ចំណុចធំបី អាចសិក្សាពីវិធីតែងនិពន្ធដ៏ល្អក្នុងរឿងសុបិនឆាបឆួល

រឿង សុបិនឆាបឆួល ប្រលោមលោកទំនើប​និងទាក់ទាញ​ខ្លាំងរបស់ក្រុមសាមូរ៉ៃ ដោយមាន​តែចំនួន​១២ភាគ ប្រលោមលោករឿង សុបិនឆាបឆួល​នៃក្រុមសាមូរ៉ៃ បានទទួលការបង់ប្រាក់ចូលអានយ៉ាងច្រើន​សន្ធឹក​ក្នុងដំណើរការចេញផ្សាយ​របស់ខ្លួននៅខែមិថុនា។

មានចំណុចខ្លាំងធំៗមួយចំនួនរបស់បទនិពន្ធនេះដែលយើងអាចសិក្សាបាន៖

១ ប្រើការពិពណ៌នាដ៏មានឥទ្ធិពល

គេបាន​ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន នឹងត្រូវរក្សាទុកនូវចំណាប់អារម្មណ៍តាមរយៈ​ ការ​អភិវឌ្ឍសកម្មភាព​តួ​អង្គ​និងពឹងលើ​គ្រោង​រឿងល្អមួយ​ ប៉ុន្តែសំខាន់ទៅទៀត​ដើម្បីឱ្យអ្នកអានចូលទៅក្នុងពិភពប្រឌិត ពេញលេញ​ស្លុងស្លុប  អ្នកនិពន្ធត្រូវចេះពណ៌នាការស្រមើលស្រមៃរបស់ខ្លួន​​ឱ្យត្រូវនឹង​ការ​ស្រមៃ​របស់អ្នកអានដែលជាការពិពណ៌នាដ៏រស់រវើក និងល្អិតល្អន់។

«ដើរពីក្នុងតង់មកដោយភាពអៀនខ្មាស ទោះបីគ្រប់យ៉ាង​ត្រឹមសុបិន។ ប្រុសសង្ហាបីនាក់បែរមកសម្លឹងខ្ញុំ…..ម្នាក់គឺវុធ ដៃកាន់ច្រាសនិងដបទឹកដូចប្រុងដុសធ្មេញ….ម្នាក់ទៀតគឺមន្ត មន្តកំពុងចុចទូរសព្ទក៏ងើយមកសម្លឹងខ្ញុំ……ចុងក្រោយខ្ញុំងាកទៅមើលមីន មីនទើបស្គាល់តាមរយៈសុខាបានម្តងនេះ​តែមីនសង្ហាណាស់ គេទើបមកពីអាមេរិក គ្មាននរណាដឹងថា មួយចប់តាមផ្លូវ ខ្ញុំលបគិតពីមីនទេ…..គេដូច​ពេលទើបឃើញគ្នាដំបូងដែរ….គេបានប្រើកែវភ្នែកស្រទន់មើលមកខ្ញុំ…..ខ្ញុំក្តោបកន្សែងពីលើណែនជាងមុន ខ្លាចពួកគេដឹងថា អត់មាន​ខោក្នុង…..«គេងឆ្អែត មុខស្រស់ដូចផ្កាត្រូវទឹកប៉ិយ៉ាហាន!» ខ្ញុំឈោងជើងរកស្បែកជើងនៅមុខតង់ តែបាត់ជំហររអិលទៅមុខខ្ចាយសម្ភារៈនិងវ៉ាលិសខ្លះៗក្បែរនោះ​ តែចេះតោងដែកតង់ទប់ជាប់វិញមិនដួលខ្មាសគេ…..ទេសកាលអី…..ទេសកាលអីពេលស្រីៗខ្ទប់មាត់សើច បែរជាប្រុសៗបីនាក់រត់មករកខ្ញុំទាំងបី…..គ្រប់គ្នា​លិចលង់ក្នុងសភាពច្រណែន ចំហមាត់មើលសភាពពួកគេ​ដែលឈឺឆ្អាលនឹងខ្ញុំ…..«ហេតុតែគេស្រីស្អាត មានអ្នកក្លាហានប្រុងតែសង្គ្រោះ?!»ទីននិយាយដៀមដាម​ហើយ​ងាកទៅបន្តលាបម្សៅ។ ប្រុសៗថយក្រោយវិញព្រោះខ្ញុំដើរបាន ខំធ្វើធម្មតាបំផុត….រាងកាយទាំងមូលតាមពិតនៅតែញ័របន្ទាប់ពីការរួមភេទដ៏ល្អបំផុត និងឈឺចាប់បំផុតមួយ​។វាមិនមែន​ជាកំហុសសម្រាប់ជីវិតទេ យ៉ាហានដឹងណ៎ា ព្រោះគ្រប់យ៉ាងជាសុបិន…ព្រះឱ្យអំណោយមកអាថ៌កំបាំងៗ…..តែ….»

