ចំណងជើងរំជើបរំជួលចិត្តពីអ្នកស្រី ម៉ីសន សុធារី នៅពិព័រណ៍សៀវភៅលើកទី៩នេះ

នៅស្តង់លេខ​៣៤និង​៣៥ ចំណងជើងប្រលោមលោកធំៗដែលអ្នកនិពន្ធ ម៉ីសន សុធារី និងដាក់ជូនសម្រាប់ចូលរួម នៅបណ្ណាល័យជាតិ កម្មវិធីពិព័រណ៌សៀវភៅលើកទីប្រាំបួន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ចុងសប្ដាហ៍នេះ រូមមាន​៖

និទាន អណ្តូងខាងលិច ព្រឺព្រួច ជានិទាន​ដែលអ្នកនិពន្ធប្រើនាមប៉ាកាពេជ្របណ្ឌិត និងមិនដែលធ្វើឱ្យខកបំណងអ្នកអានប្រភេទរន្ធត់ភ័យខ្លាច។

ពាក្យពីរម៉ាត់សម្រាប់រឿងនេះគឺ «អស្ចារ្យ!»

អណ្ដូងខាងលិច ជាប្រលោមលោកបែបអបិយជំនឿ រន្ធត់ និងផ្សេងព្រេង ដែលខ្ញុំអានហើយមានអារម្មណ៍ថាខ្លាច ព្រឺឆ្អឹងខ្នង តាំងពី៤ទំព័រដំបូង។ ដំណើររឿងរបស់លោក ឥន្ទ តារា ធ្វើឱ្យខ្ញុំស្លុងចូលទៅក្នុងស្ថានភាពទ័លច្រក ដែលប្រាថ្នារកច្រកចេញឆាប់ៗដើម្បីជួយដល់មិត្តសម្លាញ់ដែលត្រូវបានគេធ្វើអំពើអំពាន់ដាក់។ ពីមួយទំព័រទៅមួយទំព័រ កាន់តែធ្វើឱ្យខ្ញុំតឹងតែង កាន់តែធ្វើឱ្យខ្ញុំចង់ដឹងថាតើមានអ្វីពាក់ព័ន្ធនឹងពាក្យដែលបុរាណធ្លាប់និយាយពី «អណ្ដូងខាងលិច» និងរឹតតែធ្វើឱ្យខ្ញុំដឹងថាតើសាច់រឿងចុងក្រោយនឹងទៅជាយ៉ាងណា?

ជាអ្នកស្រឡាញ់និងគាំទ្រស្នាដៃរបស់ ពេជ្រ បណ្ឌិត ខ្ញុំមិនដែលមានអារម្មណ៍ខកចិត្តចំពោះរឿងរបស់គាត់សោះ ព្រោះគ្រប់តំណាលទាំងអស់តែងតែលើកឡើងពីហេតុផល និងដំណោះស្រាយសមហេតុសមផល ធ្វើឱ្យអ្នកអានអាចយកទៅគិតនិងប្រើជាប្រយោជន៍ក្នុងជីវិតរស់នៅបាន។

ជលធី

និទានមនោសញ្ចេតនាមិនចេះរុះរោយ រឿង ស្រទន់មន្តស្នេហ៍ តម្លៃ ត្រឹម៨ដុល្លារប្រសិន​កក់ប្រាក់ពេលនេះ

ចំពោះរឿងស្រទន់មន្តស្នេហ៍ ក្រោយពេលអានចប់ខ្ញុំពិបាកនឹងពន្យល់​អារម្មណ៍មួយនេះខ្លាំង​ណាស់​ ដឹង​តែម្យ៉ាង​ថា​ភាគនិទានប្រលោមលោកមនោសញ្ចេតនា​មួយនេះបាន​ផ្ដល់​គុណ​តម្លៃជាច្រើនសម្រាប់ជីវិតដល់រូបខ្ញុំ ​និងជាពិសេសអ្នកដែលស្នេហាភាគនិនានដ៏​ល្អឯក​នេះ។

