រៀនសរសេរតាមពាក្យពេចន៍ប៉ិនប្រសប់ក្នុងប្រលោមលោកក្លិនបស្ចឹម «ស្វាមីចចក»

ធម្មតា​ប្រភេទ​រឿង Dark Romanticism គឺជាប្រភេទនិទានមនោសញ្ចេតនា ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ក្តៅគគុក និងការប៉ះពាល់ស្និទ្ធស្នាល ឈុតឆាកស្នេហា​ជ្រាលជ្រៅ ឆក់កណ្តៀត បង្ខិបង្ខំ និងដ៏ពេញនិយមក្នុងសម័យកាលនេះ។

ជាមួយនឹងភាពមិនសមហេតុផលឧទាហរណ៍ អ្នកមាន​និងអ្នកក្រ  អារក្ស ឬបិសាចចចកនិងមនុស្ស ស្តេចនិងទាសករ មនុស្សមានអំណាចនិងសត្រូវខ្លួន។ល។

ជារឿយៗ រឿងប្រភេទនេះ មានការប្រឌិតរួមជាមួយ​ហេតុផលពិត សមរម្យផង​ទើបគេ​អានទៅពិរោះ តែអ្នកខ្លះ​ក៏សរសេរ Dark Romanceដោយផ្តោតតែលើការបំពានរាងកាយ​រួមភេទ ដោយមិនចេះបញ្ចូលហេតុផលពិត​ធ្វើឱ្យក្លាយជារឿងកខ្វក់ និងអនាចារ្យជាជាងជាចលនារ៉ូមែនទិកដ៏កក់ក្តៅរីករាយ។

ចាប់តាំងពីការចាប់ផ្តើមសតវត្សទី 18 មកប្រលោមលោក​ប្រភេទ​ Dark Romanticism រីកចម្រើនឡើងនៅអឺរ៉ុប​និងអាមេរិក ដោយ​ផ្តោតលើការធ្លាក់ខ្លួនរបស់មនុស្សណាម្នាក់ក្នុងដៃគូស្នេហ៍គេ ដែល​ដាក់ទណ្ឌកម្ម បិទសេរីភាព ក៏ដូចជាការងឥទ្ធិពលផ្លូវចិត្តជាមុនសិន មុនគេអាចទទួលបានស្នេហា​។

ចំណែកក្រោយៗមក​មាន​អ្នកច្រលំពីអត្ថន័យ​នៃរឿងប្រភេទនេះ ក៏ បង្កើតជាតួអក្សរបេបចាប់រំលោភគ្មានសិលធម៌ រវាងពុកនិងកូន ពូនិងក្មួយ គ្រូនិងសិស្ស តានិងចៅ អ្នកជិតខាង។ល។​ដែលមិនមានអ្វីមួយជាមនោសញ្ចេតនា​តែវាជាឧក្រិដ្ឋកម្ម និង គួរឱ្យស្អប់ខ្ពើម។

មកដឹងចំណុចខ្លាំងមួយចំនួនក្នុង Dark Romance របស់ Lori Handeland ។

១ សន្ទនាលក្ខណៈរស់រវើក

 ខុសពីអ្នកនិពន្ធ Dark Romance ស្ទើរៗដែលនិយមតែចេញមកចាប់គ្នារំលោភនិងជេរគ្នាកប់ៗអសុរស  ស្វាមីចចក​របស់ Lori Handeland ពណ៌នាពីភាពគួរឱ្យស្រលាញ់នៃតួអង្គឯក PHD, Will និងនាង ជាស៊ីកា ប៉ូលីស​ឯកា​របស់យើងយ៉ាងល្អ។  ការសន្ទនា​រវាងពួកគេ​មានសន្ទុះឡើងខ្លាំងជាលំដាប់រហូត​អ្នកអានដេកនឹកពួកគេបាន។

កំប៉ុងខ្ញុំរបូតពីដៃពេលឃើញគេ​តែគេរហ័សណាស់ចាប់វាបានហើយងើយមើលមកលើ

……«ទម្លាប់ដើរតែបោះ​កំប៉ុងដាក់​គេ​រាល់​គ្នាអ៊ីចឹង ឬ​ក៏ស៊ីញ៉ូ​ខ្ញុំ?»

«Will?»

