ដោយមានអ្នកនិពន្ធថ្មីសួរគាត់ច្រើន អ្នកស្រី ម៉ីសន សុធារី ស្ថាបនិក meysansotheary.com និង MST Writers បានពន្យល់នៅថ្ងៃនេះថា ប្រលោមលោក១៨+ដែលអាចហៅថា Erotic Romance Novels ធម្មតាជាបទនិពន្ធរឿង ដែលសរសេរអំពីការវិវត្តនៃទំនាក់ទំនងស្នេហាឬ លំដាប់លំដោយរឿងផ្អែកទាំងស្រុងការរួមភេទ។
ក្នុងប្រលោមលោកបែបនោះ ការរួមភេទ គឺជាផ្នែកធំមួយដែលដឹកនាំការអភិវឌ្ឍន៍ទំនាក់ទំនងនៃសាច់រឿង និងមិនអាចឈុតអស់នោះចេញបាន ថែមទាំងកាន់កាប់ភាគរយច្រើនក្នុងផ្ទៃរឿងទាំងមូលពី៥០ទៅ៨០ភាគរយនៃឈុតឆាក។
យើងអាចសម្គាល់ឃើញធាតុធំៗក្នុងប្រលោមលោកប្រភេទរោលរាលខាងលើ រួមមានការពិពណ៌នាប៉ិនប្រសប់អំពីរាងកាយ សកម្មភាពឯកជនដែលស្និទ្ធស្នាល និងពាក្យពេចន៍ដាស់អារម្មណ៍ភេទ និងចលនារឿងដែលផ្តោតលើការប្រចែប្រច័ណ្ឌ មិនគោរពវិន័យ មិនសុភាព ឬបង្ខិតបង្ខំ។ល។

ក្រៅពីនោះ ចលនារឿងមានបរិមាណនៃឈុតឆាកសិចដែលបង្ហាញការប៉ះពាល់ និងការបំពេញចិត្ត ខាងអារម្មណ៍កាមគុណ ការបង្ហាញទាក់ទាញដោយចំណុចកំពូលខាងរាងកាយនៃតួអង្គដែលមានភាគរយច្រើនជាងសាច់រឿងដទៃ មិនចាក់ស្រេះ មិនស្មុគស្មាញ តែប្រទាក់ក្រឡាឈានទៅដល់រឿងលើគ្រែជានិច្ច។ ក្នុងរឿងប្រភេទនេះ គេមិនត្រូវការតួអង្គច្រើនឬកសាងអត្តចរិតពិបាកស្មុគដូចប្រលោមលោកមនោសញ្ចេតនាកក់ក្តៅទេ។ អ្នកនិពន្ធផ្នែកនេះរមែងផ្តល់ឱ្យការស្រមើលស្រមៃដល់អ្នកអានរបស់ពួកគេក្នុងន័យត្រង់ៗមិនធៀប មិនបាច់ពង្វៀង លើការរួមភេទនិងមិនបាច់លាក់បាំងច្រើន។
ឧទារហណ៍ទីមួយ រឿង ចិត្តត្រួតត្រា
«ខឹងបងឬស្រឡាញ់បង គ្រប់ខលរបស់បង ត្រូវលើក!»
«ចុះលោក? តទៅ រាល់ពេលខឹងលីនឬអត់នោះ លោកលើកខលលីនដែរ?!»
គេឮហើយភាំង។ យូរហើយមិនដែលគិតទេ។ មានមនុស្សមកទាមទារភាពស្មើគ្នាបែបនេះជាមួយគូខាន់ដែរ?
«ហើយ….ពេលលីនមិនឃើញលោកលើក លីននឹងទៅទាក់ទងប្អូនប្រុសឬបងប្រុសរបស់លោកបានទេ?»
គេមិចភ្នែកសម្លឹងនាង។ ភ្នែកនាងទន់ណាស់ ចុះនាងមាត់រឹងនិងចិត្តរឹងម្ល៉េះលីន?