២ សាច់រឿងទាយមិនបានស្មានមិនត្រូវ

និយាយឱ្យត្រង់ទៅគំនិត Original ក្នុងប្រលោមលោកឥឡូវនេះមិនសូវមានទេ ព្រោះស្រដៀងៗខ្លាំងនិងអ្វិៗដែលយើងធ្លាប់បានឃើញ ពីមុនមក​។  ដើម្បីក្លាយជាសាច់រឿង​ប្លែក គួរតែគូសវាសចោលចេញនូវសកម្មភាពស្រដៀងៗដែលអ្នកនិពន្ធគិតថា​អ្នកអាន​ធ្លាប់ឃើញ​ក្នុងកុន ឬអានក្នុងសៀវភៅល្បីៗ។ គំនិតដែលមិនធ្លាប់មានពីមុនមកត្រូវដើរតួនៅសេចក្តីផ្តើម ហេតុផល និងចំណុចប្រទាក់ ។  ប្រលោមលោកមិនល្អឥតខ្ចោះទេ តែ​ជាមួយនឹងទិដ្ឋភាពថ្មី ផ្សេង ចម្លែក ជាឱកាសនៃការក្លាយជាម្ចាស់ដើមនៃរូបភាពថ្មី នេះគឺចាំបាច់ខ្លាំង។

«ហេតុអីឯង…. ហេតុអី…..ឯងមកកន្លែងនេះ? ឯណាស្រស់?

ជនកំណាចអនាចារ្ស​ដែលស្ថិតនៅក្នុងស្រោមជាវេជ្ជបណ្ឌិត មិននិយាយអ្វី អង្គុយចុះយឺតៗ នៅចំពោះមុខខ្ញុំធ្វើឱ្យខ្ញុំទធាក់ជើងថយក្រោយទៀតយ៉ាងញាប់។​ ខ្ញុំបានទើរ​ទៅនឹងជញ្ជាំងទ័លទៅហើយ។

គេដកដង្ហើមធំសម្លឹងខ្ញុំពីក្បាលដល់ចុងជើង ជាក្រសែភ្នែកដែលខ្ពើមរអើមខ្ញុំ។ គេមិនបានស្រឡាញ់ខ្ញុំដូចកាលដែលគេធ្លាប់ថ្នាក់ថ្នមឱបរឹត ហើយគូរសញ្ញា​បេះដូងនៅលើទ្រូងរបស់ខ្ញុំនោះទេ ។

ខ្ញុំបានបំផ្លាញព្រហ្មចារីខ្លួនឯងជាមួយមនុស្សបាតសង្គម​ម្នាក់នេះ ដោយសារតែភាពឆ្កួតវង្វេងរបស់ខ្ញុំខ្លួនឯង ហើយនឹងដោយសារភាពធ្វេសប្រហែសរបស់ប៉ាខ្ញុំ ដែលស្មគ្រ័ទុកខ្ញុំផ្ញើក្នុងក្រញ៉ាំដៃខ្លា ហើយឥឡូវនេះប្អូនស្រីចុងរបស់ខ្ញុំ ក៏កំពុងតែ​មានវាសនាមិនខុសពីខ្ញុំដែរ ។»

