នៅក្នុងបទនិពន្ធដែលផ្តើមជាមួយតួប្រុសមានអាកប្បកិរិយាដ៏កាច រឹងរូស សាហាវ និងដៃរហ័ស រួមភេទមិនខ្លាចទទួលខុសត្រូវ ច្រើនទាក់ទាញអ្នកអានបំផុតពិសេសក្នុងរចនាសម្ព័នប្រលោមលោក១៨+។ ប៉ុន្តែសួរថា សាច់រឿងពួកគេចងចាំបានយូរទេ?
ល្អមើលឡើងទេៗ ឬដដែលៗ មានតែឈុតរបៀបនេះ?
កុំច្រលំថា Fifty Shades of Gray ទទួលបានជោគជ័យព្រោះភាព១៨+តែម្យ៉ាងប៉ុន្តែ ចំណុចស្នូលនៃប្រលោមលោកនេះគឺចរិតលក្ខណៈតួអង្គកម្ររក និង ទំនាស់ជិវិតដ៏លំបាកស្រាយរវាងពួកគេ។
កញ្ញា Anastasia Steele ជានារីមិនលោភលន់ ដែលឆ្លាតវៃ មិនដេកស្រមៃរង់ចាំសេចក្តីស្រឡាញ់ពីបុរសអ្នកមាន ដើម្បីធ្វើឲ្យជីវិតខ្លួនឯងពេញលេញនោះទេ។ ក្នុងនាមជាស្រីក្រមុំឯករាជ្យ សិក្សាពេញម៉ោងនៅសកលវិទ្យាល័យ ធ្វើការយប់ចិញ្ចឹមខ្លួនឯង ឆ្លៀតសរសេរនិក្ខេបបទដែលចំណាយពេលច្រើនមកសម្ភាសន៍ជំនួសឱ្យមិត្តភក្តិ រហូតមានឱកាសបានជួបGray។ Mr grayបានឃើញនាងខុសពីនារីផ្សេងតាំងពីនាងឈានចូលមកដល់។ អកប្បកិរិយាកម្រមានរបស់នាង អាចទាក់បេះដូងមហាសេដ្ឋីដ៏សង្ហា និងជោគជ័យ Mr Gray ហើយនោះហើយជាមូលហេតុដែល Fifty Shades ទទួលបានជោគជ័យ។ Grey យុវជនម្នាក់ដែលត្រូវបានគេធ្វើបាបកាលពីនៅក្មេង ក្លាយជាមានរសជាតិរឿងភេទខុសឆ្គង ចូលចិត្ត S និង M យ៉ាងខ្លាំង ហើយចង់បញ្ចុះបញ្ចូលអាណាឱ្យក្លាយជាអ្នកចុះចូលជាមួយល្បែងស្នេហ៍ប្រភេទហិង្សានេះ បានជាមានឆាកដែល Christian Grey ចងដៃអាណា ហើយវាយដំនាងមុនពេលរួមភេទ ប៉ុន្តែក្រោយមក គេបានជ្រើសរើសធ្វើតាមនាង ដោយបោះបង់ចោលទម្លាប់ទាំងនេះ។
ខ្ញុំអាចជូនមធ្យោបាយក្នុងការបង្កើតប្រលោមលោកស្នេហាដែលប្រើមនោសញ្ចេតនាជាជាងការរួមភេទ៖
១ តួអង្គត្រូវលះបង់ទៅវិញទៅមក
ស្នេហាផ្លាស់ប្តូរតួអង្គរបស់យើងជាចំណុចស្នូលក្នុងរឿងមនោសញ្ចេតនា។ ឧទាហរណ៍ ហួត យុត្ថនា ពីមុនស្អប់គ្រួសារនាងតែចំណាយពេលគិតពីនាងពេលដែលនាងល្អនិងរឹងមាំ។ ហេតុអ្វីបានជាពួកគេទាក់ទាញចិត្តគ្នា? ហេតុអ្វី? យុត្ថនាមិនចាប់រំលោភនាង នាងក៏មិនដាច់ចិត្តចោលគេពេលគេឈឺចាប់។
តើលក្ខណៈអ្វីខ្លះដែលតួអង្គយើងបានសម្គាល់ឃើញពីគ្នាទៅវិញទៅមករហូត ដល់មានអារម្មណ៍ថា ពួកគេប្រាថ្នាចង់មានរឿងនេះជានិច្ចជាមួយគ្នា? តើប៉ះពាល់ជម្រៅបេះដូងពួកគេយ៉ាងដូចម្តេច?