ខ្ញុំហៅឈ្មោះគេ​ដែលទន្ទេញ​នឹកពេញបេះដូង។

«​មិន​គួរ​ចេញមក​ក្រៅ​ពេល​យប់អ៊ីចឹង​ទេ អាចជួបព្រាន​សិច»

គេនេះនិយាយកំប្លែង តែថ្មើរណេះម៉ោងណេះ​ខ្ញុំមិនគិតថាខ្ញុំចាប់អារម្មណ៍នឹងពាក្យកំប្លែងទេ។ គេនេះ​លើក​កំប៉ុង​សូដាបាច​បង្ហូរ​ទឹក​ដែល​នៅ​សល់ទៅលើ​អាកាស​ហើយ​​ក្រេបត្រងយកមក​យ៉ាងវែងនិងយ៉ាងថ្នឹក​។

ខ្ញុំ​បាន​ឃើញថា ​ខ្លួន​ឯង​ចាប់​អារម្មណ៍​ខ្លាំង​ពេកហើយ ​ជាមួយ​នឹង​សាច់ដុំ​ដែល​អាច​បត់បែន​បាន និង​បញ្ចេញ​គំនួចលើ​បំពង់កដ៏ធំ​របស់គេ​។

 វិធីដែលគេឆក់យកតំណក់ទឹកចេញពី​កម្លាំងខ្យល់ពិតជាអស្ចារ្យណាស់។

«ប៉ិនម៉េះ? ធ្វើដោយ​របៀបណា?»ខ្ញុំ​បាន​សួរពីលើទៅ។

គេបង្អួតខ្ញុំបន្ថែម​ដោយ​ញីកំទេចសម្បកកំប៉ុងនៅក្នុងដៃ។ បេះដូងខ្ញុំលោតញាប់ឡើងចាញ់ភាពទាក់ទាញ។

ខ្ញុំក្រពាត់ដៃ​ឱននិយាយ​រីករាយ​៖

«ដូចជាកំពុងអួតថាខ្លួនឯងជាមនុស្សអស្ចារ្យ»

«នៅមានរឿងអស្ចារ្យច្រើនទៀត!»គេងើយមកទាំងញញឹម« ចង់​ឃើញ? »

បុរសម្នាក់នេះមាន​អនុភាពមកចែចង់បានខ្ញុំ​យ៉ាងស្រួលដូចដកដង្ហើម។ ប៉ុន្តែហេតុអ្វីបានជាគេចូលចិត្ត​ចែចង់ខ្ញុំនេះទើបជាសំណួរសំខាន់?

«អត់ចង់ទេ!  អរគុណ!» ខ្ញុំតបខែងរ៉ែងណាស់«ហើយមកធ្វើអ្វីនៅណេះ?»

«ឃើញសាររបស់ជេស៊ីខ្ញុំមកភ្លាម!»

គេបាន​លូកដៃ​ចូលទៅក្នុងហោប៉ៅខោខូវប៊យហើយកាន់អ្វីមួយនៅចន្លោះមេដៃ និងចង្អុលដៃ។ ព្រះច័ន្ទបានចេញមកភ្លឺចិញ្ចាចទោះត្រឹមមួយចំណិត ។ ពេលនេះខ្ញុំអាចមើលឃើញមុខសង្ហា​និងមាន​ស្នេហ៍របស់គេ​ចំណែក​ឯងរបស់​នៅ ចន្លោះរវាងម្រាមដៃរបស់គេគឺស្លាកមាស​របស់ដែលមេខ្ញុំបញ្ជាឱ្យរក។

«ឡើងមក! មានកាហ្វេញាំ!» ខ្ញុំអញ្ជើញគេ«មានសល់មួយពែង យើងចែកគ្នា!»

«ចែកគ្នា?»គេសួរបកស្រទន់ហើយងក់ក្បាល​ក្រឡេកមើលជុំវិញខ្លួន។

២. យល់អំពីវិទ្យាសាស្រ្តនៃការកសាងគន្លាក់រឿង

មានវិទ្យាសាស្ត្រជាច្រើននៅពីក្រោយការនិទានរឿងមិនថាកុនឬប្រលោមលោក ហើយ​មានតែអ្នកនិពន្ធល្អ​ដែលចេះសរសេរ។ ដូចដែលមាននៅក្នុងរឿងស្វាមីចចក ហេតុអ្វីបានជាអ្នកអានមិនអាច​ឈប់មើលត្រូវបង្ខំចិត្ត​បង់លុយ​? ព្រោះអ្នកសរសេរ បញ្ចេញសារធាតុ endorphins មកក្នុងខួរក្បាលអ្នកអាន។

«វ៉ាស!»

ខ្ញុំស្រែកដោយអចេតនា​ព្រោះគេនេះមកនៅក្នុងផ្ទះទាំងមិនទាន់បានបើកសោរឱ្យ។

“តើ ?”បានត្រឹមមួយម៉ាត់នេះ ខ្ញុំក្រឡេកមើលទៅបង្អួចដែលនៅជិតស្លុង ខ្យល់បក់មិនចូល​ដល់វាំងននទេព្រោះកញ្ចក់ក្រាស់និងមាំ។ “មានន័យថាម៉េច -?”

