បញ្ជាក់ច្បាស់ៗ អ្នកនិពន្ធបានពន្យល់ថា ខ្សែរឿងនេះដំបូងឡើយហាក់ដូចជាតក់ក្រហល់ ឈុតឆាកបង្កើតបញ្ហាផ្ទួនៗ រហូតទាល់តែអ្នកអានមិនច្បាស់ពីតួអង្គឯកថា មានប៉ុន្មានគូ ប៉ុន្តែការលាតត្រដាងនៃតួអង្គនីមួយៗចាប់ផ្តើមឡើងរហ័សដែរទេ។
ក្នងប្រលោមលោកថ្មីបំផុតរបស់ខ្លួន ក្រោមចំណងជើងថា ស្រលាញ់បងជ្រៅជាងសមុទ្រនេះអ្នកនិពន្ធគូសបញ្ជាក់ថា តួអង្គម្នាក់ៗ ចេញមកមានស្ពាយកំហុសមួយជាមួយហេតុផលរៀងៗខ្លួន។ «បញ្ហានឹងជ្រៅ ហើយដែលខ្ញុំបានគូសបញ្ជាក់យ៉ាងច្បាស់ពីដំបូង គឺទាក់ទិននឹងក្រុមមួយរកស៊ីមិនសូវត្រូវច្បាប់ ហើយស្អប់ប៉ូលីស។
«មិនមែនជា ខ្សែ Mafia Romance និងគ្មានឈុតរួមភេទទេ!»
អ្នកនិពន្ធបន្ថែមទៀតថា ខ្ញុំឆ្លុះបញ្ចាំងអំពីកាតព្វកិច្ចរបស់គ្រួសារនិង បេះដូង។ មនុស្សចិញ្ចឹមជីវិតដោយឈាមរត់ក្នុងបេះដូងពួកគេ ស្នេហាតែងតែមានកើតឡើង ទោះបីជាក្នុងទម្រង់ផ្សេងៗគ្នា។
បិសាចទឹកដែលនាងដាក់ងារ គេជាតួប្រុសដែលមានទម្លាប់រស់នៅបេះដូងត្រជាក់ដូចទឹកកក។ គេមិនដឹងផងថា ស្នេហាចាំបាច់អីទៅ សម្រាប់ការរស់នៅរបស់មនុស្សប៉ុន្តែ នៅថ្ងៃមួយដែលគេចេះស្រលាញ់ គេបានស្រលាញ់លើសពីមនុស្សប្រុសដទៃធ្លាប់ធ្វើ។
ការស្រលាញ់តែម្យ៉ាងមិនគ្រប់ទេ ដូចយូស៊ូស្រលាញ់ភណ្ឌរ៉ា ហើយចន្ទនីយ៉ាស្រលាញ់យូស៊ូ។ តម្លៃនៃការប្រយុទ្ធនិងស៊ូទ្រាំដើម្បីស្នេហា រវាងបុគ្គលដែលមានគម្លាតគ្នា ស្នេហាដែលមិនសមហេតុផល ការជំនៈចិត្តអាត្មានិយម ការលះបង់ ទាំងនេះជាចំណោទបង្កើតឡើងនូវលទ្ធផលចុងក្រោយសម្រាប់ជីវិតពួកគេ។
សម្រាប់ ការលះបង់យ៉ាងម៉ឺងម៉ាត់ពេក ជួនកាលអាចជាកំហុស ជាពិសេសចំពោះឥន្ត្រាដែលគិតគ្រួសារជាងខ្លួនឯង គិតមនុស្សដទៃជាសំខាន់ អ្នកអានអាណិតគេ មិនជឿថា នៅក្រៅប្រលោមលោកនិងមានមនុស្សប្រភេទនេះ ប៉ុន្តែ ក៏ជាកម្លាំងគួរឱ្យកោតសរសើរជាស្មារតីសុទិដ្ឋិនិយម ជាកម្លាំងរុញច្រានដ៏សំខាន់មួយក្នុងការបង្កើត និងបំបែកវិញ្ញាសារក្នុងជីវិត ។
ចុចអានក្នុងរឿង ស្រលាញ់បងជ្រៅជាងសមុទ្រ (Premiumចាប់ពី វគ្គទីបីឡើង)
អត្ថបទ គន្លឹះបង្កើត Action Scene ក្នុងប្រលោមលោក