៣ អាថ៌កំបាំង និងការបើកបង្ហាញ

អ្នកនិពន្ធល្អម្នាក់ៗ ដឹងពីរបៀបបង្កប់និងបញ្ចេញ​ អាថ៌កំបាំងជាថ្នាក់ៗ ម្តងបន្តិចៗ។ មានអាថ៌កំបាំងច្រើននៅពីក្រោយជីវិត​របស់គន្ធា (យ៉ាហាន​)។ គ្មាន​អ្នកណាស្មានដឹងបានទេថានាងឆ្កួត ក្រោយមកគេដឹងថានាងមាន​បញ្ហាស្មារតី​ហើយ​បន្តចង់ដឹងទៀតថា អ្វីដែលនាងបានឃើញនិងឆ្លងកាត់ មួយណាពិតមួយណាបំភាន់?​ អ្នកណាចូលរួមបំភាន់នាង? ទាំងអស់នោះគឺជាសំណង់នៃដុំនំតូចៗ​ ដូចរូបផ្គុំដែលយើងផ្គុំពីដំបូងហើយបំបែកវាឱ្យអ្នកអាន​ដាក់ផ្គុំមកវិញដោយវិធីសាស្ត្រខ្លួនគេ។ នេះជាស្ទីល​សរសេរ អាចថា ជា​ប្រភេទរឿងដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពអក្សរសាស្ត្រ។

« ម្តាយចុងខ្ញុំមិនចង់ឃើញ​ខ្ញុំវិលមកផ្ទះវិញទេ។ ករណីបើខ្ញុំចូលទៅនៅពេទ្យឆ្កួតវិញចប់អនាគត​នៅទីនោះរហូតល្អសម្រាប់គាត់។ គេបានរៀបចំល្បិចធ្វើជាអនុញ្ញាតឲ្យមិត្តភក្តិខ្ញុំនាំខ្ញុំឡើងទៅលេងភ្នំ ។ នោះជារឿងកើតមាន​មែនទែន តែរឿងមិនពិតគឺសុបិនឆាបឆួលរបស់ខ្ញុំនោះប្អូនស្រីខ្ញុំបានរួមដៃ ជាមួយនឹងពេទ្យចង្រៃ ដាក់ថ្រវើរវាយរហូតដល់ខ្ញុំ​ស្រែកឡូឡានៅលើឡានពេលត្រឡប់មកវិញ ខ្ញុំនឹងត្រូវចូលពេទ្យម្ដងទៀត។ កាលនៅលើភ្នំនោះដោយសារតែខ្ញុំមានជាតិរវើរវាយក្នុងដបទឹកខ្ញុំ យខ្ញុំបង្ករឿង ដូច្នេះពេលដែលទាំងអស់គ្នាឃើញខ្ញុំក្រោកពីគេងមកយឺតធ្វើអាកប្បកិរិយាប្លែកៗស្លុយៗ ពេលនោះ វុធ មិន និងមន្តនាំគ្នាសម្លឹងមកខ្ញុំ ពួកគេបារម្ភអំពីជំងឺរបស់ខ្ញុំដោយសារដឹងថា​ខ្ញុំទើបតែសះស្បើយប៉ុន្តែក្នុងខ្លួនខ្ញុំបែរជាយល់ថាគេសម្លឹងមកខ្ញុំ ទុកខ្ញុំជាស្រីស្អាតនិងអស្ចារ្ស​ជាងគេនៅលើភ្នំនេះ។

ថ្នាំ បានរំញោចខ្ញុំឱ្យគិតជានិច្ច​ថាខ្លួនឯងជាមនុស្សអស្ចារ្យ។ នៅពេលដែលគ្រប់គ្នាទិញកាហ្វេ និងបេះផ្កាឲ្យខ្ញុំ បែរជាខ្ញុំយល់ថា គ្រប់គ្នាទុកខ្ញុំជាមនុស្សសំខាន់បំផុត​មួយ ហើយនោះឯងជាបញ្ហារបស់ខ្ញុំតាំងពីតូចមក ។ចូរកុំទុក ខ្លួនឯងជាសំខាន់លើសគេពេក ធម្មតាៗល្អជាង។»

ចូលជាសមាជិក Premium ទើបអាចអានរឿង​របស់សាមូរ៉ៃ បាន។