ក្រៅពីពាក្យពេចន៍ពណ៌នាដែលលួងលោមអារម្មណ៍យើងឱ្យទន់ភ្លន់ទៅតាមបរិយាកាសនៃសាច់រឿង ខ្ញុំជឿថាអ្នកដែលធ្លាប់បានអាន សុទ្ធសឹងតែក្នក់ក្នាញ់ចិត្តទៅតាមចរិតតួអង្គដែលគួរឱ្យគ្រឺតក្នាញ់ ជាពិសេសគឹកោតសរសើរទៅដល់បទពណ៌នាដ៏ជក់ចិត្តដែលបានខាបយកអារម្មណ៍អ្នកអានឱ្យស្លុងពីមួយភាគទៅមួួយភាគ។

ចំណុចដែល​ធ្វើឱ្យខ្ញុំពេញចិត្តស្រទន់ គឺនាងជាមនុស្សដែលអត់ធន់​នឹងបញ្ហា​ ហើយ​តែងតែ​ញញឹមជានិច្ច​បើទោះបី​ជា​មាន​បញ្ហា​នៅ​នឹង​មុខយ៉ាងណាក៏ដោយ។

កាលណោះពេលអានចប់ភ្លាមមានអារម្មណ៍ថាមិនចង់ឱ្យចប់ទេព្រោះនៅជក់ចិត្តនៅឡើយ ប៉ុន្តែពេល​ ​សាច់​រឿងចប់ ខ្ញុំ​ក៏​យល់​ស្រប​នឹង​ការ​បញ្ចប់​របស់​អ្នកនិពន្ធ​។

សាង ស្រីល័ក្ខ

រឿង ថ្ងៃណាមួយ ប្រលោមលោក BLដែលបង្កប់នូវមនោសញ្ចេតនាស៊ីជម្រៅ គតិអប់រំចិត្ត​និងពាក្យពេចន៍ស្នេហាស្រទន់ផ្អែមល្ហែម។ តម្លៃ ៣០០០០រៀល ចុះសល់២៥០០០រៀលនៅពិព័រណ៌សៀវភៅជាតិ ស្តង់លេខ៣៤និង៣៥ #តម្រា

សួស្ដី! ខ្ញុំរ៉ាហ្ស៊ី ហើយពិតណាស់ក្នុងនាមខ្ញុំម្នាក់ដែលជាអ្នកអាននិងសរសេរម្នាក់ផងនោះ មានរឿងមួយដែលខ្ញុំចង់ណែនាំ គឺរឿង «​ថ្ងៃណាមួយ» ដែលជាភាគនិទានប្រលោមលោកBLដ៏ល្អមួយ ដែលគ្រប់គ្នា មិនគួរចៀសពីរឿងមួយនេះឡើយ!  ហេតុអ្វី? ព្រោះរឿងមួយនេះ មិនមែននិយាយត្រឹមតែរឿងស្នេហាបែបប្រុសនិងប្រុសទាំងស្រុងនោះទេ ប៉ុន្តែក្នុងរឿងនេះ ក៏បង្កប់ផ្ដោតទៅលើបញ្ហាទំនាស់សង្គមដែលកើតឡើងយើងឃើញច្រើនមានរាល់ថ្ងៃ ជាពិសេសសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។

