រឿងស្នេហ៍អតីតរវាងវណ្ណនិងខ្ញុំ!
======
«វណ្ណារីគិតតាមសម្រួលទៅ! រៀបការពេលណាក៏បាន ឬក៏មិនរៀបការក៏បាន មិនទទួលយកខ្ញុំក៏បានប៉ុន្តែក្មេងនេះត្រូវតែមានប៉ាខ្ញុំគឺជាប៉ារបស់គេ ខ្ញុំចុះបញ្ជីឈ្មោះ ដាក់គេជាកូនប្រុសរបស់ខ្ញុំ!»
«Van អ៊ីចឹងធ្វើអី? ហេតុអីVanមិនរកមនុស្សស្រីល្អម្នាក់!»
«វណ្ណារីជាមនុស្សស្រីល្អពេកហើយសម្រាប់ខ្ញុំ ក៏ដល់ថ្នាក់ខ្ញុំពិបាករកនរណាបានល្អជាងនេះនឹងអាចបំភ្លេចវណ្ណារីបាន!»
«មនុស្សស្រីល្អម្នាក់ដែលមានកូនដោយគ្មានឪពុក?!»
«ខ្ញុំប្រកាសតួនាទីរួចហើយថា ឪពុកក្មេងគឺនៅចំពោះមុខនេះឯង!»
មិនដឹងទេថាហេតុអីមនុស្សដែលខ្ញុំមិនស្រឡាញ់សោះ អាចធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកបាន? មិនយូរប៉ុន្មានរាជនិងឡែនបានមកលេងខ្ញុំ។
ជាមួយនោះពួកគេបានឆ្លៀតពន្យល់ខ្ញុំច្រើនណាស់ ឲ្យខ្ញុំយល់ព្រមទទួលយកភ័ព្វព្រេងវាសនាថ្មីមួយនេះជាមួយVan។
ទោះបីជាយ៉ាងណា រយៈពេលមួយឆ្នាំជាងបានកន្លងផុតទៅ។
គឺពេលវេលាបានកន្លងទៅយ៉ាងរហ័សតាមរបៀបដែលVanតែងតែបង្ហាញខ្លួនមកនាំកូនរបស់គេចេញដើរលេងឬទិញអីវ៉ាន់មកធ្វើឲ្យអ្នកជិតខាងលែង មានចម្ងល់ចំពោះរឿងអ្នកណាជាឪពុករបស់ក្មេង។
ប៉ុន្តែខ្ញុំមិនដែលនិយាយអំពីរឿងរៀបការ ឬសូម្បីតែទៅណាក្រៅពីរនាក់Vanនោះទេ។
ថ្ងៃទីដប់បីខែកុម្ភៈចូលដល់ មួយថ្ងៃមុនទិវានៃក្ដីស្រឡាញ់Van ឈែតសំណូមពរខ្ញុំថា តើខ្ញុំត្រូវដើរលេងព្រៃជាមួយគ្នាដែរឬទេ?
