រឿងជាច្រើននៅក្នុងលោកនេះ គឺយើងមិនអាចគ្រប់គ្រងបានទេ ដូច្នេះ ជោកជ័យពិតគឺ ទាក់ទងនឹងការគ្រប់គ្រងខ្លួនឯងបាន។
ព្រោះយើងជាអ្នកសម្រេចចិត្ត យើងជាអ្នកធ្វើសកម្មភាពជើងជាអ្នកធ្វើអំពើ បែបហ្នឹងហើយយើងទាំងអស់គ្នាគួរយល់ព្រមថា ខ្លួនជា ម្ចាស់នៃលទ្ធផលជីវិត ខ្លួនយើង។ បើលទ្ធផលនោះយើងមិនសប្បាយចិត្តយើងផ្លាស់ប្តូរការប្រព្រឹត្តិ។

បង្កើតផែនការរយៈពេលវែង ជាការងារសំខាន់ក្នុងជីវិតបុគ្គល យើងអាចនិយាយបានថា បើយើងមានផែនការច្បាស់លាស់ យើងអាចកំណត់សកម្មភាពដើម្បីធ្វើ ដើម្បីបំពេញឲ្យផែនការនោះ ដើម្បីឲ្យផែនការនោះទទួលបានជោគជ័យ ទៅដល់គោលដៅហើយសកម្មភាពទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យជីវិតរបស់យើងមានភាពរួសរវើក មិនធុញ និងមានតម្លៃ ព្រោះយើងដឹងថា យើងកំពុងដើរទៅណា ចង់បានអ្វី។ ចាំ! ជីវិតយើងធុញទ្រាន់ពីព្រោះយើងជាមនុស្សដែលកំពុងធុញទ្រាន់! ជីវិតរបស់យើងរស់រវើកពីព្រោះយើងជាមនុស្សដែលកំពុងតែសកម្ម…..ចុចស្តាប់វីដេអូទាំងស្រុង