ជាអ្នកសរសេរប្រលោមលោក អ្នកណាក៏ចង់ឲ្យអ្នកអានរបស់ខ្លួនស្លុងអារម្មណ៍ទៅក្នុងបទនិពន្ធ និងអាច ប្តូរទៅជាសប្បាយចិត្ត រំភើប រំជើបរំជួល កម្សត់ឬក៏កំប្លែង ធូរស្រាលពីទុក្ខកង្វល់នានានៅក្នុងជីវិតពិតស្រឡះខ្លួនពីវិបត្តិបានមួយគ្រា ដោយគ្រាន់តែបានអានប្រលោមលោក ហើយស្រមៃថាខ្លួនគេកំពុងឋិតនៅក្នុងពិភពលោកមួយដែលបទនិពន្ធកំពុងតែពណ៌នាឡើង។
ជាទូទៅអ្នកអានចូលចិត្ត អានអក្សរ ប៉ុន្តែអាចទទួលអារម្មណ៍ថា បានប៉ះ បានធ្វើសកម្មភាព បានផ្លាស់ទី ហើយគេចូលចិត្តស្រមៃឡើងថា ខ្លួនគេកំពុងនៅនឹងកន្លែងនោះជាមួយតួអង្គ ជួនកាលជាតួអង្គឯក ជួនកាលជាតួអង្គមិនឯកប៉ុន្តែជាតួអង្គដែលគេចូលចិត្ត ដើម្បីមានឱកាសធ្វើអ្វីមួយដែលនៅជីវិតខាងក្រៅ ពួកគេមិនដែលបានធ្វើ។
ប្រលោមលោករឿងប្រឌិត មិនថានៅក្នុងសៀវភៅឬក៏ត្រូវបានបំលែងមកជាភាពយន្ត បានអនុញ្ញាតឲ្យអ្នកអាន ឬទស្សនិកជនយើង មិនត្រឹមតែបានឈានចូលទៅក្នុងពិភពមួយថ្មីផ្សេងប៉ុណ្ណោះ ប៉ុន្តែក៏ទទួលយកនូវបទពិសោធពិសេសៗដែល មានអារម្មណ៍លើសពីអារម្មណ៍ធម្មតារបស់ពួកគេ ដោយសារមិនអាចធ្វើវាបាននៅក្នុងជីវិតពិត។
ដូច្នេះដើម្បីបំពេញចិត្តអ្នកអានឲ្យស្លុងលង់ក្នុងទំព័រនិងឃ្លានិមួយៗនៃសំណេរ ចូលទៅដើរតួខ្លួនឯង ឬមួយក៏ចូលរួមវិភាគ ចូលរួមសប្បាយ កើតទុក្ខ ចូលរួមនៅក្នុងការបំបែកក្ដី ចូលរួមនៅក្នុងការវាយតម្លៃឬ ដោះស្រាយបញ្ហា យើងខ្ញុំមានបច្ចេកទេសមួយចំនួនដែលអ្នកនិពន្ធអាចយកទៅប្រើដើម្បីបង្កើតការពិតចេញពីរឿងប្រឌិត ។
បច្ចេកទេសទាំងនេះ នឹងជួយជំរុញអ្នកអាន ឲ្យមានអារម្មណ៍ថា គេកំពុងតែនៅក្នុងនោះជាមួយតួអង្គពិតពិត ។
ជារឿងធម្មតា ដែលអ្នកសរសេរនិងអ្នកអានដឹងថា ព្រឹត្តិការណ៍ទាំងនោះប្រឌិតឡើង មិនមែនជារឿងពិតទេ ប៉ុន្តែគេនៅតែមានអារម្មណ៍ចង់ចូលរួម ចង់ភ័យខ្លាចមានអារម្មណ៍ស្លុងរីករាយរំភើបនិងដឹងទុក្ខសោករបស់តួជួនកាលសើច ជួនកាលយំញាប់ញ័រឬមានកំហឹង ឬចងចាំសាច់រឿងយ៉ាងយូរបានចង់អានជាថ្មីទៀត ត្រូវការបច្ចេកទេសមួយចំនួនសិន។
សូមចុចលើតំណរ ដើម្បីចូលអាននូវបច្ចេកទេសបង្កើននូវរូបបារម្ភក៏ដូចជា ប្រសិទ្ធភាពនៃការទាក់ទាញអារម្មណ៍អ្នកអាននៅក្នុងប្រលោមលោកក្រោយៗ។
១ ដូចម្តេចហៅថា សរសេរបង្ហាញដោយមិនប្រាប់
២ ដើម្បីបង្កើតតួអង្គមានបុគ្គលិកលក្ខណៈពិសេសនិងទាក់ទាញ