់គ្នាដែលទៅសុទ្ធតែបាត់ខ្លួនទេទាន!»
ឯកមាននិយាយបន្ថែម ធ្វើឲ្យឧត្ដមសេនីយ៍ទ្រចង្ការិះគិត។ ឯកមានឆ្លៀតឱកាសនេះ និយាយបន្ថែម៖
«គ្រាន់តែថា អ្នកបាត់ខ្លួនទាំងអស់ សុទ្ធតែធ្លាប់ទៅកម្មវិធីនោះ!»
«ហើយនៅថ្ងៃទៅចូលរួមនោះ ពួកគេទាំង៤ក៏លែងត្រឡប់មកវិញទាំងអស់?»
ចិត្រាសួរបញ្ជាក់បន្ថែម។
ឯកមានប្រើម្រាមចុចយ៉ាងញាប់ ឯលោកឧត្ដមសេនីយ៍វិញក៏បកស្រាយលម្អិត៖
«អាចថា នៅទីនោះមិនមែនមានតែពួកគេបួននាក់ ហើយបួននាក់នេះក៏មិនមែន ចូលរួមពិធីនៅថ្ងៃជាមួយគ្នាដែរ! រយៈពេល៣២ម៉ោង គម្លាតពីការបាត់ខ្លួនម្នាក់ទៅម្នាក់យើងអាចកំណត់បានថា ពិធីនេះអាចថាមានធ្វើឡើងរាល់ថ្ងៃ គឺអ្នករៀបចំរៀបពេលផ្សេងគ្នាបំបែកមនុស្សឲ្យទៅកន្លែងផ្សេងៗគ្នា! វាអាចធ្វើវិធី ចម្រាញ់មនុស្សតាមរបៀបនេះ ហៅកូនអ្នកមានស្អាតៗទាំងអស់ ក្រោយមកក៏ចាប់ខ្លួនតែអ្នកណាដែលមានឆ្នាំរោង! បើថ្ងៃណាមួយប៉ូលិសមានតម្រុយស៊ើបដល់កម្មវិធីនេះក៏គ្មានភស្តុតាងឯណាគ្រប់គ្រាន់នឹងប្ដឹងថា សមោសរពណ៌ព្រះចន្ទ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនស្រីៗដែរ!»
ឯកមាន ងក់ក្បាលបង្ហាញឯកសារមួយផ្សេងពីScreen៖
«ខ្ញុំបានរករួចហើយ មើលបញ្ជីនេះទៅទាន! នៅថ្ងៃទាំងប៉ុន្មានដែលមានអ្នកបាត់ខ្លួន មានភោជនីយដ្ឋានសរុប៨៨កន្លែង ដែលបានកក់សម្រាប់ពិធីសមោសរ និងជប់លៀងលក្ខណៈសង្គមជាន់ខ្ពស់ ក្នុងចំណោមនោះសុទ្ធតែមានលិខិតអញ្ជើញ ដែលពុំមែនសម្រាប់សមោសរពណ៌ព្រះចន្ទ! ដូច្នេះ បើស៊ើបតាមនេះយើងនឹងអាចដឹងបានថា ពួកនោះប្រើឈ្មោះជាសមោសរមែន ប៉ុន្តែមិនបានប្រើភោជនីយដ្ឋាន ឬសណ្ឋាគារ កន្លែងសាធារណៈផ្សេងៗ ជាកន្លែងណាត់ជួបទេ!»
….ក្នុង គម្រោងការសម្ងាត់២០៣៥
៤ កុំបង្កើតគំនិតច្នៃប្រឌិតប្រាសចាកបច្ចេកទេសពិត
ដោយប្រើជំនួយសម្រាប់ពន្លឿនភាពអស្ចារ្សនៃការស៊ើបអង្កេតរបស់តួអង្គឯក អ្នកនិពន្ធខ្លះ មិនបានពិចារណាលើធនធានជាច្រើន ដែលគេត្រូវតែប្រើចាំបាច់ក្នុងដំណើរការស៊ើបអង្កេតឧក្រិដ្ឋកម្មទេ។ ការពិនិត្យ DNA និងប្រព័ន្ធសម្គាល់ស្នាមម្រាមដៃដោយស្វ័យប្រវត្តិអាចបញ្ជាក់លំអិតខ្លះ កុំគ្រាន់តែសរសេរ ធម្មតាថា«ការធ្វើកោសល្យវិច្ច័យ » និង«ការពិនិត្យឯកសារ»សង្ខេបៗឱ្យតែបានៗវាបានទម្លាក់សមត្ថភាពតែងនិពន្ធរបស់យើងឱ្យអ្នកអានវាយតម្លៃ។ ការពិស្តារនានាដែលផ្តល់ព័ត៌មាន អំពីចំណុចធំ១៤ គឺ ខ្សែភ្នែកពិនិត្យ៨ទិស កន្ទុយភ្នែកពិនិត្យ៦កន្លែង កំហុសឬភាពមិនសមនៅទីកើតហេតុ រំឮកការចងចាំ ណាមួយ ការបញ្ឆេះទម្រង់ផ្លូវចិត្ត អ្នកអានឱ្យចូលរួមការវិភាគនិង ឃ្លាំមើល ជាជោគជ័យពិតប្រាកដសម្រាប់ប្រលោមលោកប្រភេទនេះ។
៥ ប្រើអារម្មណ៍ស្រមៃជ្រៅ
ប្រលោមលោកល្អមួយកើតមានឡើងនៅពេលយើងភ្ជាប់ជាមួយអារម្មណ៍បានជាប់ជាមួយអ្នកអាន។ ការមើលឃើញ សំឡេង ក្លិន រសជាតិ និងការប៉ះដែលយើងបង្កើតត្រូវការចាំបាច់ក្នុងប្រលោមលោកស៊ើបអង្កេត។ គ្មានញ្ញាណ៥ នេះ គ្មានគន្លឹះក្នុងការទាញយកចិត្តអ្នកអានឱ្យចូលមកវិភាគទទួលអារម្មណ៍ថានៅក្នុងរឿងជាមួយគ្នាទេ។ ក្លិនគឺជាតំណភ្ជាប់ខ្លាំងបំផុតទៅនឹងទំនាក់ទំនងផ្លូវអារម្មណ៍ ការអានគ្មានទាំងរូបគ្មានទាំងក្លិនបង្កើតវាដោយរបៀបណា? យើងមិនសរសេរថា វាស្អុយទេ។ ន័យត្រង់បែបនេះទាញអារម្មណ៍បានត្រឹម១០ភាគរយប៉ុណ្ណោះ តែបើយើងបង្កើតអ្នកណាម្នាក់ក្អួត អារម្មណ៍ក្លិនឡើងដល់៥០ភាគរយភ្លាមៗ។
ចុចអានប្រលោមលោកស៊ើបអង្កេតថ្មីបំផុត រូបខ្មៅស្រអាប់