គន្លឹះធំ២ សម្រាប់ប្រលោមលោកមនោសញ្ចេតនា

នៅក្នុងបទនិពន្ធដែលផ្តើមជាមួយ​តួប្រុស​មាន​អាកប្បកិរិយាដ៏កាច រឹងរូស សាហាវ និងដៃរហ័ស រួមភេទមិនខ្លាចទទួលខុសត្រូវ ច្រើនទាក់ទាញអ្នកអានបំផុតពិសេសក្នុងរចនាសម្ព័នប្រលោមលោក១៨+។ ប៉ុន្តែ​សួរថា សាច់រឿងពួកគេចងចាំបានយូរទេ?

ល្អមើលឡើងទេៗ ឬដដែលៗ មាន​តែឈុតរបៀបនេះ?

កុំច្រលំថា Fifty Shades of Gray ទទួលបានជោគជ័យព្រោះភាព១៨+​តែម្យ៉ាង​ប៉ុន្តែ ចំណុចស្នូលនៃប្រលោមលោកនេះគឺចរិតលក្ខណៈតួអង្គកម្ររក និង ទំនាស់ជិវិត​ដ៏លំបាកស្រាយរវាងពួកគេ។

កញ្ញា Anastasia Steele ជានារីមិនលោភលន់ ដែលឆ្លាតវៃ មិនដេកស្រមៃរង់ចាំសេចក្តីស្រឡាញ់ពីបុរសអ្នកមាន​ ដើម្បីធ្វើឲ្យជីវិតខ្លួនឯងពេញលេញនោះទេ។ ក្នុងនាមជាស្រីក្រមុំឯករាជ្យ សិក្សាពេញម៉ោងនៅសកលវិទ្យាល័យ ធ្វើការយប់ចិញ្ចឹមខ្លួនឯង ឆ្លៀតសរសេរនិក្ខេបបទដែលចំណាយពេលច្រើនមកសម្ភាសន៍ជំនួសឱ្យមិត្តភក្តិ រហូតមានឱកាសបានជួបGray។ Mr grayបានឃើញនាង​ខុសពីនារីផ្សេងតាំងពីនាងឈានចូលមកដល់។ អកប្បកិរិយាកម្រមាន​របស់នាង​ អាចទាក់បេះដូង​មហាសេដ្ឋី​ដ៏​សង្ហា និង​ជោគជ័យ Mr Gray ​ ហើយនោះហើយជាមូលហេតុដែល Fifty Shades ទទួលបានជោគជ័យ។ Grey យុវជន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​កាល​ពី​នៅ​ក្មេង ក្លាយជាមាន​រសជាតិ​រឿងភេទខុស​ឆ្គង​ ចូល​ចិត្ត​ S និង M យ៉ាង​ខ្លាំង ហើយ​ចង់​បញ្ចុះបញ្ចូល​អាណា​ឱ្យ​ក្លាយ​ជា​អ្នក​ចុះ​ចូលជាមួយល្បែងស្នេហ៍ប្រភេទហិង្សានេះ ​បានជា​មានឆាក​ដែល Christian Grey ចងដៃអាណា ហើយវាយដំនាងមុនពេល​រួមភេទ ប៉ុន្តែក្រោយមក គេបានជ្រើសរើសធ្វើតាមនាង ដោយបោះបង់ចោលទម្លាប់ទាំងនេះ។

ខ្ញុំអាចជូនមធ្យោបាយក្នុងការបង្កើតប្រលោមលោកស្នេហា​ដែលប្រើមនោសញ្ចេតនាជាជាងការរួមភេទ៖

១ តួអង្គត្រូវលះបង់ទៅវិញទៅមក

ស្នេហាផ្លាស់ប្តូរតួអង្គរបស់យើងជាចំណុចស្នូលក្នុងរឿងមនោសញ្ចេតនា​។ ឧទាហរណ៍ ហួត យុត្ថនា ពីមុនស្អប់គ្រួសារនាង​តែចំណាយពេលគិតពីនាង​ពេលដែលនាង​ល្អនិងរឹងមាំ។ ហេតុអ្វីបានជាពួកគេទាក់ទាញចិត្តគ្នា? ហេតុអ្វី? យុត្ថនាមិនចាប់រំលោភនាង នាងក៏មិនដាច់ចិត្ត​ចោលគេពេលគេឈឺចាប់។

 តើ​លក្ខណៈ​អ្វី​ខ្លះ​ដែលតួអង្គយើង​បាន​​សម្គាល់​ឃើញ​ពី​គ្នា​ទៅ​វិញ​ទៅ​មករហូត ដល់មានអារម្មណ៍​ថា ​ពួកគេ​ប្រាថ្នា​ចង់​មានរឿងនេះជានិច្ចជាមួយគ្នា? តើប៉ះពាល់ជម្រៅបេះដូងពួកគេយ៉ាងដូចម្តេច?