រឿង «​ថ្ងៃណាមួយ» ជាកម្រងសាច់រឿងជីវិតមួយ ដែលបង្ហាញពីទំនាស់បញ្ហាក្នុងចិត្តរបស់តួអង្គយុវជនជំទង់មួយរូបឈ្មោះ ភក្រ្តា ហៅ ជេមស៍ ដែលគេជាមនុស្សស្រលាញ់ភេទដូចគ្នា ប៉ុន្តែពេលខ្លះ គេមិនហ៊ានប្រឈម ទទួលស្គាល់ការពិតពីរឿងមួយនេះ ព្រោះខ្លាចអ្នកនៅក្បែរខ្លួនគេ រើសអើង មិនទទួលស្គាល់ធាតុពិតរបស់គេ ខណៈពេលដែលគេមានបញ្ហាផ្លូវចិត្តបន្ថែមរងផលប៉ះទង្គិចទៀត ពេលដឹងថាប៉ាម៉ាក់ត្រូវលែងលះគ្នា ព្រោះភាពរស់នៅមិនចុះសម្រុងគ្នា។ សាច់រឿងនេះ ក៏បង្ហាញពីភាពកខ្វក់មួយផ្នែកក្នុងសង្គមសិល្បៈបច្ចុប្បន្ន ដែលមនុស្សមួយក្រុមតូច ហ៊ានធ្វើការដោះដូរព្រោះតែភាពចង់មាន ចង់ល្បី។  

សង្ខេបខ្លី រឿងនេះពិតជាជក់ចិត្ត ល្អអាន រហូតធ្វើឱ្យខ្ញុំដាច់ចិត្ត ចុះឈ្មោះធ្វើជាអ្នកអាន ព្រីមៀម ក្នុងវេបសាយរបស់អ្នកគ្រូ ម៉ីសន សុធារី ហើយពិតណាស់ វាមិនខកបំណងឡើយ ខ្ញុំអានហើយអានទៀតផងដែរ សង្ឃឹមថាថ្ងៃណាមួយ សាច់រឿងមួយនេះនឹងបន្ដសាជាថ្មីម្ដងទៀត។

ប្រលោមលោកប្រភេទស៊ើបអង្កេតប្រើនាមប៉ាកកាសុភាប្រុស រឿង ម៉ោង១២អធ្រាត្រនៅសង្កាត់លេខមួយ មានតិចបំផុត​ត្រឹម២០០ក្បាល តម្លៃ 8$ សូមរួសរានទាក់ទង

អ្វីដែលខ្ញុំស្ងើចសរសើរបំផុតក្នុងកម្រងស្នាដៃស៊ើបអង្កេតមួយក្បាលនេះ គឺភាពប៉ិនប្រសប់របស់អ្នកនិពន្ធសុភាប្រុស ដែលសរសេរពីដំណើររឿងបានយ៉ាងលម្អិត ពិសេសគឺសារធាតុគីមីដែលជាចំណុចសំខាន់នៃសាច់រឿង នៅក្នុងដំណើរការស៊ើបអង្កេត វែកមុខ រកជនល្មើសយ៉ាងចាក់ស្រេះ។

«ម៉ោង១២អធ្រាត្រនៅសង្កាត់លេខ១» ជាប្រលោមលោកស៊ើបអង្កេត ដែលពេលអានដំបូងធ្វើឱ្យខ្ញុំសឹងតែខ្លាចបះសក់ បើបានអានពេលយប់ ព្រោះតែសិល្បៈនៃសំណេររបស់អ្នកនិពន្ធធ្វើឱ្យខ្ញុំស្ទើរតែភ្លេចខ្លួនថាកំពុងតែបំបែកក្តី តែនិយាយមែនណា៎! រាល់ការស្មានរកជនដៃដល់ពីមួយវគ្គទៅមួយវគ្គ ខ្ញុំពិតជាស្មានមិនត្រូវ ស្មានខុសៗរហូត ហើយចម្លើយគឺធ្វើឱ្យយើងនឹកស្មានមិនដល់។ ហេតុនេះហើយបានជាខ្ញុំពិតជាស្ងើចសរសើរដល់អ្នកនិពន្ធជាខ្លាំង។