«អីយ៉ាស!» គេញញឹមហើយនិយាយស្រាលៗរួចខាំមាត់ក្នាញ់។ ចំពោះគូខាន់ គ្មានរឿងណានិយាយហើយធ្វើឱ្យគេកើតចិត្តត្រួតត្រាលីន ស្មើនឹងឮរឿងមនុស្សប្រុសទេ។
បងប្រុសនាងផង គេនៅច្រណែនចុះទម្រាំ….លីនឃើញមុខគេក៏ដឹងអារម្មណ៍ប្រែប្រួលរបស់គេដូចគ្នា។ លីនឆ្លាតណាស់។ នាងយល់ច្បាស់ កាលមុននិយាយរឿងប្រុស១០០នាក់ ប៊ិះទក់សាច់ម្តងហើយ ពេលនេះមកឌឺគេទៀតទាល់តែបាន។
មុនពេលគេមានប្រតិកម្ម តូចលូកដៃទៅជុំវិញចង្កេះគេនិងឱបគេស្អិត។
«និយាយខុសទេ! សុំទោស!»
គេច្រានស្រីចេញរបូតស្នាមឱប តែដៃគេមិនលែងលីនទេ គេមិនចង់ឱ្យនាងដួល។
«បងធ្វើបានអូន!» គេនិយាយមុខស្មើ «ឱ្យស្មើបាន តែ!….យប់នេះ….លីននៅពីលើម្តង!»

អម្បាញ់មិញនេះក៏នៅតែរាប់ថាជាឈុតស្នេហាធម្មតា ចំណែកខាងក្រោមនេះទើបជាឈុតនៃ Erotic Romance Novels
បបូរមាត់គេក្រអូបនិងក្តៅៗ….ដៃខ្ញុំឱបគេ ចំណែក Will ក៏មិនខ្ជះខ្ជាយពេលវេលាដែរ។ គេបានថយចុះក្រោយចូលទៅរករបស់ល្អភ្លាមៗ។
ខ្ញុំចូលចិត្ត ពេលដែលទីតាំងមរតកមនុស្សស្រីបាននៅក្នុងមាត់គេ។
ភ្លេចថានេះគឺកណ្តាលវាល ខ្ញុំត្រូវចុងអណ្ដាតរបស់គេវាយដំ ស្ទើរស្រែកអស់សំឡេងបាន។ គេនៅមិនឈប់ទេ ខ្ញុំបានរុញគេ រុញស្មាគេចេញយ៉ាងខ្លាំង តែមុខគេនៅជាប់ម៉ឺង ដៃគេព័ទ្ធខ្ញុំឱ្យមាត់គេនៅសោយរាជ្យចំកណ្តាលល្អាងរបស់ខ្ញុំ ហើយលេងសើចតាមចិត្តគេ។ ខ្ញុំញ័រត្រគាក ទន់ជើង ទម្លាក់ខ្លួនទ្រោមលើកំភួនដៃគេ គេនៅមិនរង្គើទៅណា។
ខ្ញុំជិតចេញហើយ…..យូរហើយមិនដែលមានសភាពនេះកើតឡើងទេ។ ប្រុសទាំងអស់ដែលខ្ញុំឃើញជា Gay ពួកគេគួរឱ្យធុញនិងកំប្លែងចុកពោះ តែ will វិញ ពោះខ្ញុំផតចូលក្នុង ទប់ខ្លួនឯងលែងជាប់នឹងការវាយលុកធ្ងន់ៗឥតមេត្តារបស់គេ។ ខ្ញុំមានអារម្មណ៍ដូចជា ក្មេងស្រីគ្មានសមត្ថភាពរឿងលើគ្រែទេ ត្រូវគេគ្រប់គ្រងបានគ្រប់សព្វ ដឹងតែពីស្រែកថ្ងូរតែមិនខ្លាំងទេនិងអង្វរគេឱ្យឈប់បន្តិច តែគេមិនឮ។
នៅពេលដែលគេឮខ្ញុំក្នុងជីវិតមួយលែងជាខ្លួនខ្ញុំ គេធ្វើចលនាដ៏ស្រើបស្រាលដោយលូកដៃម្ខាងមករកទាញទម្លាក់ខ្សែអាវដេកយប់ស្តើងគ្មាន អាវទ្រនាប់របស់ខ្ញុំ។ ប៉ះចុងសុដន់ខ្ញុំភ្លាម រំពេចនោះមាត់របស់គេបានចាកចេញពីចំណុចខាងក្រោមឡើងមករកបន្ទាបក្បាលសុដន់របស់ខ្ញុំ។