គេ​បាន​ផ្អៀងក ឈរនឹងនរសង្ហា​ហើយ បត់បែនដៃទាំងពីទៅក្រោយចង្កេះ…គេខ្ពស់ ក្រាស់​ និងថាមពល។

«ក្រែងប្រាប់ខ្ញុំឱ្យឡើងទៅ!»

«ធ្លាប់គិតចង់ប្រើទ្វារខ្លះទេ?ប៉ុន្តែ….ចូលមកដោយរបៀបណា?”

គេមិននិយាយ ញញឹម។ នេះឬភាពអស្ចារ្សបន្ត? តោង​​អគារឡើងបាន​​ដូច​មនុស្ស​ពីងពាង? ខ្ញុំយល់ថាពិបាកនឹងជឿ ប៉ុន្តែគេពិត​ជាចូលមកមែន។

ខ្ញុំ​បែរខ្នង​ទៅចុចទឹកក្តៅ​តែលបគិត ភ្នែកខ្ញុំមិនល្អទេបើគេឃើញ ភ័យក្រឡិកក្រឡាប់ណាស់។

សាស្ត្រាចារ Will Cadotte ពេលនេះមកតាមខ្ញុំដល់ផ្ទះ ហើយ​នៅក្រោយខ្នង​ខ្ញុំទៀត។ ក្រោយពីកាហ្វេនេះត្រជាក់ មានអ្វីកើតឡើង?

ខ្ញុំហុចពែងដ៏ឈ្ងុយឱ្យគេ ហើយ​នាំមុខឡើងទៅរានហាលដដែលវិញ។ គេនៅឈរចន្លោះពីរវាង​ខ្ញុំនិងទ្វារ។ ផ្លូវចេញតែមួយគត់សម្រាប់ខ្ញុំ គឺលោតចុះក្រោម​បើគេមាន​បំណងណាមួយមិនល្អ ហើយខ្ញុំប្រុងរត់គេច។

ទោះ​បី​ជា​គេមិនបង្អួត​តែ​ សាច់ដុំគេគ្រប់កន្លែង​កំពុងនាំខ្ញុំឱ្យស្រមៃ….. តើខ្ញុំអាចនឹង​យករឿងនេះទេ​បើគេ​បរិច្ចាគរាត្រីមួយ​លេងៗជាមួយគ្នា …..ក្នុងភាពឯកជននិងឯកោបែបនេះ?  ខ្ញុំមិនប្រាកដទេ។ ​ដង្ហើម​របស់​ខ្ញុំតឹងនិង​ញាប់ ខ្ញុំក្រពាត់​ដៃ​ខ្ទប់ច្រមុះ កុំឱ្យមាន​គេដឹងឮអាថ៌កំបាំងនៃតម្រេក​ខ្លួនឯង។

​ដោយរងា​និងគ្មាន​អាវក្រាស ខ្ញុំចង់ទៅក្នុងយក។ ខ្ញុំបានដើរ​ចូលទៅរកទ្វារ កន្លែងគេឈរនៅបាំងបិទ។ ប្រសិន​បើ​គេ មាន​សុជីវធម៌ គាត់​នឹង​គេច​ចេញតែនេះ…..គេនៅធ្វើមិនដឹងហើយញញឹម….

«សុំស្លាកនោះមក!»

៣ កំណត់ល្បឿននៃការបង្កើនអារម្មណ៍ភេទ

អ្នកសរសេររឿងប្រភេទ ១៨បូកជាច្រើន មិនសរសេរអ្វីក្រៅពីការស្រែកសម្លុត​និងការផ្តួលគ្នាទៅ​លើគ្រែ ក្នុងព្រៃ ឬលើសាឡុងទេ។ ប៉ុន្តែ តាមពិត​ការសរសេរ Dark Romance ត្រូវការ​លើសពីនេះ។ គេ​ដាក់មនោសញ្ចេតនា​​ក្នុង​ការប៉ះគា្នរវាងភាគី​ទាំងទ្វេ ​បន្ទាប់​មក​បង្កើត​ល្បឿនឡើងជានិច្ច​តាម​ការ​ពិពណ៌នាតួអក្សរនីមួយៗអំពី អារម្មណ៍ អំពីរូបរាងកាយរបស់ពួកគេ និងដៃគូ ផ្នត់គំនិតគឺលំអិត​ សូម្បីតែប៉ះលើគ្រែ ជាន់ឥដ្ឋ ងូតទឹក សំឡេង​ដង្ហើម។ល។ ពុំនោះទេ វាមិនមែនជាDark Romanceត្រឹមតែជា​ការសរសេរ ចាប់រំលោភ ឆៅៗ និងគ្មានន័យ​។

ហោប៉ៅគេមិនប៉ោងទេ ប៉ុន្តែ​មានកន្លែងមួយ​​ប៉ោង​ ហើយ​….ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្បែរៗ​នោះ។ ខ្ញុំ​ស្ទក់ ….ហើយ​ជំនៈងើយ​មុខ​មក​​សម្លឹង​ទៅ​គេ​។

