មានជំនាញទន់ AI មិនអាចជំនួសមនុស្សបានទេ!

សកលភាវូបនីយកម្ម និងអន្តរកម្មបច្ចេកវិទ្យា ក្រៅពីនាំមកនូវទំនើបកម្ម ក៏បានបង្កើតជារឿងរំខានបន្តបន្ទាប់ ហើយទាមទារឱ្យបុគ្គលិកម្នាក់ៗ ត្រូវមាន​ចំណេះរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និង ជំនាញទន់។

អ្នកនិពន្ធម៉ីសន សុធារី បានលើកឡើងថា «ខ្ញុំហៅជំនាញនេះ ថាជាមនុស្ស ព្រោះវាជាវិធីដែលញាំងឱ្យបុគ្គលិកអាចធ្វើការក្នុងកម្រិតប្រាស្រ័យទាក់ទងយ៉ាងប្រសើរ មិនដូចជំនាញរឹង ឬជំនាញបច្ចេកទេស ដែលមានលក្ខណៈជាក់លាក់និងមិនបត់បែន!»

អ្នកនិពន្ធសង្កត់ធ្ងន់ថា ជំនាញទន់រួមបញ្ចូល នូវសមត្ថភាពជាច្រើន ដូចជាការជជែក ផ្តល់ព័ត៌មាន សេចក្តីពន្តល់ ​ ការចរចា ភាពជាអ្នកដឹកនាំ លើកទឹកចិត្ត និងការគ្រប់គ្រងគុណតម្លៃ ភាពជាសហគ្រិន ការសម្របខ្លួន និងមធ្យោបាយអាចរៀនសូត្រមិនចេះធុញទ្រាន់។


ដោយសារជំនាញទាំងនេះនឹងមានតម្រូវការរឹតតែខ្ពស់ ឡើងទៅអនាគត អ្នកស្រីបានខិតខំចំណាយពេលវេលាដ៏មាន​តម្លៃក្នុងការចែករំលែក ដោយមិនចង់បានអ្វីមកវិញ​ ក្រៅពីមាន​បំណង​ឃើញជំនាញទាំងនេះចូលទៅបំពេញបន្ថែមដល់សមត្ថភាព​កូនខ្មែរជំនាន់ក្រោយ។

អ្នកនិពន្ធ ម៉ីសន សុធារី​បញ្ជាក់ថា ការផ្លាស់ប្តូរវិជ្ជមាន​ នូវពេលមនុស្សយើងផ្តោតទៅលើជំនាញទន់និងនាំឱ្យជំនាញរឹង ត្រូវបានវាយតម្លៃ និងវាស់វែងបានយ៉ាងងាយថែមទាំងមានប្រសិទ្ធិភាពជាងមុន ។

«ការសិក្សានៅប្រទេសជឿនលឿនបង្ហាញថា មុខរបរដែលទាមទារចាំបាច់នូវជំនាញទន់ នឹងកើនឡើងក្នុងអត្រា ៣.៧ ដងនៃការងារ ក្នុងវិស័យច្រើន ហើយសិល្បៈទំនាក់ទំនង ការជំរុញទឹកចិត្ត​ មានចំណែកយ៉ាងសំខាន់ក្នុងលក្ខខណ្ឌការងារទាំងអស់នៅឆ្នាំ ២០៣០។»អ្នកនិពន្ធគូសបញ្ជាក់។

លោកស្រី បន្ថែមផងដែរថា  នៅពេលដែលស្វ័យប្រវត្តិកម្មរីកចម្រើន ឬ វត្តមាន​ AI មកលើទីផ្សារកាន់តែនឹងនរច្រើន  ជំនាញរឹងអាចនឹងលែងប្រើបាន​ប្រសិនយើងមិនអភិវឌ្ឍខ្លួន។ មានតែសមត្ថភាពសង្គម និងអារម្មណ៍ដែល ​ម៉ាស៊ីនឬ Robo ​មិន​អាច​ចម្លងជំនួសមនុស្ស​។

​ ជំនាញទន់ ដូចជាការងារជាក្រុម កិច្ចសហការគ្នា និងភាពធន់នឹងបញ្ហា ធ្វើឱ្យបុគ្គលិកដែលមាន​ទស្សនៈខុសៗគ្នា និងរួមចំណែកធំដុំឡើងដល់ភាពជោគជ័យរបស់ក្រុម។

ចុចទីនេះសម្រាប់វីដេអូពេញ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*