«អត់ទេwill»
អណ្ដាតដ៏ឈ្លាសវៃនោះដឹងថា ទេគឺបានន័យថា Yes ។ គេបានរុលចូលមកចំណុចកណ្តាលហើយលេបខ្ញុំស្រស់ៗខ្លាំងៗ។ ដកស្រង់ពី រឿងស្វាមីចចក សម្រាប់តែ Premium Readers (១០០០០រៀលក្នុងមួយខែ)

ជាសរុបមកវិញ តើប្រលោមលោកបែបមាន Erotic Romance ល្អ ឬមិនល្អ? អ្នកនិពន្ធ ម៉ីសន សុធារី ពន្យល់បែបនេះថា៖ «Erotica Novel ល្អឬអាក្រក់ ដូចទៅនឹងប្រភេទរឿងផ្សេងៗដែរ។ បើពុទ្ធិស្មោកគ្រោកមកពីការសម្រេចចិត្តរបស់អ្នកនិពន្ធ។ ឧទាហរណ៍ដូចជាឱ្យតួអង្គរួមភេទជាមួយឳពុកចុង បងប្រុសឬប្តីមិត្តភក្តិ ឬបងថ្លៃ។ល។ ប្រលោមលោកប្រភេទអីក៏ដោយអាស្រ័យលើសារដែលល្អឬអាក្រក់ វាដូចជាជិវិតពិត ការរួមភេទជារឿងធម្មជាតិ តែមនុស្សខ្លះធ្វើឱ្យវាក្លាយជារឿងអនាចារ្យ រួមភេទមិនរើសមុខ តណ្ហាដឹកមុខ គ្មានសម្បជញ្ញៈ ក្បត់ ទ្រុស្ត ។ល។ចំណែកប្រភេទមនោសញ្ចេតនាកក់ក្តៅដល់បេះដូងដោយមិនបាច់រោលរាល ស្រៀវស្រើបជារឿងដែលខ្ញុំតែងដាក់ក្នុងនិទានស្នេហ៍របស់ខ្ញុំ ។»
ឧទាហរណ៍
«មនុស្សបងឯង ប្រាប់ឱ្យធ្វើអ៊ីចេះទៅធ្វើអ៊ីចុះ! ឱ្យជួលអាវធំពាក់ បងឯងជួលឡានមកម្ដង៦គ្រឿង! ខ្ញុំបានស្អីទៅបង់គេ? ហើយអស់ប៉ុន្មានជួលប៉ុណ្ណឹង? ខ្ញុំបានលុយឯណាឱ្យថ្លៃឡានគេនៀក»
នាងងើបមុខមកជាមួយកង្វល់ តែនាងត្រូវទើរព្រោះគេសម្លឹងនាងយ៉ាងស្រទន់។ សន្យានៅគាំងកណ្ដាលសមុទ្រស្នេហាដែលល្វឹងល្វើយដូចគ្មានអ្នកណានៅទីនេះក្រៅតែពីនាងហើយនឹងគេ។ សូរសព្ទមេក្រូលាន់មកកោកៗផ្ដាច់សង្វាក់ដង្ហើមក្ដៅឧណ្ហៗរបស់នាង។
«ហើយបងឯងបានលុយពីណាមក?ខ្ចីគេក៏មិនគួរខ្ចីយកមុខម្លឹងៗដែរ!ងាប់ហើយ ខ្ញុំបានអីសងគេ? »
ដៃគេលូកមករកកដៃនាង ។
កណ្ដាប់ដៃគេត្រជាក់ ស្រាលតែមិនអាចរើរួចឡើយបុរសនេះមិនឆ្លើយនឹងសំណួរនាង គេបែរជា អូសនាំនាងចាកចេញចោលកម្មវិធី។
នាងភាំងៗ តែក៏បណ្ដោយជើងឱ្យចាកចេញទៅតាមគេ រហូតដល់ត្រូវគេរុញចូលក្នុងឡានទៀតក៏នៅតែភាំង។
នាងនិងគេស្និទ្ធស្នាលណាស់ សម្ដីអីក៏ធ្លាប់និយាយចច្រែតដាក់គេគ្មានខ្លាចក្រែងចិត្តបន្តិចណានោះដែរ ប៉ុន្តែពេលនេះហេតុអីហារមួយម៉ាត់មិនរួចសោះ?
