អ្នកនិពន្ធម៉ីសនសុធារី បានសរសេរចងក្រងសៀវភៅ ដែលមានចំណងជើងថា«ការឈឺចាប់»នេះឡើងនាខែមេសាឆ្នាំ២០២១ជាពេលដែលជំងឺកូវីដបានរាត្បាតកម្ពុជាជាលើកដំបូង។
អ្នកនិពន្ធសង្ឃឹមថា សៀវភៅនេះ នឹងនាំមកនូវវិធីផ្សះផ្សារវិបត្តិសម្រាប់មិត្តអ្នកអានបានយ៉ាងប្រសើរ។ នៅក្នុងកិច្ចពិភាក្សានេះដែរ ហ្វេនក្លឹបទទួលស្គាល់ថា សៀវភៅ«ការឈឺចាប់»ពិតជាបានផ្ទុកទៅដោយខ្លឹមសារ ដែលជួយជំរុញជីវិតឱ្យរឹងមាំនិងឆ្លងកាត់ការឈឺចាប់បានយ៉ាងល្អ មិនថា ឈឺចាប់ដោយសារស្នេហា ភាពក្រីក្រ អស្មិមានៈនៃខ្លួនឯងឬ សង្គមអូសទាញក្តី។