រឿងស្នេហ៍រំជួលចិត្តមួយ ដោយអ្នកនិពន្ធ ម៉ីសនសុធារី

រឿងស្នេហ៍អតីតរវាងវណ្ណនិងខ្ញុំ!

======

«វណ្ណារីគិតតាមសម្រួលទៅ! រៀបការពេលណាក៏បាន ឬក៏មិនរៀបការក៏បាន មិនទទួលយកខ្ញុំក៏បានប៉ុន្តែក្មេងនេះត្រូវតែមានប៉ាខ្ញុំគឺជាប៉ារបស់គេ ខ្ញុំចុះបញ្ជីឈ្មោះ ដាក់គេជាកូនប្រុសរបស់ខ្ញុំ!»

«Van អ៊ីចឹងធ្វើអី? ហេតុអីVanមិនរកមនុស្សស្រីល្អម្នាក់!»

«វណ្ណារីជាមនុស្សស្រីល្អពេកហើយសម្រាប់ខ្ញុំ ក៏ដល់ថ្នាក់ខ្ញុំពិបាករកនរណាបានល្អជាងនេះនឹងអាចបំភ្លេចវណ្ណារីបាន!»

«មនុស្សស្រីល្អម្នាក់ដែលមានកូនដោយគ្មានឪពុក?!»

«ខ្ញុំប្រកាសតួនាទីរួចហើយថា ឪពុកក្មេងគឺនៅចំពោះមុខនេះឯង!»

មិនដឹងទេថាហេតុអីមនុស្សដែលខ្ញុំមិនស្រឡាញ់សោះ អាចធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកបាន? មិនយូរប៉ុន្មានរាជនិងឡែនបានមកលេងខ្ញុំ។

ជាមួយនោះពួកគេបានឆ្លៀតពន្យល់ខ្ញុំច្រើនណាស់ ឲ្យខ្ញុំយល់ព្រមទទួលយកភ័ព្វព្រេងវាសនាថ្មីមួយនេះជាមួយVan។

ទោះបីជាយ៉ាងណា រយៈពេលមួយឆ្នាំជាងបានកន្លងផុតទៅ។

គឺពេលវេលាបានកន្លងទៅយ៉ាងរហ័សតាមរបៀបដែលVanតែងតែបង្ហាញខ្លួនមកនាំកូនរបស់គេចេញដើរលេងឬទិញអីវ៉ាន់មកធ្វើឲ្យអ្នកជិតខាងលែង មានចម្ងល់ចំពោះរឿងអ្នកណាជាឪពុករបស់ក្មេង។

ប៉ុន្តែខ្ញុំមិនដែលនិយាយអំពីរឿងរៀបការ ឬសូម្បីតែទៅណាក្រៅពីរនាក់Vanនោះទេ។

ថ្ងៃទីដប់បីខែកុម្ភៈចូលដល់ មួយថ្ងៃមុនទិវានៃក្ដីស្រឡាញ់Van ឈែតសំណូមពរខ្ញុំថា តើខ្ញុំត្រូវដើរលេងព្រៃជាមួយគ្នាដែរឬទេ?

ខ្ញុំមិនឆ្លើយនោះទេ នេះជាជាចម្លើយស្រេចហើយថាខ្ញុំមិនចង់ទៅណាទាំងអស់។ ខ្ញុំក៏មិនមានអារម្មណ៍ជាយុវវ័យក្នុងការសាកល្បងបង្កើតស្នេហាថ្មីអ្វីទៀតដែរ។

មិននឹកស្មានថាព្រលឹមឡើងVanបានមកដល់រង់ចាំជាស្រេច លើសពីនោះដោយថែម​មនុស្សម្នាក់មកជាមួយដែរគឺអេរិច។ ពួកគេមិនបានមកជាមួយគ្នាទេប៉ុន្តែខ្ញុំចុះមកក៏ឃើញទាំងពីរនាក់តែម្ដង។

ខ្ញុំមិនដឹងថារយៈពេលជាង១០ខែនេះ អេរិច​បានប្រើជីវិត​នៅឯណា ការ​រស់នៅជាមួយនឹងកូនស្រីអ្នកមានសប្បាយចិត្តយ៉ាងណា មកដល់កម្ពុជាវិញ​តាមវិធីណានោះទេ ប៉ុន្តែអ្វីដែលខ្ញុំភ័យព្រួយបំផុតគឺថា តើគេអាចនឹងមកទាមទារសិទ្ធិយកកូនរបស់គេទៅអូស្ត្រាលីឬអ្វី។