ខ្ញុំមិនឆ្លើយនោះទេ នេះជាជាចម្លើយស្រេចហើយថាខ្ញុំមិនចង់ទៅណាទាំងអស់។ ខ្ញុំក៏មិនមានអារម្មណ៍ជាយុវវ័យក្នុងការសាកល្បងបង្កើតស្នេហាថ្មីអ្វីទៀតដែរ។
មិននឹកស្មានថាព្រលឹមឡើងVanបានមកដល់រង់ចាំជាស្រេច លើសពីនោះដោយថែមមនុស្សម្នាក់មកជាមួយដែរគឺអេរិច។ ពួកគេមិនបានមកជាមួយគ្នាទេប៉ុន្តែខ្ញុំចុះមកក៏ឃើញទាំងពីរនាក់តែម្ដង។
ខ្ញុំមិនដឹងថារយៈពេលជាង១០ខែនេះ អេរិចបានប្រើជីវិតនៅឯណា ការរស់នៅជាមួយនឹងកូនស្រីអ្នកមានសប្បាយចិត្តយ៉ាងណា មកដល់កម្ពុជាវិញតាមវិធីណានោះទេ ប៉ុន្តែអ្វីដែលខ្ញុំភ័យព្រួយបំផុតគឺថា តើគេអាចនឹងមកទាមទារសិទ្ធិយកកូនរបស់គេទៅអូស្ត្រាលីឬអ្វី។
ខ្ញុំទទួលពួកគេចូលមកអង្គុយជុំវិញតុមូលនៅចំហៀងផ្ទះ។ អេរិចមិនបង្ហាញអាការៈថាយកចិត្តទុកដាក់ឬមានប្រធានបទអ្វីមកទាក់ទងជាមួយក្មេងទេ ប៉ុន្តែគេបែរជាចង់បបួលខ្ញុំទៅសាងជីវិតថ្មីនៅប្រទេសអូស្ត្រាលីជាមួយគ្នា។
មនុស្សធ្លាប់ស្រឡាញ់គ្នា គ្រាន់តែកាយវិការសម្តីប៉ុន្មានម៉ាត់ខ្ញុំអាចស្មានបានដឹងថា អេរិចមិនដាច់អាល័យចំពោះស្នេហាចាស់ជាមួយខ្ញុំ ប៉ុន្តែគេមិនឲ្យតម្លៃសំខាន់ទៅលើក្មេងនោះឡើយ។
សូម្បីតែពរក៏មិនស្និទ្ធ សូម្បីតែសួរនាំពីសុខភាពក៏គេធ្វើមិនបានមួយចំហៀងរបស់Vanផង។ ខ្ញុំបានប្រាប់អេរិចច្បាស់លាស់ថា ខ្ញុំជិតរៀបការជាមួយVan ហើយ។ ពេលនោះ Vanឮកាលណាពិតជាសប្បាយចិត្តនិងភ្ញាក់ផ្អើលជាខ្លាំង។
ខ្ញុំថែមទាំងបានប្រាប់អេរិចថាមិនអាចទទួលអង្គុយលេងបានយូរទេ ព្រោះខ្ញុំត្រូវចេញទៅបោះជំរំក្នុងព្រៃពីរនាក់ជាមួយVan ព្រោះថ្ងៃនេះជាថ្ងៃនៃក្ដីស្រឡាញ់។
កូនខ្ញុំ ខ្ញុំមិនយកទៅទេ គេនឹងនៅជាមួយម្តាយខ្ញុំ។
ឮដូច្នេះហើយអេរិចបានចាកចេញទៅវិញបាត់ ទុកឱ្យVanនៅអង្គុយរង់ចាំខ្ញុំនៅនឹងតុដដែលនោះ។ គេអាចស្មានថា ខ្ញុំគ្រាន់តែនិយាយកុហកអេរិចឬយកគេទៅបញ្ឈឺ ទីបំផុតខ្ញុំរៀបខោអាវចុះមកមែន។
ខ្ញុំពិតជាសប្បាយចិត្តចំពោះដំណើរកម្សាន្ដលើកនេះ។
ប្រហែលមកពីវត្តមានអេរិចដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ហេតុអ្វីអតីតកាលគ្រប់យ៉ាងបានរលុបអស់ត្រឹមថ្ងៃនេះនិងពេលវេលានេះ។
គ្រប់យ៉ាងថ្ងៃនេះនិងថ្ងៃស្អែកគឺ វាថ្មីណាស់សម្រាប់ទាយទុក ដូច្នេះយើងជាអ្នកសាងវាឡើង។
«តស់យើងទៅ!»
ខ្ញុំហៅ Van។ គេក្រោកមកទទួលយក សាក់កាដូពីដៃខ្ញុំទៅ។
ម្តាយខ្ញុំកាន់តែសប្បាយចិត្តទៀត គាត់ឱបចៅសម្លឹងមកពួកយើងពីចម្ងាយ។
——
នេះជាប្រលោមលោកដ៏ល្អមួយក្នុងចំណោមប្រលោមលោកដ៏មានគុណភាពជាច្រើន នៅលើវេបសាយនេះ!
ចុះឈ្មោះឬនៅ ១៥០០០រៀលមួយខែ ឬ ១០០០០រៀលក្នុងមួយឆ្នាំ អានបានគ្រប់ភាគគ្រប់រឿងនៅព្រីមៀម។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