២ តួអង្គត្រូវពឹងផ្អែកគ្នាទៅវិញទៅមក

ភាពអាស្រ័យគ្នា​តែងមានឥទ្ធិពលនាំមកនូវឱកាស​ឱ្យពួកគេអាចខិតជិតរកគ្នា ទោរទន់និងយល់ សញ្ញាវណ្ណយុត្តិនៃអារម្មណ៍ជាគ្រឿងដ៏ធ្ងន់បមពាក់ក្នុងប្រលោមលោកមនោសញ្ចេតនាននិមួយៗ។ គ្រា​នៃ​ការ​ស្រើបស្រាល ដោយការរួមភេទ មិនស្មើនឹងការបង្ហាញខ្លួនរបស់ភាគីណាម្នាក់ ពេលភាគីម្ខាងទៀតកំពុងត្រូវការនោះទេ។ ខ្ញុំតែងបង្កើតឱ្យឥន្ត្រាដោះបញ្ហា​សម្រាប់នីយ៉ា ហើយ​ការនេះ​នឹង​មាន​ឥទ្ធិពលខ្លាំង​លើអារម្មណ៍អ្នកអាន​។ សម្រាប់គ្រប់គ្នា​ ការរួមភេទគឺជាផ្នែកសំខាន់មួយនៃអាពាហ៍ពិពាហ៍ ប៉ុន្តែពិចារណា​ឱ្យខ្លាំង នេះមិនមែនជាផ្នែកសំខាន់គាំពារដល់ទំនាក់ទំនងយូរអង្វែងឡើយ ការរួមភេទអាចសាបរលាបធុញថប់ តែសេចក្តីស្រឡាញ់ដែល បម្រើគ្នាសុទ្ធចិត្ត ការលះបង់ ស្នាមញញឹមពេលឃើញគ្នាបានសុខ គឺមិនចេះហើរពណ៌ជារៀងរហូត។

ប្រសិនអ្នកនិពន្ធអាចបញ្ចេញអារម្មណ៍ទាំងនោះនៅក្នុងរឿងមនោសញ្ចេតនា​ ក៏នឹងកាត់បន្ថយបានឬមិនចាំបាច់បញ្ចូលឈុតការរួមភេទដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានក៏បាន។

ដោយមិនដឹងខ្លួន ឥន្ត្រា នៅក្នុងប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ តែងខិតខំប្រឹងប្រែងតាម​ ការពារ និងថែទាំតាំងពីដើមដំបូងដែលដឹងថានាងមិនមែន​ជារនុក​គេហក់ទៅក្នុងគន្លងទឹកស្រោចស្រង់នាង  និងគ្រប់ផ្លូវក្នុង សម្រេចក្តីសុបិនរបស់នីយ៉ាជូននាងទៅភ្នំពេញ រកយូស៊ូមកឱ្យនាង  និងជូននាង​ទៅជួបយូស៊ូនៅផ្ទះកោងកាង។ គេបានយកចិត្តទុកដាក់ចំពោះអ្វីដែលបេះដូងរបស់នាងចង់បាន ។ ភារកិច្ច​អ្នកនិពន្ធគឺ តើ បានឆ្លើយតបយ៉ាងណាចំពោះការថែទាំរបស់ឥន្ត្រា? ដោយសារបែបនេះនាងក៏តែងបានលាតត្រដាងពីក្តីស្រមៃបន្ថែមទៀតទៅកាន់គេ ភាពស្និទ្ធកាន់តែបង្កើនដូចគ្នា ហើយចាប់ផ្តើម ខ្វះគ្នាលែងបាន។ អ្នកទាំងពីរបានចែករំលែកភាពសប្បាយរីករាយជាមួយគ្នាដោយមិនដឹងខ្លួន  ដោយគ្មានកង្វលើឬលាក់គំនួច ហើយនោះជាអ្វីដែលយូស៊ូ ខ្ទាតចេញពីបរិវេណសំខាន់ ។ មិនដូចយូស៊ូទេ ឥន្ត្រា មិនបានព្យាយាមល្បួង ញ៉ែ យកចិត្ត នីយ៉ា​ដោយសម្ភារៈថ្លៃៗ និងសន្យាផ្អែមល្ហែមឡើយ គេធ្វើតែម្តង គឺទុកសុវត្ថិភាពនាងជា អាទិភាពរហូតដល់ថ្ងៃមួយគេប្រឆាំងមនុស្សដែលគេគោរពបំផុត ដើម្បីនាង។

«ប៉ា កូនសុំតែមួយថ្ងៃនេះប៉ុណ្ណោះ សុំធ្វើជាខ្លួនឯង​ហើយទៅស្រលាញ់​ថែទាំគេ!»

គ្រាន់តែបង្កើតតួអង្គមកដោយបមពាក់អត្តសញាណត្រឹមត្រូវ  ជាអ្នកណា ជាខ្លួនគេ  មិនបាច់ល្អឥតខ្ចោះដូចគេពីដំបូង​ (បោះនាងទៅលើកដី លីនាង​ដូចជ្រូក បង្អត់បាយនាង ច្រើនទៀត!»

ចុចអាន ឥន្ត្រានិងនីយ៉ា ក្នុងប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*