ស្នេហាមួយនៅកោះH …..ក្តុកក្តួលរំជួលចិត្ត​!

ចាប់តាំងពីល្ងាចមួយ ដែលឥន្ត្រាបានលុកចូលបន្ទប់ទឹកនារី ប៉ះនឹងប្អូនប៉ូលីសកំពុងប្តូរឈុត ពួកគេឆ្លងកាត់ជម្លោះជាលើកដំបូងដែលមើលទៅរកអ្នកណាទទួលក៏សឹងហាក់ដូចជាគ្មានកំហុសរៀងខ្លួន។

ដែលមិននឹកស្មានដល់នោះគឺ រឿងរ៉ាវមនោសញ្ចេតនា​នៃបុគ្គលពីរនាក់មកពីពិភពចិត្តគំនិតផ្សេងគ្នា និងទស្សនាទានជីវិត​ផ្ទុយគ្នាស្រឡះ បានចាប់ផ្តើមកើតមាន​ឡើងហើយរីកលូតលាស់ជាសម្ងាត់ក្នុងល្បឿនយ៉ាងលឿន។

ទាំងនីយ៉ា និងឥន្ត្រា មិនដែល​ដឹងទេ​ថា ពួកគេ​ត្រូវ​បាន​កំណត់ជាស្រេច ដោយអ្នកនិពន្ធ ម៉ីសន សុធារី ទុក​ថា​ជា​កម្មសិទ្ធិ​សម្រាប់គ្នា​ទៅ​វិញ​ទៅ​មក។

ដំបូងនីយ៉ា​បានឆ្លងកាត់រាត្រីទីមួយយ៉ាងអាក្រក់នៅកន្លែងរបស់ឥន្ត្រា គឺកោះH។

«ខ្លួនត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំចង់ឱ្យធ្វើ! ឮ? គឺធ្វើគ្រប់យ៉ាងដែលមិនដែលស្រមៃថាខ្លួនឯងអាចធ្វើបាន!»

ចុចអានភាគទីមួយដល់ទីបី Free

 ហើយទាំងនោះ ដូចជាអនុស្សារដ៏អាក្រក់ ដែលបានធ្វើឱ្យនីយ៉ាសែនអាក់អន់ចិត្ត រហូតហៅជននេះថា «គ្មានបេះដូង»ឬ«មនុស្ស​ទឹកកក»។ ខាងឥន្ត្រាទុកនាងជានារីចិត្តស្លុយ រនុកក្នុង ចិត្តសាហាវ ទាំង​ពីរប្រាណ​មិន​ដឹង​ថា ​អ្វី​ជា​ការ​ពិតរវាង​គ្នា​ទៅ​វិញ​ទៅ​មកផង។

ក្រោយៗមក ការពិតបង្ហាញថា ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រភេទគួរឱ្យមាក់ងាយ​ដូចដែល​បានគិតកាលពីដំបូងទេ។ ឥន្ត្រាមិនមែនជាម៉ាហ្វៀ ហើយនីយ៉ាក៏មិនមែនជារនុកក្នុងកំណាចពុតត្បុត តែនាងជានារីស្មោះស្នេហ៍ ដល់ថ្នាក់ឥន្រ្តាមិនដែលគិតថាមានលើលោកនេះ។

សម្រាប់នីយ៉ា បុរសដែលខ្វះភាពស្មោះត្រង់ និងគិតតែពីខ្លួ​នឯង មិនមែនជាឥន្ត្រាទេ គឺជាប្អូនប្រុសរបស់គេ ដែលនាងធ្លាប់ទំយើ ស្រលាញ់និងជឿជាក់ខ្លាំងហួស។

តាមរយៈកញ្ចក់ភ្នែករបស់នាងផ្ទាល់ នីយ៉ា​ បានឃើញបណ្តើរៗនូវមូលដ្ឋាន ពិតនៃចរិតលក្ខណៈរបស់យូស៊ូ  ដែលខាងក្រៅទាក់ទាញឱ្យនារីៗរំជើបរំជួល ខាងក្នុង គឺ…អាត្មា​និយម។

នៅពេលដែលសត្រូវបានក្លាយមកជាមិត្ត  ការពិតនឹងភ្ជាប់ពួកគេនៅក្នុងចំណងដ៏រឹងមាំមួយ អាថ៌កំបាំង ប៉ុន្តែគ្មានស្នាម​ឬថ្នេរសម្រាប់ប្រេះឆាវិញនោះទេ ។ ទាំងពីរកាយនឹង ចែករំលែកទំនាក់ទំនងជ្រាលជ្រៅបែបនេះសម្រាប់គ្នា ហើយត្រូវការគ្នាឡើងៗជានិច្ច ដោយមិនដឹងខ្លួនថា តាំងពីពេលណា?