បើនិយាយពីដំណើរការស៊ើបអង្កេតវិញគឺ ឡូយខ្លាំងណាស់! ហើយខ្ញុំមិនអាចភ្លេចបាននូវប៉ូលិសវិទូ ដែលជាអ្នកបំបែកក្តីមានអត្តចរិតអង់អាច ក្លាហាន រឹងមាំ ហើយគេនឹងបង្ហាញខ្លួនទៀតនៅក្នុងស្នាដៃបន្តបន្ទាប់របស់សុភាប្រុស ដូចជា សំណុំឯកសារZ22 ស្ទូឌីយោលេខ៧ គម្រោងការសម្ងាត់២០៣៥…ប្រសិនបើអ្នកទាំងអស់គ្នាយល់ថា ស្នាដៃក្នុងស្រុកមានគុណភាពមិនល្អបើធៀបទៅស្នាដៃផ្សេងៗនៅប្រទេសអភិវឌ្ឍ សូមអានរឿងមួយនេះសិន ពេលនោះអ្នកនឹងផ្លាស់ប្តូរគំនិតរបស់ខ្លួន!

មាន កុសល

រឿង បេះដូងមេគង្គ និទានមនោសញ្ចេតនាល្បីល្បាញ តម្លៃ ៣៥០០០រៀល សូមទំនាក់ទំនង

ភាគនិទានកម្រាស់ជាង៥០០ទំព័រដែលបរិយាយពីបញ្ហាទំនាស់ដ៏ស្រួចស្រាល់និងចាក់ស្រេះក្នុងគ្រួសារមួយ បានលេចខ្លួនឡើងក្នុងអំឡុងវិបត្តិជំងឺឆ្លងនាឆ្នាំ២០២០។ គ្រប់គ្នាហត់នឿយនិងភ័យខ្លាច តែស្នាដៃមួយនេះបានជួយលួងលោមអារម្មណ៍អ្នកអានឱ្យបានធូរស្បើយមួយគ្រាតាមរយៈចរិតដែលផ្ទុយគ្នាស្រឡះរវាងគីម៉ាល់និងហាន់ដា ហើយអ្នកទាំងពីរបែរជាមានគំនួចចិត្តជំពាក់ជំពិនឱ្យគ្នាទៅវិញទៅមក។ ស្នេហាលើដងទន្លេមេគង្គមួយនឹងធ្វើឱ្យអ្នកអានជាប់ចិត្ត គិតទៅដល់សម្រស់ទឹកសាបរបស់យើង ស្ងើចសរសើរដល់ធនធានធម្មជាតិដ៏សម្បូរបែបដែលប្រទេសយើងមាន ជាងនេះទៅទៀតអ្នកនឹងយល់ នឹងរៀនបានអ្វីបន្ថែមពីក្នុងភាគនិទានមួយនេះ ហើយគ្រប់គ្នាទន្ទឹងរង់ចាំឧត្តមសេនីយ៍ជេន នៅក្នុងភាគនិទានបន្ទាប់ទៀត។

វីយ៉ូឡែតា

ពីល្ខោនវិទ្យុដ៏ល្បីកាលពីអតីតកាល ពណ៌នាអំពីជីវិតយុវវ័យក្រៅសង្គម និងមនោសញ្ចេតនាផ្អែមល្ហែម តម្លៃ២០០០០រៀល (លក់ដាច់) សូមទាក់ទងស្តុកថ្មី

