ឥន្ត្រានិងនីយ៉ា សប្តាហ៍នេះ!

សួរថា យើង​មិន​អាចនិពន្ធរឿង​​ស្នេហា​ដោយ​មិន​និយាយ​ពី​ភាព​ស្និទ្ធស្នាលកាយ​បាន​ទេមែនឬអី?

តែនៅ «ស្រលាញ់បងជ្រៅជាងសមុទ្រ» ខ្ញុំព្យាយាមកាត់ចំណុចនេះចោលជានិច្ច គឺតិច និង​តូចបំផុត រហូតដល់អ្នកអានយល់ថា មានតែបេះដូងទេ ដែលផ្សាភ្ជាប់គ្នា​យ៉ាងល្អប្រសើរជាងស្នាមថើប និងការស្និទ្ធស្នាលរាងកាយ។

ឥន្ត្រាបានឃើញនាង​ពាក់កណ្តាលអាក្រាតតាំងពីភាគទីមួយ ប៉ុន្តែ នីយ៉ាមិនដែលស្រលាញ់នាយទេ។ សូម្បីពួកគេ​ថើបគ្នាក្នុងទឹក ប៉ះពាល់គ្នាក្នុងកលិយុគរហូតមក ក៏នៅតែគ្មានភ្លើងឆក់ ព្រោះមនុស្ស​ស្រីដូចនីយ៉ា​ស្រលាញ់អ្នកណា គឺអ្នកនោះ។

ប្រសិន​បើ​នីយ៉ាបានទៅឥន្ត្រា គឺជាកំហុសយូស៊ូខ្លូនឯង! ម្តងជាពីរដងជននេះ​ចេះស្រលាញ់តែមិនចេះយល់ចិត្ត​ចិត្ត​។

សម្រាប់ប្អូនៗដែលចង់សរសេរប្រលោមលោកផ្អែមល្ហែមដោយមិនពឹងលើការចាប់បង្ខំ ការប៉ះពាល់រោលរាល គឺដឹងពីរបៀបបង្ហាញភាពស្និទ្ធស្នាលដែលគួរឱ្យគោរព និងចង់បានមកក្នុងជីវិត។

មនុស្សជាច្រើនធុញទ្រាន់ និងភាពឆ្អែតឆ្អន់ហួសហេតុ ជាមួយបណ្តាឈុតរួមភេទ ១៦ ឬ១៨+ រហូត​បង្ហាញថា ​ប្រលោមលោកសម័យទំនើបសឹងមិនមានអ្វីមកពណ៌នា​ក្រៅតែពីអាក្រាតនិងប៉ះពាល់គ្នា ចាប់រំលោភ បង្ខំ ឬរួមភេទតែម្តងបើមានស្នេហាជាក្រោយ។

នោះហើយជាមូលហេតុដែលអ្នករមទម្យ និងរសនិយម​បែបមនោសញ្ចេតនា​ជ្រាលជ្រៅ រកមើលរឿងប្រភេទមនោសញ្ចេតនាជំនួស។

«ក្នុង​ទំនាក់ទំនង​រវាង​បុរស​និង​ស្ត្រី ភាព​ស្និទ្ធស្នាល​ជា​ច្រើន​ទាក់ទង​នឹង​ការ​រួម​ភេទ! គ្មានការរួមភេទ ក៏ស្នេហាគ្មានតម្លៃយូរដែរ តែ … ការ​រួម​ភេទដែលគ្មានស្នេហា​ មិន​មាន​តម្លៃ​ពិត​ប្រាកដ​ឡើយ វាជាអនាចារ្យទៅវិញ  ព្រោះ​ភាព​ស្និទ្ធស្នាល​ពិត​ប្រាកដ​​តែងមាន​ឡើង​ដោយការ​ផ្លាស់​ប្តូរមនោសញ្ចេតនា​អាណិតស្រលាញ់ក្នុង​បេះដូង​ក្នុង​លក្ខណៈ​ស៊ី​ជម្រៅ មិន​មែនដូរជាលុយ​សម្ភារៈ​ឬអ្វីផ្សេង ហៅថា​ស្នេហា​ទេ។»

នៅសប្តាហ៍នេះ អ្នកអាននឹងបានឃើញច្បាស់ថា ហេតុអ្វីស្នេហា​រវាងឥន្ត្រានិងនីយ៉ាជ្រៅជាងសមុទ្រ?​ហេតុអ្វីប្រុសស្អាតដូចយូស៊ូក្លាយជាឥតន័យ?

ចុចចូលអាន ស្រលាញ់បងជ្រៅជាងសមុទ្រ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*