ខ្ញុំទទួលពួកគេចូលមកអង្គុយ​ជុំវិញ​តុមូលនៅ​ចំហៀងផ្ទះ។ អេរិចមិនបង្ហាញអាការៈថា​យកចិត្ត​ទុកដាក់ឬមានប្រធានបទអ្វី​មក​ទាក់ទងជាមួយក្មេងទេ ប៉ុន្តែគេបែរជា​ចង់បបួលខ្ញុំទៅសាងជីវិត​ថ្មី​នៅ​ប្រទេសអូស្ត្រាលីជាមួយគ្នា។

មនុស្សធ្លាប់ស្រឡាញ់គ្នា គ្រាន់តែកាយវិការសម្តីប៉ុន្មានម៉ាត់ខ្ញុំអាចស្មានបានដឹងថា អេរិចមិនដាច់អាល័យចំពោះស្នេហាចាស់ជាមួយខ្ញុំ ប៉ុន្តែគេមិនឲ្យតម្លៃសំខាន់ទៅលើក្មេងនោះឡើយ​។

សូម្បីតែពរក៏មិនស្និទ្ធ សូម្បីតែសួរនាំពីសុខភាពក៏គេធ្វើមិនបានមួយចំហៀង​របស់Vanផង​។ ខ្ញុំបានប្រាប់អេរិចច្បាស់លាស់ថា ខ្ញុំជិតរៀបការជាមួយVan ហើយ។ ពេលនោះ Vanឮកាលណាពិតជាសប្បាយចិត្តនិងភ្ញាក់ផ្អើលជាខ្លាំង។

ខ្ញុំថែមទាំងបានប្រាប់អេរិចថាមិនអាចទទួលអង្គុយលេង​បានយូរទេ ព្រោះខ្ញុំត្រូវ​ចេញ​ទៅបោះជំរំក្នុងព្រៃ​ពីរនាក់ជាមួយVan ព្រោះថ្ងៃនេះជាថ្ងៃនៃក្ដីស្រឡាញ់។

កូនខ្ញុំ ខ្ញុំមិនយកទៅទេ គេនឹង​នៅជាមួយម្តាយខ្ញុំ។

ឮដូច្នេះហើយអេរិចបានចាកចេញទៅវិញបាត់ ទុកឱ្យ​Vanនៅអង្គុយរង់ចាំខ្ញុំនៅនឹង​តុដដែលនោះ។​ គេអាច​ស្មានថា ខ្ញុំគ្រាន់តែនិយាយកុហកអេរិចឬយកគេ​ទៅបញ្ឈឺ ទីបំផុតខ្ញុំរៀបខោអាវចុះមកមែន។

ខ្ញុំពិតជាសប្បាយចិត្តចំពោះដំណើរកម្សាន្ដលើកនេះ។

ប្រហែលមកពីវត្តមាន​អេរិចដែលធ្វើឱ្យខ្ញុំមានអារម្មណ៍​ថា ​ហេតុអ្វី​អតីតកាលគ្រប់យ៉ាង​បានរលុបអស់ត្រឹមថ្ងៃនេះនិង​ពេលវេលា​នេះ។

គ្រប់យ៉ាងថ្ងៃនេះនិងថ្ងៃស្អែកគឺ វាថ្មី​ណាស់សម្រាប់ទាយទុក ដូច្នេះ​យើងជាអ្នកសាងវាឡើង​។

«តស់យើងទៅ!»

ខ្ញុំហៅ​ Van។ គេ​ក្រោកមក​ទទួល​យក​ សាក់កាដូពីដៃខ្ញុំទៅ។

ម្តាយខ្ញុំកាន់តែសប្បាយចិត្តទៀត គាត់ឱបចៅសម្លឹងមកពួកយើងពីចម្ងាយ។

——

នេះជាប្រលោមលោកដ៏ល្អមួយក្នុងចំណោមប្រលោមលោកដ៏មានគុណភាពជាច្រើន នៅលើវេបសាយនេះ!

ចុះឈ្មោះឬនៅ ១៥០០០រៀល​មួយខែ ឬ ១០០០០រៀលក្នុងមួយឆ្នាំ អានបានគ្រប់ភាគគ្រប់រឿងនៅព្រីមៀម។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*