នៅភាគទី៧២ នាងបានឱបគេ ជាការសងគុណ ជាការបង្ហាញចិត្ត​ស្និទ្ធស្នាលតែនាង​មិនដឹងទេថា អ្វីមួយលើសពីចំណងមិត្តភាព ចំណងជំនឿចិត្ត កំពុងថ្ពក់រឹងមាំរវាងពួកគេ ពិសេសឯកវចនៈ ដែលជា កម្លាំងតាមជួយនីយ៉ា ឱ្យអាចឆ្លងកាត់បាន រាល់ពេលវេលា​ធ្លាក់ទឹកចិត្ត ពីអំពើដ៏អាម៉ាស់ដែលយូស៊ូធ្វើមកលើគ្រួសារនាង។

«មនុស្ស​ទឹកកក! ក្រោកឡើង​! ឮអត់! ខ្ញុំត្រូវការឱ្យខ្លួន​ក្រោកឡើង ឥន្ត្រា! ហ៊ឹកៗៗក្រោកឡើង!»

​​នាង​ស្រែកយំពេញទំហឹង អ្នកឮក៏ឮទៅ អ្នកណាគិតយ៉ាងណាក៏គិតទៅ។ នាង​គិតពីស្រែកអណ្តឺតអណ្តកដោយមិនរវល់ថា មានអ្វីកើតឡើងទេ៖

«ឃើញទេ! ប្អូនប្រុសរបស់ខ្លួនគេធ្វើបាបខ្ញុំ! ឃើញទេឥន្ត្រា! ក្រោកឡើង! ខ្ញុំត្រូវការឱ្យខ្លួនក្រោកមកជួយដោះស្រាយបញ្ហារបស់ខ្ញុំ! បងៗខ្ញុំគ្មានទោសទេឥន្ត្រា!»

សម្រាប់នីយ៉ា ចំណងនេះគឺ ហួសពីការយល់ឬពន្យល់ ។  យើង​អាចត្រឹម​​និយាយ​ថា យូស៊ូ​គឺ​ជាបុរសជា​ទី​ស្រឡាញ់​របស់​នាង ប៉ុន្តែ ឥន្ត្រា គឺ​ជា បុរសដែលនាងទុកចិត្តដោយសភាវគតិ។ បុរសទឹកកកដែលមាន​ភាពស្មោះត្រង់ ដឹងគុណ យល់ចិត្ត ក្លាហាន និងមានហេតុផល  គេបានបណ្តេញវត្តមាន​យូស៊ូចេញពីបេះដូងនាងសន្សឹមៗដោយគ្មានអ្នកណាដឹង។

នីយ៉ា៖ខឹងបងជេន​ម្សិលមិញ​ចង់វ៉ៃខ្លួនហ្នឹងមែន?

ឥន្ត្រា ៖ រឿងបងប្រុសយើងហើយនិង​ខ្ញុំ ត្រូវទូទាត់គ្នាធំណាស់ប្អូនប៉ូលិស!…ហើយ…កុំចង់មកឈរនៅចំ​កណ្តាល​!

ហើយនៅយប់មួយ ដែលនាងបានត្រលប់មកបន្ទប់ចុងឆ្នេរវិញរកគេព្រោះចង់គេចពីប្អូនគេ ឥន្ត្រា បានរកឃើញខ្លួនឯងស្ថិតនៅក្នុងច្រកដ៏តឹងតែងចង្អៀតងងឹត គឺបំផ្លិចបំផ្លាញបេះដូងខ្លួន យកនាងទៅឱ្យយូស៊ូ។ ព្រោះគេជឿថា យូស៊ូជាមនុស្ស​ដែលនាងស្រលាញ់ ក៏ជាវិធីតែមួយគត់ដាក់មនុស្ស​បីនាក់ឱ្យសល់តែម្នាក់ដែលឯកោ ហើយអ្នកនោះ គឺគេខ្លួនឯង។

ឱ! មនុស្ស​ទឹកកក!

អ្នកអានខឹងណាស់!

អ្នកនិពន្ធបានប្រាប់ថា មនុស្ស​ដូចឥន្ត្រាអត់មាន​ទៀតទេ ប៉ុន្តែ យើងក៏មិនដឹងដែរថា ក្នុងចំណោមស្នេហាត្រីកោណ ដែលពីរនាក់ទៀតសុទ្ធជាសំណព្វចិត្ត​យើង តើយើងព្រមឈឺចាប់ម្នាក់ឯងឬទាញ​ពួកគេមកឈឺជាមួយ?

នេះហើយជា លក្ខណៈដ៏ពិសេស​នៃបទនិពន្ធរបស់ ម៉ឺសន សុធារី ហើយ​ហ្វេនរបស់គាត់តែងតែដឹងនិងរំភើប។

បានអានឬនៅ?

ស្រលាញ់បងជ្រៅជាងសមុទ្រដាច់ស្តុកភាគទីមួយហើយ ចំណែកសៀវភៅទីពីរកំពុងចរាចរលក់ សៀវភៅទីបីកំពុងដាក់ទទួលកក់!

អានអនឡាញ​ក៏បានពេលនេះចេញដល់ភាគទី៧៦ហើយ ! មួយថ្ងៃត្រឹម៥០០រ! ចូលព្រីមៀមឱ្យហើយទៅ!

ចុចទំនាក់ទំនងចូលព្រីមៀម

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*