ហេង អ៊ីឈង អ្នកនិពន្ធថ្មីវ័យក្មេង ដែលបានចូលរួមកម្មវិធីជំនួបអ្នកនិពន្ធពីដើមខែសីហាក្រោមប្រធានបទថា វិថីជីវិតជាអ្នកនិពន្ធអាជីព នាងបានលើកឡើងថាពិតជា WOW សម្រាប់នាង។
«នៅអំឡុងពេលហ្នឹងខ្ញុំមានអារម្មណ៍ថា ចំពោះខ្ញុំផ្ទាល់ខ្ញុំថាស្រួលដកដង្ហើម! កន្លងមកយើងពិបាករកអ្នកយល់និងឱ្យតម្លៃអាជីពនេះ ! ជាមួយនឹងអ្នកចូលរួម ទោះជាយើងអត់ធ្លាប់ស្គាល់គ្នាពីមុនមកក៏ចេះតែបារម្ភ! អ្វីដែលខុសពីការរំពឹងទុកនោះ អ្នកនិពន្ធមកច្រើន ពួកគាត់ចិត្តទូលាយជួយគ្នា លើកទឹកចិត្តគ្នា និងចែករំលែកពិតៗមិនក្លែងក្លាយ! »
កញ្ញាបន្តទៀតថា ការកាត់ពីខេត្តកំពង់ចាមមកដល់ពិតជាមិនស្តាយចិត្ត ព្រោះអ្នកចូលរួមជាអ្នកនិពន្ធឬស្រលាញ់ផ្នែកនេះដូចគ្នា ដំបូងនឹកស្មានដល់ថា ប្រហែលជាមានអ្នកចូលរួមតិចតួច ដឹងអីអត់កន្លែងអង្គុយ ម្នាក់ៗឈរដល់ម៉ោងជាង១២ ព្រោះជំនក់ចិត្ត។

កញ្ញាសង្កត់ធ្ងន់ទៀតថា «សម្រាប់អាជីពនេះដោយសារតែយើងបានជួបគ្នា បានស្គាល់គ្នា អាចរាប់អានគ្នាទៀតជាលើកដំបូងក្រោមប្រធានបទថាវិថីជីវិតឆ្ពោះទៅរកអាជីពដែលខ្ញុំមានអារម្មណ៍ថាទទួលបានការលើកទឺកចិត្តខ្លាំង!»
កញ្ញា ហេងអ៊ីឈងជាយុវនារីដែលស្រលាញ់និស្ស័យតែងនិពន្ធ។ នាងបានដាក់ស្នាដៃដំបូងមកចូលរួមជាមួយកម្មវិធី MSTWritersរដូវកាលទីមួយ (ក្រុមអ្នកនិពន្ធម៉ីសន សុធារី) ដែលមានប្រធានបទថា អ្នកនិពន្ធក្រៅសាលា។
ក្នុងចំណោមនោះ មានអ្នកនិពន្ធចំនួនបីក្រុមដែល មានឈ្មោះថា MSTឥន្ទ្រីយ៍ ហង្សៈ និងនាគា បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាល ជំហានដំបូងអំពីមូលដ្ឋានគ្រឹះនៃការសរសេរប្រលោមលោក បង្ហាត់បង្រៀនតាមអនឡាញដោយអ្នកស្រី ម៉ីសនសុធារីផ្ទាល់។
ឥឡូវនេះលោកអ្នកអាចចូលរួមជាមួយនឹង MSTWriters រដូវកាលទីពីរដែលមានប្រធានបទថា អ្នកនិពន្ធបឹងជុំវិញបឹងទន្លេសាប ដែលសរសេរអំពីខេត្តទាំងប៉ុន្មាននៅជុំវិញបឹងទន្លេសាប ឬក៏ចូលរួមជាមួយនឹងអ្នកនិពន្ធ MSTរដូវកាលទីបី ដែលមានប្រធានបទថា ដែននិរតីខ្លួនអ្នកផ្ទាល់ជាអ្នកនិពន្ ធឬអ្នកចាប់ផ្ដើមតែងនិពន្ធដំបូង មកពីខេត្តក្រុងជុំវិញដែននិរតីនៃព្រះរាជាណាចក្រកម្ពុជា ឬក៏មកពីខេត្តក្រុងដទៃទៀតក៏អាចសរសេរអំពីដែននិរតីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួមដូចគ្នា។


MST Writers (ក្រុមអ្នកនិពន្ធ ម៉ីសន សុធារី) រដូវកាលទីមួយដែលបានរើសយកនូវប្រធានបទថា អ្នកនិពន្ធក្រៅសាលាបាន ត្រូវចូលរួមដោយយុវវ័យជាច្រើនហើយមានប្រលោមលោករាប់រយចំណងជើង ចុចអាន ត្រូវបានបោះពុម្ពផ្សាយនៅលើ meysansotheary.com អាចចូលអានបានដោយមិនគិតថ្លៃ សុទ្ធសឹងជាស្នាដៃរបស់អ្នកនិពន្ធថ្មីៗ។




