ចាប់តាំងពីល្ងាចមួយ ដែលឥន្ត្រាបានលុកចូលបន្ទប់ទឹកនារី ប៉ះនឹងប្អូនប៉ូលីសកំពុងប្តូរឈុត ពួកគេឆ្លងកាត់ជម្លោះជាលើកដំបូងដែលមើលទៅរកអ្នកណាទទួលក៏សឹងហាក់ដូចជាគ្មានកំហុសរៀងខ្លួន។
ដែលមិននឹកស្មានដល់នោះគឺ រឿងរ៉ាវមនោសញ្ចេតនានៃបុគ្គលពីរនាក់មកពីពិភពចិត្តគំនិតផ្សេងគ្នា និងទស្សនាទានជីវិតផ្ទុយគ្នាស្រឡះ បានចាប់ផ្តើមកើតមានឡើងហើយរីកលូតលាស់ជាសម្ងាត់ក្នុងល្បឿនយ៉ាងលឿន។
ទាំងនីយ៉ា និងឥន្ត្រា មិនដែលដឹងទេថា ពួកគេត្រូវបានកំណត់ជាស្រេច ដោយអ្នកនិពន្ធ ម៉ីសន សុធារី ទុកថាជាកម្មសិទ្ធិសម្រាប់គ្នាទៅវិញទៅមក។
ដំបូងនីយ៉ាបានឆ្លងកាត់រាត្រីទីមួយយ៉ាងអាក្រក់នៅកន្លែងរបស់ឥន្ត្រា គឺកោះH។
«ខ្លួនត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំចង់ឱ្យធ្វើ! ឮ? គឺធ្វើគ្រប់យ៉ាងដែលមិនដែលស្រមៃថាខ្លួនឯងអាចធ្វើបាន!»
ហើយទាំងនោះ ដូចជាអនុស្សារដ៏អាក្រក់ ដែលបានធ្វើឱ្យនីយ៉ាសែនអាក់អន់ចិត្ត រហូតហៅជននេះថា «គ្មានបេះដូង»ឬ«មនុស្សទឹកកក»។ ខាងឥន្ត្រាទុកនាងជានារីចិត្តស្លុយ រនុកក្នុង ចិត្តសាហាវ ទាំងពីរប្រាណមិនដឹងថា អ្វីជាការពិតរវាងគ្នាទៅវិញទៅមកផង។
ក្រោយៗមក ការពិតបង្ហាញថា ពួកគេមិនមែនជាមនុស្សប្រភេទគួរឱ្យមាក់ងាយដូចដែលបានគិតកាលពីដំបូងទេ។ ឥន្ត្រាមិនមែនជាម៉ាហ្វៀ ហើយនីយ៉ាក៏មិនមែនជារនុកក្នុងកំណាចពុតត្បុត តែនាងជានារីស្មោះស្នេហ៍ ដល់ថ្នាក់ឥន្រ្តាមិនដែលគិតថាមានលើលោកនេះ។
សម្រាប់នីយ៉ា បុរសដែលខ្វះភាពស្មោះត្រង់ និងគិតតែពីខ្លួនឯង មិនមែនជាឥន្ត្រាទេ គឺជាប្អូនប្រុសរបស់គេ ដែលនាងធ្លាប់ទំយើ ស្រលាញ់និងជឿជាក់ខ្លាំងហួស។
តាមរយៈកញ្ចក់ភ្នែករបស់នាងផ្ទាល់ នីយ៉ា បានឃើញបណ្តើរៗនូវមូលដ្ឋាន ពិតនៃចរិតលក្ខណៈរបស់យូស៊ូ ដែលខាងក្រៅទាក់ទាញឱ្យនារីៗរំជើបរំជួល ខាងក្នុង គឺ…អាត្មានិយម។
នៅពេលដែលសត្រូវបានក្លាយមកជាមិត្ត ការពិតនឹងភ្ជាប់ពួកគេនៅក្នុងចំណងដ៏រឹងមាំមួយ អាថ៌កំបាំង ប៉ុន្តែគ្មានស្នាមឬថ្នេរសម្រាប់ប្រេះឆាវិញនោះទេ ។ ទាំងពីរកាយនឹង ចែករំលែកទំនាក់ទំនងជ្រាលជ្រៅបែបនេះសម្រាប់គ្នា ហើយត្រូវការគ្នាឡើងៗជានិច្ច ដោយមិនដឹងខ្លួនថា តាំងពីពេលណា?