២ តួអង្គត្រូវពឹងផ្អែកគ្នាទៅវិញទៅមក
ភាពអាស្រ័យគ្នាតែងមានឥទ្ធិពលនាំមកនូវឱកាសឱ្យពួកគេអាចខិតជិតរកគ្នា ទោរទន់និងយល់ សញ្ញាវណ្ណយុត្តិនៃអារម្មណ៍ជាគ្រឿងដ៏ធ្ងន់បមពាក់ក្នុងប្រលោមលោកមនោសញ្ចេតនាននិមួយៗ។ គ្រានៃការស្រើបស្រាល ដោយការរួមភេទ មិនស្មើនឹងការបង្ហាញខ្លួនរបស់ភាគីណាម្នាក់ ពេលភាគីម្ខាងទៀតកំពុងត្រូវការនោះទេ។ ខ្ញុំតែងបង្កើតឱ្យឥន្ត្រាដោះបញ្ហាសម្រាប់នីយ៉ា ហើយការនេះនឹងមានឥទ្ធិពលខ្លាំងលើអារម្មណ៍អ្នកអាន។ សម្រាប់គ្រប់គ្នា ការរួមភេទគឺជាផ្នែកសំខាន់មួយនៃអាពាហ៍ពិពាហ៍ ប៉ុន្តែពិចារណាឱ្យខ្លាំង នេះមិនមែនជាផ្នែកសំខាន់គាំពារដល់ទំនាក់ទំនងយូរអង្វែងឡើយ ការរួមភេទអាចសាបរលាបធុញថប់ តែសេចក្តីស្រឡាញ់ដែល បម្រើគ្នាសុទ្ធចិត្ត ការលះបង់ ស្នាមញញឹមពេលឃើញគ្នាបានសុខ គឺមិនចេះហើរពណ៌ជារៀងរហូត។
ប្រសិនអ្នកនិពន្ធអាចបញ្ចេញអារម្មណ៍ទាំងនោះនៅក្នុងរឿងមនោសញ្ចេតនា ក៏នឹងកាត់បន្ថយបានឬមិនចាំបាច់បញ្ចូលឈុតការរួមភេទដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានក៏បាន។
ដោយមិនដឹងខ្លួន ឥន្ត្រា នៅក្នុងប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ តែងខិតខំប្រឹងប្រែងតាម ការពារ និងថែទាំតាំងពីដើមដំបូងដែលដឹងថានាងមិនមែនជារនុកគេហក់ទៅក្នុងគន្លងទឹកស្រោចស្រង់នាង និងគ្រប់ផ្លូវក្នុង សម្រេចក្តីសុបិនរបស់នីយ៉ាជូននាងទៅភ្នំពេញ រកយូស៊ូមកឱ្យនាង និងជូននាងទៅជួបយូស៊ូនៅផ្ទះកោងកាង។ គេបានយកចិត្តទុកដាក់ចំពោះអ្វីដែលបេះដូងរបស់នាងចង់បាន ។ ភារកិច្ចអ្នកនិពន្ធគឺ តើ បានឆ្លើយតបយ៉ាងណាចំពោះការថែទាំរបស់ឥន្ត្រា? ដោយសារបែបនេះនាងក៏តែងបានលាតត្រដាងពីក្តីស្រមៃបន្ថែមទៀតទៅកាន់គេ ភាពស្និទ្ធកាន់តែបង្កើនដូចគ្នា ហើយចាប់ផ្តើម ខ្វះគ្នាលែងបាន។ អ្នកទាំងពីរបានចែករំលែកភាពសប្បាយរីករាយជាមួយគ្នាដោយមិនដឹងខ្លួន ដោយគ្មានកង្វលើឬលាក់គំនួច ហើយនោះជាអ្វីដែលយូស៊ូ ខ្ទាតចេញពីបរិវេណសំខាន់ ។ មិនដូចយូស៊ូទេ ឥន្ត្រា មិនបានព្យាយាមល្បួង ញ៉ែ យកចិត្ត នីយ៉ាដោយសម្ភារៈថ្លៃៗ និងសន្យាផ្អែមល្ហែមឡើយ គេធ្វើតែម្តង គឺទុកសុវត្ថិភាពនាងជា អាទិភាពរហូតដល់ថ្ងៃមួយគេប្រឆាំងមនុស្សដែលគេគោរពបំផុត ដើម្បីនាង។
«ប៉ា កូនសុំតែមួយថ្ងៃនេះប៉ុណ្ណោះ សុំធ្វើជាខ្លួនឯងហើយទៅស្រលាញ់ថែទាំគេ!»
គ្រាន់តែបង្កើតតួអង្គមកដោយបមពាក់អត្តសញាណត្រឹមត្រូវ ជាអ្នកណា ជាខ្លួនគេ មិនបាច់ល្អឥតខ្ចោះដូចគេពីដំបូង (បោះនាងទៅលើកដី លីនាងដូចជ្រូក បង្អត់បាយនាង ច្រើនទៀត!»
ចុចអាន ឥន្ត្រានិងនីយ៉ា ក្នុងប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