ប្រលោមលោក រឿង«ស្នាមសាក់រូបខ្លា​» ដែលជាប្រលោមលោកមួយដែលខ្ញុំគិតថាយុវវ័យគួរតែបានអានវា។​ សាច់រឿងដែលនិយាយពីជីវិតរបស់ក្មេងប្រុសម្នាក់ដែលធ្លាប់តែរស់នៅយ៉ាងសុខសាន្តជាមួយក្រុមគ្រួសារ​ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរជីវិតរបស់គេស្ទេរីតែទាំងស្រុងក្រោយពីម្តាយបានលាចាកលោកទៅ។​ ជីវិតក្មេងប្រុសម្នាក់លែងមាន​ទីពឹង​ ប៉ាគេលែងខ្វាយខ្វល់​ ត្រូវម្តាយចុងធ្វេីបាប​ រស់ក្នុងសម្ពាធផ្លូវចិត្ត​ រាប់អានមិត្តភក្តិខុស​ រហូតលុងខ្លួនប្រេីប្រាស់ថ្នាំញៀន​ ​ រហូតមានថ្ងៃមួយគេបានចួបមនុស្សស្រីម្នាក់ដែលធ្វេីឱ្យគេបានស្គាល់ជីវិតដែលមានក្តីសុខឡេីងម្តងទៀត​​។​ សាច់រឿងពីមួយទំព័រទៅមួយទំព័រធ្វេីឱ្យយេីងដកចិត្តមិនបាន​ មានអារម្មណ៍ថាខ្លួនឯងហាក់បីដូចជាកំពុងតែនៅក្នុងសាច់រឿងផ្ទាល់ ពេលខ្លះក៏ហូរទឹកភ្នែកព្រោះអាណិតជីវិតរបស់គេពេក​ ហេីយពេលខ្លះក៏ត្រូវញញឹមព្រោះច្រណែន Tiger និងលីណា​ដែលជាគូសង្សារនឹងគ្នា ជាប្រលោមសាកសមបំផុតសម្រាប់យុវវ័​យ​ និងជាប្រលោមលោកដែលបានបង្រៀនខ្ញុំនូវរឿងជាច្រេីនក្រោយពីអានចប់។  ខ្ញុំនឹងមិនលម្អិតអ្វីច្រេីនជាងនេះទៀតនោះទេ​ ទុកឱ្យអ្នកទាំងអស់គ្នាបានអានសាច់រឿងទាំងស្រុងទៅចុះ​!​  សូមអរគុណ!

សៀក ម៉ាវិន

សៀវភៅ ការឈឺចាប់ និងសង្វៀនផ្លូវងងឹត កម្រងពេជ្រ​បណ្ឌិត បួនរឿងក្នុងសៀវភៅតែមួយ (លក់ដាច់) សូមទៅកាន់ស្តង់លេខ៣៤និង៣៥ នៅកម្មវិធីពិរព័ណ៌សៀវភៅនៅបណ្ណាល័យជាតិ ឬទាក់ទង

សៀវភៅ «ការឈឺចាប់» គឺជាសៀវភៅមួយដែលខ្ញុំនឹងណែនាំឱ្យមនុស្សសម័យបច្ចេកវិទ្យាទំនើបនេះបានអានគ្រប់គ្នា ព្រោះវាជាកម្រងស្នាដៃមួយដែលពោរពេញដោយអត្ថន័យនិងខ្លឹមសារដែលមនុស្សសម័យនេះគួរតែយល់ទាក់ទងពីការឈឺចាប់។ ការឈឺចាប់កើតឡើងមកលើយើងគ្រប់គ្នា ប៉ុន្តែការដែលបានសិក្សាស្វែងយល់ពីវា អាចធ្វើឱ្យយើងកាន់តែបានដឹងច្បាស់និងធ្វើការពិចារណាបានស៊ីជម្រៅពីឫសគល់និងវិធីដោះស្រាយ។ នៅក្នុងសៀវភៅ «ការឈឺចាប់» នេះមិនត្រឹមតែបង្រៀនយើងបានច្រើនទេ តែក៏មានជាអំណះអំណាងដែលមានការស្ទង់មតិច្បាស់ៗ បទពិសោធផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ និងពាក្យលើកទឹកចិត្តជាច្រើន។ល។ ក្នុងនាមខ្ញុំជាអ្នកអាននិងអ្នកគាំទ្រមួយរូប ខ្ញុំតែងតែចូលចិត្តស្នាដៃតែងនិពន្ធម៉ីសន សុធារី។ មិនមែនថាជាហ្វេនទើបនិយាយល្អពីសៀវភៅរបស់អ្នកគ្រូទេ តែដោយសារតែបទនិពន្ធពិតជាសក្តិសមនឹងការពេញចិត្តរបស់អ្នកអានមែន។ បន្ថែមលើសពីនេះទៀត ក្នុងភាពជាយុវវ័យរបស់ខ្ញុំ ខ្ញុំអាចនិយាយបានថាការឈឺចាប់អាចកើតមានច្រើន តែដំណោះស្រាយដ៏ល្អរបស់ខ្ញុំគឺការអាន ហើយការដែលបានអានសៀវភៅ «ការឈឺចាប់» គឺបានបើកការគិតរបស់ខ្ញុំឱ្យមើលឃើញការឈឺចាប់ជារឿងដែលយើងអាចបោះចោលបាន ជម្នះបាន និងជួយលើកទឹកចិត្តអ្នកដទៃដែលជួបបទពិសោធនោះដែរ។