គេឈប់ញញឹមហើយខាំមាត់ខាងក្រោម​។ ភ្នែកគេ​ ខូចៗ សម្លឹងមកខ្ញុំចង់ប្រាប់ថា គេដឹងហើយ គេដឹងខ្ញុំ«ចង់» គេ​ក៏បាន​កត់​សម្គាល់អ្វីៗទាំងអស់ដែលភ្នែកខ្ញុំលបលួចមើលលើរាងកាយគេ​។

គេសរសៀរមក ធ្វើឱ្យ ខ្ញុំ​ដើរ​ថយ​ក្រោយ ហើយ​ជេរ​ខ្លួន​ឯងក្នុងចិត្ត​​ចំពោះ​ភាព«ហាច់»​និងបេះដូងមួយ​សែនទន់​ខ្សោយចំពោះគេ​ម្នាក់គត់  ប៉ុន្តែ ​ខ្ញុំ​មិន​អាច​ជួយ​​បាន​ទេ។ ស្បែករបស់គេបានបញ្ចេញកំដៅខ្លាំងឆ្លងមកដល់ខ្ញុំ  ខ្ញុំអាចធុំក្លិនអ័រម៉ូន​ក្រអូបប្រហើរនៃបុរសម្នាក់ ដែលគ្មាននៅលើភពផែននេះ ។

ក្លិន​ក្រអូបនៃ​ធម្មជាតិ​ព្រៃ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​កាល​ពី​យប់មួយនោះ ជា ​ក្លិន​ដែល​ដាស់​អារម្មណ៍ខ្លាំង។ ខ្នង​ខ្ញុំបានបុករនាំងដែក។ ខ្ញុំមិនអាចថយបន្តទៀតទេតែក៏ អរគុណដែលWill Cadotte ឈប់រុលក៏ប៉ុន្តែ​នៅតែកៀកពេកណាស់។

«សុំទោស!»គេនិយាយស្រាលដូចខ្យល់។ ប៉ុន្តែយ៉ាងហោចណាស់ប្រាណគេ​មិនបានប៉ះខ្ញុំទេ។ ខ្ញុំ​មិន​ប្រាកដ​ថា ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ឡើយ ប្រសិន​បើ​គេ​ដាក់បាត​ដៃ​ដ៏ធំ​​​ទាំង២​នោះ​មក​លើ​ខ្ញុំ។

«ប្រសិនបើជេស៊ីមកយកស្លាកនៅសាលា  ខ្ញុំមិនមកទេ! តែ…ខ្ញុំសង្ស័យថា ម៉េដាម​អញ្ជើញខ្ញុំមកលេងដល់ទីនេះ»

«ម៉េចដឹងថា ខ្ញុំរស់នៅកន្លែងហ្នឹង?»

«ពិបាកស្អី!»

គេចោលភ្នែកចិញ្ចាចអំនួតសម្លឹងខ្ញុំ។ ហើយបន្ថែម​ពេលខ្ញុំក្រឡង់ៗចាញ់សម្រស់សំឡេងគេ«សម្រាប់មនុស្សស្រីដែលខ្ញុំចូលចិត្ត!»

ពិតគ្រប់គ្រាន់ហើយការញ៉ែនេះ។ ខ្ញុំចង់ទាញខ្លួនឯងចេញបន្តិចសិន​តែគេបានលូកដៃទាំងសងខាង មកត្រដុសម្រាម លើចុងសក់របស់ខ្ញុំហើយបន្តខ្សាវៗ៖

« ខ្ញុំចង់ជួបម៉ាដាមប៉ូលីសទៀត»

ជាមួយភាពញាប់ញ័រខ្ញុំសួរ៖

«ជួបធ្វើអី?»

គេបានទម្លាក់ដៃចេញ ធ្វើឱ្យ​ ខ្ញុំគិតថាគេនឹងជៀសថយក្រោយអនុញ្ញាតឱ្យខ្ញុំឆ្លងកាត់ទៅរក​ទ្វារ​ ហើយខ្ញុំស្រមើស្រមៃថា គេនឹងនិយាយ ពីរឿងឧក្រិដ្ឋដែលត្រូវការឱ្យខ្ញុំលុប ព្រោះគេ​ហៅខ្ញុំម៉ាដាមពីរដងហើយ ខ្ញុំក៏ហៀបនឹង​និយាយថា «Sorry I cant help» ស្រាប់តែ​ ​ដៃដែលបានទម្លាក់​ចុះ​មកនោះគ្របវឹបមកលើ​​ត្រគាក​ខ្ញុំសងខាង។

ចូលPremiumហើយឬនៅ?

ចុចអាន​ «ស្វាមីចចក»