គេជាន់ហ្គាដាក់ល្បឿនរស្រឺបលើផ្លូវជាតិ ធ្វើឱ្យនាងងាកមករកសម្លឹងនាយត្លែរ ។
គេក្របួចមាត់ញញឹមហើយងាកមកប៉ះកែវភ្នែកជាមួយនាង។
គេស្អាតយ៉ាងនេះ នាងនិយាយអីរួច បើថ្ពាល់ក៏ក្រហម ហើយបេះដូងកំពុងច្រាលសង្កត់រាងកាយ រារាំងអណ្ដាត ហើយក៏គ្របសន្ធប់មកលើបញ្ញានាងអស់រលីងទៀត។
បានអីទប់ទល់ទៅសន្យាអើយ?
គេញញឹមអស់ចិត្តក៏ងាកមកមើលទិសដៅខាងមុន។
«ស្អាតណាស់ មនុស្សស្អាត!»
គេរអ៊ូតិចៗ ធ្វើឱ្យនាងដែលទើបតែងាកចេញទៅសម្លឹងរកសម្គាល់ផ្លូវបែរជាងាកមកវិញខ្វាកព្រោះភ្ញាក់ពាក្យសរសើរប្លែកៗចេញពីមាត់នរៈអភិជន។
«ថាខ្ញុំហ្មែន? សរសើរខ្ញុំ?»
ស្រីតូចចង្អុលមុខខ្លួនឯង ធ្វើឱ្យគេដៀងកន្ទុយភ្នែកមកទាំងគ្រឺតក្នាញ់។
គេសួរវិញភ្លាមតែប្រើសំឡេងស្រាលៗ បបោសអង្អែលត្រចៀកអ្នកនៅក្បែរ៖
«មានមនុស្សប៉ុន្មាននាក់ក្នុងឡានហ្នឹង? !»
ដកស្រង់ពីប្រលោមលោក ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ

«អ្ហះ ប្រហែលត្រូវការច្រវាក់ជើងជាប់នឹងគ្រែបានអស់រត់!»
នាងសម្លឹងបបូរមាត់នៅកៀកគ្នាបង្កើយជាមួយអារម្មណ៍ដឹងហើយថាគេមិនបានខឹង តែភរិយានៅតែបកស្រាយប្រាប់ខ្សាវៗ៖
«ចេញមកជួបគេតែម្តងនេះទៀតទេ ចង់សុំគេឈប់!»
«ចុះម៉េចក៏មុខស្លេក? ម៉េចចាំភ័យ? មានធ្វើអីខុសមែនអត់?!» នាយខ្សឹបសម្លុតតិចៗ។
«គឺ….ភ័យព្រោះរងសម្ពាធ!»
«សម្ពាធអីគេ?»
«រងសម្ពាធពេលឃើញប្តីមក ចិត្តកំពុងនឹកប្តីយ៉ាងខ្លាំង ហើយបេះដូងនេះចាប់ផ្តើមលោតព្រោះឥឡូវនៅកៀកគ្នាណាស់ ហើយមានតែពីរនាក់ទៀត!»