នៅភាគទី៧២ នាងបានឱបគេ ជាការសងគុណ ជាការបង្ហាញចិត្តស្និទ្ធស្នាលតែនាងមិនដឹងទេថា អ្វីមួយលើសពីចំណងមិត្តភាព ចំណងជំនឿចិត្ត កំពុងថ្ពក់រឹងមាំរវាងពួកគេ ពិសេសឯកវចនៈ ដែលជា កម្លាំងតាមជួយនីយ៉ា ឱ្យអាចឆ្លងកាត់បាន រាល់ពេលវេលាធ្លាក់ទឹកចិត្ត ពីអំពើដ៏អាម៉ាស់ដែលយូស៊ូធ្វើមកលើគ្រួសារនាង។
«មនុស្សទឹកកក! ក្រោកឡើង! ឮអត់! ខ្ញុំត្រូវការឱ្យខ្លួនក្រោកឡើង ឥន្ត្រា! ហ៊ឹកៗៗក្រោកឡើង!»
នាងស្រែកយំពេញទំហឹង អ្នកឮក៏ឮទៅ អ្នកណាគិតយ៉ាងណាក៏គិតទៅ។ នាងគិតពីស្រែកអណ្តឺតអណ្តកដោយមិនរវល់ថា មានអ្វីកើតឡើងទេ៖
«ឃើញទេ! ប្អូនប្រុសរបស់ខ្លួនគេធ្វើបាបខ្ញុំ! ឃើញទេឥន្ត្រា! ក្រោកឡើង! ខ្ញុំត្រូវការឱ្យខ្លួនក្រោកមកជួយដោះស្រាយបញ្ហារបស់ខ្ញុំ! បងៗខ្ញុំគ្មានទោសទេឥន្ត្រា!»
សម្រាប់នីយ៉ា ចំណងនេះគឺ ហួសពីការយល់ឬពន្យល់ ។ យើងអាចត្រឹមនិយាយថា យូស៊ូគឺជាបុរសជាទីស្រឡាញ់របស់នាង ប៉ុន្តែ ឥន្ត្រា គឺជា បុរសដែលនាងទុកចិត្តដោយសភាវគតិ។ បុរសទឹកកកដែលមានភាពស្មោះត្រង់ ដឹងគុណ យល់ចិត្ត ក្លាហាន និងមានហេតុផល គេបានបណ្តេញវត្តមានយូស៊ូចេញពីបេះដូងនាងសន្សឹមៗដោយគ្មានអ្នកណាដឹង។
នីយ៉ា៖ខឹងបងជេនម្សិលមិញចង់វ៉ៃខ្លួនហ្នឹងមែន?
ឥន្ត្រា ៖ រឿងបងប្រុសយើងហើយនិងខ្ញុំ ត្រូវទូទាត់គ្នាធំណាស់ប្អូនប៉ូលិស!…ហើយ…កុំចង់មកឈរនៅចំកណ្តាល!
ហើយនៅយប់មួយ ដែលនាងបានត្រលប់មកបន្ទប់ចុងឆ្នេរវិញរកគេព្រោះចង់គេចពីប្អូនគេ ឥន្ត្រា បានរកឃើញខ្លួនឯងស្ថិតនៅក្នុងច្រកដ៏តឹងតែងចង្អៀតងងឹត គឺបំផ្លិចបំផ្លាញបេះដូងខ្លួន យកនាងទៅឱ្យយូស៊ូ។ ព្រោះគេជឿថា យូស៊ូជាមនុស្សដែលនាងស្រលាញ់ ក៏ជាវិធីតែមួយគត់ដាក់មនុស្សបីនាក់ឱ្យសល់តែម្នាក់ដែលឯកោ ហើយអ្នកនោះ គឺគេខ្លួនឯង។
ឱ! មនុស្សទឹកកក!
អ្នកអានខឹងណាស់!
អ្នកនិពន្ធបានប្រាប់ថា មនុស្សដូចឥន្ត្រាអត់មានទៀតទេ ប៉ុន្តែ យើងក៏មិនដឹងដែរថា ក្នុងចំណោមស្នេហាត្រីកោណ ដែលពីរនាក់ទៀតសុទ្ធជាសំណព្វចិត្តយើង តើយើងព្រមឈឺចាប់ម្នាក់ឯងឬទាញពួកគេមកឈឺជាមួយ?
នេះហើយជា លក្ខណៈដ៏ពិសេសនៃបទនិពន្ធរបស់ ម៉ឺសន សុធារី ហើយហ្វេនរបស់គាត់តែងតែដឹងនិងរំភើប។
បានអានឬនៅ?
ស្រលាញ់បងជ្រៅជាងសមុទ្រដាច់ស្តុកភាគទីមួយហើយ ចំណែកសៀវភៅទីពីរកំពុងចរាចរលក់ សៀវភៅទីបីកំពុងដាក់ទទួលកក់!
អានអនឡាញក៏បានពេលនេះចេញដល់ភាគទី៧៦ហើយ ! មួយថ្ងៃត្រឹម៥០០រ! ចូលព្រីមៀមឱ្យហើយទៅ!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