ភាពស្មុគ្រស្មាញនៃពិភពធុរកិច្ចនាពេលបច្ចុប្បន្ននេះ តម្រូវឱ្យ បណ្តាអ្នកដឹកនាំត្រូវខ្លាំងជំនាញទន់ ។ ជាពិសេសលើ ផ្នែកទំនាក់ទំនងបានច្រើនរូបភាពនិងច្រើនកម្រិតដើម្បីយកទៅបង្កើតចក្ខុវិស័យ និងបញ្ចុះបញ្ចូល ឬលើកទឹកចិត្ត ក្រុមទាំងមូល មានសន្ទុះចិត្ត បង្កើតនិងរួមគ្នាដើរតាមចក្ខុវិស័យតែមួយ។
កម្រិតអ្នកដឹកនាំល្អអាចជំរុញមនុស្សឱ្យផ្លាស់ពីការគិតរបៀបអញនិយមទៅជា “យើងខ្ញុំ” ។ ជំនាញទំនាក់ទំនងនេះជួបបញ្ហាជារឿយៗ ដោយសារអ្នកដឹកនាំ មិនចេះកសាងទំនុកចិត្ត មិនអាចបញ្ជូនព័ត៌មានបានច្បាស់ មិនចេះបង្កើតឬលើកកំពស់យន្តការប្រាស្រ័យទាក់ទងគ្នាដោយវិជ្ជាជីវៈឬលុបបំបាត់ទម្លាប់មនោសញ្ចេតនា ការបែងចែកបក្សពួក ឬការនិយាយពីក្រោយខ្នង មិនចង់ទទួលខុសត្រូវពាក្យបង្អាប់ វាយតម្លៃក្រៅផ្លូវការរបស់ខ្លួន។
ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពមួយគឺពិបាកបង្កើតឡើង ណាស់ដោយសារគ្មានភាគីណាធ្វើម្នាក់ឯងបានទេតែត្រូវការការប្តេជ្ញាចិត្តពី អ្នកដឹកនាំ និងភាពជាគំរូ។ មេដឹកនាំ ទាមទារឱ្យមានវិន័យ ខ្លួនឯង មានចិត្តនឹងនរ ច្បាស់លាស់នៃឆន្ទៈក្នុងការរក្សានិងកែលម្អមុន។
ទំនាក់ទំនងនៅកន្លែងធ្វើការ ក្នុងក្រុមការងារយើង អាចដំណើរការរលូន ដោយការបង្កើតឡើងប្រព័ន្ធទំនាក់ទំនងដែលមានរចនាសម្ព័ន្ធច្បាស់ ឱ្យតម្លៃគ្នា យកភាពត្រឹមត្រូវជាមូលដ្ឋាន និងយកការទទួលខុសត្រូវជាគ្រឹះ។
អ្នកណាក្តីទទួលខុសត្រូវនូវអ្វីដែលពួកគេនិយាយ។ កង្វះទំនួលខុសត្រូវ មិនត្រឹមសម្រេចកិច្ចការធំមិនបានថែមទាំងបង្កើតរឿងរ៉ាវមិនបានការឡើងមកនាំខាតពេលនិងខាតចិត្ត ទាំងអស់គ្នា។
នាយកប្រតិបត្តិ ឬអ្នកដឹកនាំភាគច្រើនដឹងរឿងនេះ ប៉ុន្តែការដាក់ប្រព័ន្ធនេះ គេទាមទារឱ្យបុគ្គលិកអនុវត្តិ ភ្លេចគិតពីវិន័យខ្លួនឯង និងការផ្តោតអារម្មណ៍ឬគិតថាកិច្ចការនេះមិនសូវសំខាន់ដូចផ្នែកលក់។
ការមិន បង្កើតប្រព័ន្ធទំនាក់ទំនងដែលមានប្រសិទ្ធិភាព នឹងនាំមកនូវចម្រូងចម្រាស់ហើយតើផ្នែកលក់រីកចម្រើនបែបណាបើផលិតភាពការងារខាងក្នុងពេញដោយទំនាស់?
អ្នកដឹកនាំត្រូវការធ្វើខ្លួនឯងជាគំរូក្នុងការគាំទ្រគណនេយ្យភាព តម្លាភាព និងមើលថែដិតដល់នូវសង្វាក់ទំនាក់ទំនងប្រកបដោយជំនាញ ការគោរពគ្នានិងដោយវិជ្ជាជីវៈ។
ចូរកុំភ័យខ្លាចកំហុស សូម្បីតែអ្នកដឹកនាំល្អបំផុតក៏និយាយខុសដែរ សំខាន់យើងទទួលស្គាល់និងសុំទោស។ ជាអកុសល មេដឹកនាំដែលល្ងង់ខ្លៅ មិនចង់ទទួលស្គាល់ថា ខ្លួនមានកំហុសទេដូច្នេះ គេអាចដឹកនាំអ្នកណាបានយូរ? អ្នកដឹកនាំ អ្នកត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីបន្តបង្កើនទេពកោសល្យដឹកនាំរបស់ខ្លួន ក្នុងចំណោមនោះ គឺហាត់ពត់ការទទួលខុសត្រូវខ្ពស់ លើបញ្ហាទំនាក់ទំនងរបស់យើងជាមុន មុននឹងកែលំអបាននូវប្របន្ធទំនាក់ទំនងក្រុមហ៊ុនទាំងមូលបាន។
ជាការពិតណាស់ ក្នុងរូបភាពណាក្តី យើងតែងប្រឈមការខ្វែងគំនិតគ្នា ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ ត្រូវប្រាកដថា នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើងហើយ នោះក្រុមរបស់យើងយល់ពីរឿងនោះមិនមែនសម្រេចចិត្តម្នាក់ឯង ហើយមិនមានមធ្យោបាយទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពពន្យល់ឱ្យ ពួកគេយល់និងឆ្ពោះទៅមុខដោយឯកភាពគ្នាទេ។
ចុចអាន ជំពូកមេដឹកនាំក្នុងវប្បធម៌ថ្មីដែលពិភពលោកដ៏ទំនើបកម្មខាងមុខត្រូវការ