គេសប្បាយចិត្តដូចបានហោះទៅលើមេឃ តែប្រឹងធ្វើជាសួរដោយភ្នែកមមី៖
«គិតម៉េចទៅចឹង?!»
នាងលោមកថើបបបូរមាត់គេ។ នាយឃើញចលនានាងដែរតែមិននឹកស្មានថា ស្នាមថើបនេះរហ័សយ៉ាងនេះទេ ។ ខណៈខាងប្រុសភាំង ដៃស្រីទាំងទ្វេក៏បោះមកព័ទ្ធជុំវិញស្មារបស់គេទៀត។
«បើគីម៉ាល់មិនធ្វើដៃដល់ ថ្ងៃណាមួយហាន់ដាអាចនឹងថើបគីម៉ាល់ដោយខ្លួនឯង!» គេនឹកឃើញឡើងវិញដល់ពាក្យពេចន៍របស់នាង។
បុរសនៅស្ងៀមមិនតបតស្នាមថើបរបស់នាងនៅឡើយដោយ ទុកឱ្យបបូរមាត់ស្រីល្អនៅទីទើររារែក។ គេមិនមែនមិនចង់ថើបនាងឬមិនចង់លេបនាងទុកនោះទេ តែគេចង់ស្តាប់ណាស់ ពាក្យសម្តីស្នេហ៍លាន់ចេញពីបេះដូងនាង ពាក្យពេចន៍ទាំងឡាយដែលគេរង់ចាំចង់ឮជាយូរមកហើយ ហើយមិនមែនចង់ឮតែម្តងឈប់នោះដែរ។
ឃើញមនុស្សដៃដល់ចរិតរលាមពេលនេះស្រាប់តែនៅស្ងៀមមិនកម្រើកអ្វី ទុកឱ្យនាងគ្រប់គ្រងបបូរមាត់ខ្លួនដែលធ្លាប់តែជាអ្នកស្រេកឃ្លាន ពេលនេះគេចង់ដឹងថា រសជាតិធ្វើជាមនុស្សដែលត្រូវគេស្រេកឃ្លានវិញ តើល្អកម្រិតណាទៅ?
នាងឈប់ នាងដកថយ ហើយងើយសម្លឹងម្ចាស់ចិត្តដែលដៀងភ្នែកមើលនាងជ្រៅសន្លឹមដល់ជម្រៅបេះដូង។
សេចក្តីស្រឡាញ់មិនអាចលាក់កំបាំងបានទេ។ នាងកំពុងពេញច្រាលចេញហៀរហូរចេញមកពីបេះដូងពិតៗ ព្រោះថ្ពាល់ពេញក្រពុំទាំងសងខាងអស់ពីស្លេកទៅជាក្រហមធ្វើឱ្យខាងប្រុសព្រឺព្រួចធ្លាក់ជ្រលង់ទៅក្នុងកាមា។
«ឈប់ធ្វើអី?!»
ដក់ស្រង់ពីប្រលោមលោក រឿងបេះដូងមេគង្គ

សរុបមកនិទានស្នេហ៍នានាមានរបៀបសរសេរបញ្ចូលឆាកស្នេហា កម្រិតស្រាល មធ្យម ញុះញង់ឱ្យរំភើប ឬញុះឱ្យមានចំណង់ភេទតែម្តង ជាការសម្រេចចិត្តចិត្តរបស់អ្នកនិពន្ធ និងកំណត់ ជូនព័ត៌មានពីវ័យដែលអាចអានបានផងដែរ។ វាជាការទទួលខុសត្រូវ។ នៅពេលយើងលក់រឿងបែបហ្នឹងឱ្យក្មេងជំទង់អានមិនល្អនោះទេ។ ប្រសិនដាក់ថា ១៦+ ឬ១៨+ត្រូវព្រមានចំៗនិងមានវិន័យមានការទទួលខុសត្រូវក្នុងការចែកចាយ។
លីណា