សួរថា យើងមិនអាចនិពន្ធរឿងស្នេហាដោយមិននិយាយពីភាពស្និទ្ធស្នាលកាយបានទេមែនឬអី?
តែនៅ «ស្រលាញ់បងជ្រៅជាងសមុទ្រ» ខ្ញុំព្យាយាមកាត់ចំណុចនេះចោលជានិច្ច គឺតិច និងតូចបំផុត រហូតដល់អ្នកអានយល់ថា មានតែបេះដូងទេ ដែលផ្សាភ្ជាប់គ្នាយ៉ាងល្អប្រសើរជាងស្នាមថើប និងការស្និទ្ធស្នាលរាងកាយ។
ឥន្ត្រាបានឃើញនាងពាក់កណ្តាលអាក្រាតតាំងពីភាគទីមួយ ប៉ុន្តែ នីយ៉ាមិនដែលស្រលាញ់នាយទេ។ សូម្បីពួកគេថើបគ្នាក្នុងទឹក ប៉ះពាល់គ្នាក្នុងកលិយុគរហូតមក ក៏នៅតែគ្មានភ្លើងឆក់ ព្រោះមនុស្សស្រីដូចនីយ៉ាស្រលាញ់អ្នកណា គឺអ្នកនោះ។
ប្រសិនបើនីយ៉ាបានទៅឥន្ត្រា គឺជាកំហុសយូស៊ូខ្លូនឯង! ម្តងជាពីរដងជននេះចេះស្រលាញ់តែមិនចេះយល់ចិត្តចិត្ត។
សម្រាប់ប្អូនៗដែលចង់សរសេរប្រលោមលោកផ្អែមល្ហែមដោយមិនពឹងលើការចាប់បង្ខំ ការប៉ះពាល់រោលរាល គឺដឹងពីរបៀបបង្ហាញភាពស្និទ្ធស្នាលដែលគួរឱ្យគោរព និងចង់បានមកក្នុងជីវិត។
មនុស្សជាច្រើនធុញទ្រាន់ និងភាពឆ្អែតឆ្អន់ហួសហេតុ ជាមួយបណ្តាឈុតរួមភេទ ១៦ ឬ១៨+ រហូតបង្ហាញថា ប្រលោមលោកសម័យទំនើបសឹងមិនមានអ្វីមកពណ៌នាក្រៅតែពីអាក្រាតនិងប៉ះពាល់គ្នា ចាប់រំលោភ បង្ខំ ឬរួមភេទតែម្តងបើមានស្នេហាជាក្រោយ។
នោះហើយជាមូលហេតុដែលអ្នករមទម្យ និងរសនិយមបែបមនោសញ្ចេតនាជ្រាលជ្រៅ រកមើលរឿងប្រភេទមនោសញ្ចេតនាជំនួស។
«ក្នុងទំនាក់ទំនងរវាងបុរសនិងស្ត្រី ភាពស្និទ្ធស្នាលជាច្រើនទាក់ទងនឹងការរួមភេទ! គ្មានការរួមភេទ ក៏ស្នេហាគ្មានតម្លៃយូរដែរ តែ … ការរួមភេទដែលគ្មានស្នេហា មិនមានតម្លៃពិតប្រាកដឡើយ វាជាអនាចារ្យទៅវិញ ព្រោះភាពស្និទ្ធស្នាលពិតប្រាកដតែងមានឡើងដោយការផ្លាស់ប្តូរមនោសញ្ចេតនាអាណិតស្រលាញ់ក្នុងបេះដូងក្នុងលក្ខណៈស៊ីជម្រៅ មិនមែនដូរជាលុយសម្ភារៈឬអ្វីផ្សេង ហៅថាស្នេហាទេ។»
នៅសប្តាហ៍នេះ អ្នកអាននឹងបានឃើញច្បាស់ថា ហេតុអ្វីស្នេហារវាងឥន្ត្រានិងនីយ៉ាជ្រៅជាងសមុទ្រ?ហេតុអ្វីប្រុសស្អាតដូចយូស៊ូក្លាយជាឥតន័យ?
ចុចចូលអាន ស្រលាញ់បងជ្រៅជាងសមុទ្រ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