ខ្ញុំមិនប្រើឈុតឆាក​រួមភេទដើម្បីជំរុញភាគនិទាន​មនោសញ្ចេតនា​នោះទេ

ភាគនិទាន​ស្នេហ៍នៃអ្នកនិពន្ធ ម៉ីសន ​សុធារី មិនចាំបាច់ប្រើ​ការរួមភេទដើម្បីជំរុញដំណើរ​រឿងឱ្យរំជើបរំជួលនោះទេ​ហ្វេន​ម្នាក់របស់គាត់លើកបែបនេះ។

បើយើង​ចង់ឃើញ​ឆាក​តណ្ហា ការអាក្រាតកាយ ឬពណ៌នា​អំពី​ចំណុចក្តៅ សកម្មភាពស្រើបស្រាលក្នុងបន្ទប់គេង។ល។ អានរឿងរបស់គាត់នាំតែខាតពេលនិងខាតលុយ​។

កញ្ញា លីដា អាយុ​២៣ឆ្នាំ​ជាអ្នកអាន​ពិតប្រាកដរបស់អ្នកនិពន្ធម៉ីសនសុធារី និងជាអ្នកអាន​ហើយអានទៀតនូវប្រលោមលោកចាស់ៗរបស់គាត់​ពេលនេះនាងកំពុង​អានរឿងថ្មី ចំណងជើងថា ស្រលាញ់បងជ្រៅជាសមុទ្រ។ អ្នកអាន​រូបនេះ​បញ្ចេញ​ទស្សនៈថា​​ គ្រាន់តែចរិតតួអង្គ និងសម្តីខ្លី​ៗ ក៏បានបង្កើតចេញ​នូវអារម្មណ៍ដ៏រំជើបរំជួលរួចទៅហើយ  ។ អ្នកនាង​មាន​ចំណាប់អារម្មណ៍​ទៀតដែរថា៖

«ការរួមភេទ ឬ18+ មិនដែលមាន​ក្នុងរឿងនិទានស្នេហ៍របស់​គាត់ទេ! កុំច្រលំថា គាត់មានហ្វេនច្រើនដោយសារបែបនេះ អានសិនទៅ! ឈុតរំលោភអត់ទាំងមាន​ផង​ កុំគិតពី​រឿងអាសអាភាស កុំ​វិនិច្ឆ័យ​សៀវភៅរបស់គាត់ អានគ្មានឈុតអស់ហ្នឹងទេ!»

យុវវ័យជាច្រើន មាននិន្នាការ​និយមអានឈុតឆាកស៊ិចសីក្តៅៗ។ មិនថា ពិស្តារ ​ឬ​ដោយ​សេចក្ដី​សង្ខេប ​ឬក៏ប្រើការពណ៌នា​លិបលជាសម្ងាត់ អ្នកនិពន្ធនិយាយថា គ្មានទាំងអស់ក្នុងភាគនិទាន​មនោសញ្ចេតនា​របស់ខ្លួន។

«បើខ្ញុំហៅឈ្មោះថា ជានិទានមនោសញ្ចេតនា ខ្ញុំមិនត្រូវការ​​ឆាកក្តៅសាច់ទេ! ភាពស្និទ្ធស្នាលដ៏គួរឱ្យគោរព និងមានតម្លៃខុសពី​ភាពគួរឱ្យ​ធុញទ្រាន់នឹងឆ្អែតឆ្អន់នៃការរួមភេទដែល​បង្ហាញសេរីបែបទូរទស្សន៍អាមេរិកជប៉ុន​ឬសាសន៍ដទៃ ! ​សម្រាប់ខ្ញុំ ទំនាក់ទំនង​រវាង​បុរស​និង​ស្ត្រី ជ្រាលជ្រៅដោយបេះដូង ជាជាង​​ការ​រួម​ភេទ! ​​អ្នកនិពន្ធអាចទាក់ទាញអ្នកអាន​បានល្អ ​ប្រសិនគេមានពាក្យសន្ទនា​ល្អ​ និង​សកម្មភាព​មនោសសញ្ចេតនា​ដែលស្និទ្ធស្នាលមិនកខ្វក់! ប្រសិនខ្ញុំធ្លាក់ចំនួន​អ្នកអាន ឬ​​ចាញ់រឿងប្រភេទ Dark Romance ក៏មិនមានបញ្ហាអីដែរ!  »

ការគោរពគ្នានិងសិលធម៌និយម ​ជាតម្លៃមិនអាចកាត់ថ្លៃបានក្នុងឥរិយាបថនៃការរស់នៅរបស់ខ្មែរយើង ​ក៏ជាតម្លៃនៃស្នេហា​មួយ​ដែលអ្នកអាននឹងរកឃើញក្នុងប្រលោមលោក ​​ស្រលាញ់បងជ្រៅជាងសមុទ្រ។

ចូល Premium ហើយនៅ ?​ ឮអ៊ីចឹង ចង់អានឬដកថយ?

ចុចអានរឿងស្រលាញ់បងជ្រៅជាងសមុទ្រ

ស្នេហា​មិនមែន​ជារឿង​ត្រឹមលើគ្រែ តែជារឿងជាប់ជំពាក់នៃដួងព្រលឹងមនុស្សពីរនាក់

ភ័ស្តុតាងគឺពិតជាមាន​ នៅក្នុងចំណងចិត្ត​ រវាង​តួស្រី​នាង​ចន្ទនីយ៉ា និងតួប្រុស​​លោក ឥន្ត្រា។ របៀបដែល មនុស្ស​ផ្តាច់ការដូចគេ កំពុងប្រែប្រួលចរិយា​រស់នៅសម្រាប់នីយ៉ា បង្ហាញពីបេះដូងរបស់គេដែល​បរិច្ចាគ​គ្រប់យ៉ាង គ្រាន់តែចង់បាន​ត្រឡប់មកវិញនូវរបស់មួយ​គឺ ​«នាងបានសុខ»។

នោះគឺជាគន្លឹះនិងភាពកក់ក្តៅ​ដែលអ្នកអាននិងលង់ស្រលាញ់ឥន្ត្រាឡើងៗ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គេដើម្បីការពារ និងថែទាំ នាង នៅគ្រប់ផ្លូវទៅកាន់ ការលះបង់ដ៏ឈឺចាប់តួប្រុស​និងសម្រេចបាន​នូវក្តីសុបិនរបស់នាង​ឱ្យនាង​បានរៀបការជាមួយ​យូស៊ូ។ នេះជារបៀបដែល ឥន្ត្រា​អាចបើកទ្វារចូលបេះដូងរបស់អ្នកអាន​។

លើកក្រោយចាំនិយាយដើមឥន្ត្រាទៀត!

តោះអាន​ឡើងវិញ

ស្រលាញ់បងជ្រៅជាងសមុទ្រ

ប្រលោមលោកនេះ​សម្រាប់សមាជិក Premium ចាប់ពីភាគទីបីឡើង

ចុចពីនេះសួរអំពីព័ត៌មាននៃការ ចូល Premiumhttps://t.me/mstwriterallseason