នាង មុនីច័ន្ទ

សៀវភៅល្អ ស្តុកថ្មី សៀវភៅ​លក់ដាច់ជាងគេនៅតម្រា សូមទាក់ទង

ក្រោយពេលបានអានសៀវភៅនេះចប់ខ្ញុំលែងតូចចិត្តនឹងវាសនាខ្លួនឯងទៀតហើយ អាយុប៉ុនខ្ញុំ យុវ​វ័យ​ដូចខ្ញុំ គួរតែគិតពីការរៀនសូត្រ មានពេលដើរហើរ សប្បាយច្រើនមិនចាំបាច់គិតខ្វល់ខ្វាយអ្វីទាំងអស់​។

ព្រោះតែខ្ញុំមិនចង់ក្លាយជាបន្ទុក និងលាដៃសុំលុយអ្នកផ្ទះចាយ ទើបខ្ញុំជ្រើសរើសការលំបាក ហត់នឿយ សម្ពាធ បញ្ហា មកលត់ដំ ខ្លួនឯង ដោយការរៀនបណ្តើរ ធ្វើការបណ្តើរ រកសុីបណ្តើរ ត្រូវផ្គត់ផ្គង់ខ្លួនឯង ដើម្បីប្តូរនឹងពាក្យថា សេរីភាពហិរញ្ញវត្ថុនិងឯករាជ្យភាព បើទោះបីខ្ញុំពិបាក ហត់នឿយ ប្រឈមមុខនឹងបញ្ហា សម្ពាធ យ៉ាងណាក៏ដោយប៉ុន្តែពេលវេលាដែលខ្ញុំចាយទាំងនោះ ខ្ញុំនឹងទទួលបានមកវិញនូវបទពិសោធ មេរៀនជីវិត ចំណេះដឹងថ្មីៗជាច្រើនដែលគ្មានអ្វីមកប្តូរ។

ក្រៅពីនេះ សៀវភៅមួយក្បាលនេះធ្វើឱ្យខ្ញុំស្រលាញ់ពេលវេលាជាងមុន យល់ពីរបៀបធ្វើប្រតិភូកម្មអំណាចដែលជយយយើងឱ្យចំណេញពេលវេលា និងប្រើពេលវេលាបានផលជាងមុន។

សួរខ្លួនឯង តើយើងដើរដល់ណាហើយ? ចង់បានអ្វីខ្វះ? លះបង់អ្វីខ្លះហើយ?? ពិភពលោកនេះគ្មានរបស់អ្វីដែលបានមកដោយហ្រ្វីៗនោះទេ បើយើងមិនលះបង់នោះ។

ស៊ុយ ស្រីនិច្ច

ឬបង់ប្រាក់អានអនឡាញ ១០០០០រៀលក្នុងមួយខែ សម្រាប់​ចំណងជើងជាច្រើនទៀត សូមចុះឈ្មោះតាមរយៈ