១ តើបងអ្នកនិពន្ធឲ្យតម្លៃអ្វីជាងគេក្នុងមិត្តភាព?
ខ្ញុំចង់បានគុណសម្បតិ្តច្រើនពីមិត្តខ្ញុំ តែខ្ញុំអទិភាពលើ បុគ្គលិកលក្ខណៈនៃភាពសុចរិតជាគោល។ មនុស្សស្គាល់ហេតុផល មនុស្សឱ្យតម្លៃគ្នាមិនផ្តោតតែចំណុចអវិជ្ជមាន មនុស្សចេះដឹងគុណ និងមនុស្សស្រលាញ់ធម្មជាតិ ព្រមទាំងមានសប្បុរសធម៌ ។ល។
គុណសម្បតិ្តទាំងនេះ តែងតែជាតម្លៃស្នូលមួយ ក្នុងចំណោមមនុស្សដែលខ្ញុំដើរជាមួយ។ ដោយសារខ្ញុំ ជាមនុស្សប្រើអារម្មណច្រើន ភាពអភ័យទោសនិងចិត្តទូលាយ ជាអ្វីដែលខ្ញុំចង់បានណាស់ ។ បើអ្នកនោះមានរបស់នេះ ខ្ញុំនឹងផ្តាច់ប្តូរ រក្សាមិត្តភាពជាមួយគេ។ ដ្បិតយើងឱ្យតម្លៃភាពស្មោះ តែរឿងពិតណាក្តីដែលធ្វើឱ្យមិត្តខ្ញុំឈឺចាប់ ខ្ញុំព្យាយាមបញ្ចៀស។ ខ្ញុំមិនរាប់អានអ្នកណាហើយឈរមើលគេត្រូវឈឺចាប់ទេ។
ត្បិតតែភាពជឿជាក់សំខាន់ខ្លាំង តែមិនបានន័យថា គេធ្វើខុសម្តង ខ្ញុំក៏Give upដែរ អត់ទេ។ យើងត្រូវការមិត្តភ័ក្តិដែលមិនបញ្ចេញអាថ៌កំបាំងរបស់យើងទៅប្រាប់អ្នកដទៃ និយាយដើមយើង ឬអនុញ្ញាតឱ្យអ្នកដទៃរិះគន់យើង តែយើងក៏មិនដាក់សម្ពាធឱ្យគេនោះ ចេញមុខប្រយុទ្ធការពារកំហុសយើងដែរ។ ខ្ញុំមិនឱ្យមនុស្សដែលរួមជីវិតជាមួយខ្ញុំ គូស្នេហ៍ មិត្តឬបងប្អូនមានសម្ពាធពេលនៅជាមួយខ្ញុំទេ។
កាន់តែចាស់ឡើង ខ្ញុំកាន់តែឱ្យតម្លៃការយល់ចិត្ត គ្នា។ ការយល់ចិត្ត គឺជាសមត្ថភាពដែលយើងអាចរក្សាទំនាក់ទំនងបានយូរ។ ចំណែកសមត្ថភាពក្នុងការមិនវិនិច្ឆ័យវាយតម្លៃ ខ្ញុំនៅកំពុងខំ គឺខំជានិច្ចដើម្បីកាត់ចោលទាំងនេះយើងត្រូវការ ពេលវេលា។

២ បងពេញចិត្តនឹងជីវិតរស់នៅឥឡូវនេះទេ? ហេតុអ្វី?
ខ្ញុំមិនសូវទោមនស្សនឹងជីវិតទេ គឺក្រោម៥ភាគរយតែម្តង។ សម្រាប់ខ្ញុំ ជីវិតមនុស្សយើង ជាដំណើរការនៃការរីកចម្រើនបណ្តើរៗ ខ្ញុំអត់ដែលទាមទារភាពឥតខ្ចោះទេ។ ក្នុងនាមជាបុគ្គល ខ្ញុំកំណត់អ្វីដែលសំខាន់បំផុតសម្រាប់ជីវិត ហើយខ្ញុំរកឃើញ។ ខ្ញុំលែងចំណាយលើការរិះគន់បន្ទោស ប៉ុន្តែខ្ញុំចាប់ ឱកាសសូម្បីតូចមួយក៏ ជំរុញទឹកចិត្តខ្លួនឯងឱ្យហក់ទៅមុខ។ ខ្ញុំធ្វើការធ្ងន់ ហើយមានវិន័យ។ ខ្ញុំកំណត់ថា ជាការចំណាយពេលវេលាលើការលូតលាស់ផ្ទាល់ខ្លួន(ជាអទិភាព) ខ្ញុំអត់ដែលទិញមាស តែខ្ញុំទិញចំណេះដឹង និងទិញបទពិសោធន៍។ ជីវិតរបស់យើងគប្បីឆ្លងកាត់ចលនា ឬសកម្មភាពណាមួយខុសពីជំនាន់ប៉ាម៉ាក់យើង។ ខ្ញុំមិនមែនមនុស្សអធឹកអធមទេ ខ្ញុំមិនចូលចិត្ តShow តែខ្ញុំចូលចិត្តធ្វើ ហើយធ្វើច្រើនជានិច្ច។ ខ្ញុំគោរពទ្រឹស្តីមួយក្នុងជាតិនេះគឹ បើអ្នកអាចធ្វើអ្វីមួយលើសពីដើម្បីខ្លួនឯង អ្នកជាមនុស្សដ៏មានតម្លៃ។

ទស្សនៈបើកចិត្តគឺសំខាន់ តែគុណសម្បត្តិ រកឃើញតែនៅលើខ្លួនបុគ្គលមានភាពជាអ្នកដឹកនាំប៉ុណ្ណោះ។ កាន់តែដឹកចិត្តកាន់តែបើក ពុំនោះទេគ្មានអ្នកដើរតាមទេ។ ត្រូវចាំជានិច្ចថា មនុស្ស មានទស្សនៈខុសៗគ្នា ហើយយើង មិនមែនជាមនុស្សតែម្នាក់គត់ ដែលតែងគិតត្រូវនិងសមហេតុផលនោះទេ។ ចេះគិតបែបនេះយើងនឹងរីករាយចំពោះជីវិត។
៣ ក្លាយជាអ្នកនិពន្ធនិងអ្នកដឹកនាំបងពេញចិត្តមួយណាជាង?
ទាំងពីរយ៉ាងសុទ្ធតែអាចដឹកនាំ។ ចាប់ឱកាសនេះឱ្យជាប់ប្អូនៗ បើគុណតម្លៃប្អូនមាំ នឹងមានអ្នកដើរតាមច្រើន នេះជាស្លាកយីហោ(កេរ៍ឈ្មោះ)ពិតប្រាកដ ដែលពិបាកកសាង ក៏មិនងាយរលុប។ ទូកទៅកំពង់នៅ។
សំណួរផ្សេងទៀតសូមលើកទៅពេលក្រោយ