បច្ចេកវិទ្យានឹងផ្លាស់ប្តូរទម្រង់នៃភាពជាអ្នកដឹកនាំតាមរបៀបណា?

ក្នុងកម្មវិធីសន្ទនា សម្រាប់យុវវជននិងអនាគត អ្នកនិពន្ធ ម៉ីសន សុធារី​បានពោលទៅកាន់អង្គសិក្ខាសាលាថា ព្រឹត្តិការណ៍អន្តរសាកល​ និងទំនើបកម្មបច្ចេកវិទ្យាកំពុង​តែ​ផ្លាស់ប្តូររបៀបរស់នៅរបស់យើង​យ៉ាងគំហុក ជាមួយនោះ ការងាររកស៊ី និងអាជីពរបស់យើងនឹងប៉ះទង្គិច។

ឥទ្ធិពលរំខាននេះ កំពុងជំរុញឱ្យមានបដិវត្តន៍ឧស្សាហកម្មទីបួននិងរួមជាមួយ​វិបត្តិជំងឺឆ្លងនៅមិនទាន់ព្រមចប់ បានបង្ខំឱ្យនិយោជក និយោជិត និងអ្នកដឹកនាំអាជីវកម្មគ្រប់គ្នា​ត្រូវវាយតម្លៃឡើងវិញ នូវអត្ថន័យនៃការក្លាយជាអ្នកដឹកនាំទៅអនាគត​ប្រកបដោយប្រសិទ្ធិភាព។

បច្ចេកវិទ្យាគឺជាផ្នែកមួយ ដ៏ដែលទាមទារឱ្យគ្រប់គ្នា​យកចិត្ត​ទុកដាក់និងព្រម​ធ្វើការ​ផ្លាស់ប្តូរ​ធំបំផុតមុនពេល​ AI, ស្វ័យប្រវត្តិកម្ម, ទិន្នន័យធំ និង metaverse ផ្លាស់ប្តូរលឿនជាងនេះ​ហួសពី​កន្លែងយើងឈរជើង ហើយ​យើងនឹង​នៅក្រោយ​របត់សង្គម​សេដ្ឋកិច្ច។

​ អ្នកដឹកនាំដែលអាចបង្កើនសក្តានុពលនៃចំណេះជំនាញច្ចេកវិទ្យាខ្លួនឯង​ទាន់ពេលវេលា​ ជាអ្នកដែលនឹង​ជោគជ័យបំផុតនៅក្នុងការដឹកនាំការងារនាពេលអនាគត។

 អ្នកដឹកនាំខ្លាំង និងជោគជ័យនឹងចេះចំណុចទាំងនេះ៖

១ កំណត់គោលដៅ អាជីវកម្ម-ឬផេនការមេ ដែលរួមបញ្ចូលបច្ចេកវិទ្យាជាចាំបាច់

២ គាត់ច្នៃប្រឌិតឥតឈប់ឈរ និងបើកចិត្តឱ្យទូលាយ និងត្រៀមខ្លួនទទួលយកការអភិវឌ្ឍន៍ថ្មីៗ ហ៊ាន​ទប្រឈមនិងភាពផ្លាស់ប្តូរលឿននៃឌីជីថល

៣ គាត់មានផែនការជាក់ច្បាស់ក្នុងការ​ប្រើប្រាស់សំណុំធនធានដ៏ទូលំទូលាយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងស្វែងរកឱកាសបន្តដើម្បីណែនាំស្វ័យប្រវត្តិកម្ម

៤ ផ្តល់ឱ្យបុគ្គលិកនូវឧបករណ៍​បច្ចេកវិទ្យា និងវគ្គ​បណ្តុះបណ្តាលទៀងទាត់ដែលពួកគេត្រូវការ

៥ ចេះធ្វើសមាហរណកម្ម លើអភិបាលកិច្ច ពីបច្ចុប្បន្នទៅអនាកត​ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា

៦ ចេះបង្កើត ប្រព័ន្ធ ការងារ​ទំនើប នាំបុគ្គលិកឱ្យមាន​សុខភាពល្អ​សមាធិ​ហាត់ប្រាណ​ដើរកម្សាន្ត​រៀន និងធ្វើការ​ប្រកដដោយ​ប្រសិទ្ធភាព និងមាន​ផលិតភាពខ្ពស់។

៧ ផ្តល់សិទ្ធិអំណាចដល់បុគ្គលិកក្នុងការ​ស្វែងរករបកំហ៊ើញថ្មី ជាប្រយោជន៍ខ្លួនគេ​និងក្រុមការងារដែរ។

៨ វិនិយោគលើជំនាញបច្ចេកវិទ្យា និងឱកាសសម្រាប់ការពិសោធន៍ គ្រប់គ្រងទំនោរការងារពីចម្ងាយ និងតាមទូរស័ព្ទដោយបង្កើតការពិតនិម្មិត និងពង្រីកកម្លាំង​បច្ចេកវិទ្យាពពកដើម្បីគាំទ្រការងាររហ័សរហួន និងអាចបត់បែនបាន។

៩ ពង្រឹង​ជំនាញភាពជាអ្នកដឹកនាំសម្រាប់អនាគត

កន្លែងធ្វើការនាពេលអនាគត នឹង​នាំមកនូវបញ្ហាប្រឈមច្រើនជាងពេលនេះ​តែភាគច្រើនគឺ​ ជំនាញសតិចណូឡូជីនិងទីផ្សារ​ដែលជា​ជាសសរស្តម្ភ សម្រាប់ភាពជោគជ័យ។ ចំណុចនេះ​ទាមទារឱ្យមានការផ្លាស់ប្តូរពីការផ្តោតលើវិន័យ មុខងារ និងតួនាទី មកជាការ​ទទួលស្គាល់គ្នា បែងចែក សមត្ថភាពបុគ្គល និងចក្ខុវិស័យរួម ព្រមទាំងលើកទឹកចិត្ត​គ្នាជាផ្នែក​រួមផ្សំមិនមែន​អ្នកណាជាបុគ្គលិកបង្គោល​ អ្នកណាជាបុគ្គលិកបណ្តែតឡើយ។

ចុចអាន​អត្ថបទភាពជាអ្នកដឹកនាំច្រើនទៀត