តួ​ឯកឥន្ត្រា ឥទ្ធិពលនៃការ«បង្ហាញ តែមិនប្រាប់»ក្នុងប្រលោមលោក

គន្លឹះក្នុងការនិទានរឿង ដែលបង្ហាញតែមិនប្រាប់ គឺលើសពីការបង្ហាញពីសកម្មភាពដែលតួអង្គនៃរឿងដែលសកម្ម ប៉ុន្តែខ្ញុំតែងខិតខំបង្ហាញដ៏ពីអារម្មណ៍ពិសេស​ដែលធ្វើឱ្យអ្នកអានបានរងឥទ្ធិពលដោយ​ជំនឿមកលើតួអង្គរបស់យើង ជឿលើគំនិតរបស់ពួកគេដែលកំណត់ថា ឥន្ត្រាជាមនុស្ស​បែបណា នីយ៉ាជាមនុស្ស​បែបណា ហើយយូស៊ូ ម៉ឺនយូ ឬ ហាន់ដា ជេន ជាមនុស្សបែបណា។

ដើម្បីស្លុងទៅក្នុងដំណើររឿងមួយ ខ្ញុំអនុញ្ញាតឱ្យអ្នកអាន​ស្រមៃ។ នេះជាសេរីភាពនិងជាសុខមាលភាពពិសេសបំផុតនៃអារម្មណ៍ដែលអានប្រលោមលោកខុសពីទស្សនាកុន។

មន្តនៃបុរសម្នាក់ មិនមែនតែបញ្ចេញមកត្រឹមតែពាក្យសម្ដីនោះទេ ចៃដន់ឥន្ត្រាមិនពូកែនិយាយទៀត អ្នកនិពន្ធចង់ពិបាក។

អ្នកអានទុកចិត្តទង្វើរបស់មនុស្សទឹកកកព្រោះបេះដូងអ្នកអានឱ្យឥន្ត្រា នេះជាគន្លឹះសំខាន់សម្រាប់គ្រប់គ្នាដែលរៀនសរសេរប្រលោមលោកឱ្យស្លុងលង់ចិត្ត​។ អ្នកនិពន្ធតោង​បញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ តាមរយៈសកម្មភាពតួអង្គ ដែលមាន​ថាមពលជាងពាក្យពណ៌នា​ផ្ទាល់របស់យើង។

«សើចវិញ សើចឱ្យច្រើន ព្រោះ…ពេលសើច មានអ្វីមួយពិសេសលើមុខរបស់យើង ប្អូនប៉ូលិស!»

ថាហើយនរៈងាកចេញទៅទាំងមុខក្រហម ។ ចលនា​នៅស្ពឹកៗ ប្រហែលមកពីនាយ​មិនដឹងឡើយថា ហេតុអីបានជាខ្លួនឯង មិននិយាយពាក្យនេះចេញបាន​។ កាត់ចិត្ត​អៀនខ្មាស ប្រុសផ្លោះវឹងទៅបន្ទប់ខាងណោះ។

នៅឯណេះមនុស្ស​ស្រីដែលថយទៅក្បែរទ្វារទាំង​ឈរធ្មឹងៗ លបគិត​ខ្លួនឯងនូវសំណួរមួយចំនួន….គេហាមយើងមិនឱ្យយំ? គេប្រាប់យើងឱ្យសើច?​ ស្រីរេភ្នែកគិតស្ទក់ៗអៀនៗ រួចលើកដៃស្ទាបបបូរមាត់ខ្លួនឯងដោយបែរខ្នងទៅកាន់បន្ទប់របស់គេខ្លាចគេលបមើលឃើញ។ តើឃើញយើងសើចពីពេលណា?

តួអង្គដ៏មានថាមពល ដែលមើលទៅហាក់បីដូចជា គ្រាប់បាញ់ដែលមានប្រសិទ្ធិភាពជាងគេទៅលើបេះដូងអ្នកអានអាចបង្កប់ជាមួយនឹងសេចក្តីស្រឡាញ់ ឬជាមួយនឹងភាពលះបង់​ដ៏ពិសេសរបស់គេ។ តាមបទពិសោធន៍របស់ខ្ញុំ និងទៅតាមសភាវគតិជាអ្នកនិពន្ធច្រើនឆ្នាំ ចរិតមនុស្ស​ដែលកម្រនឹង ដែលយើងកំពុងត្រូវការបន្ថែមក្នុងពិភពលោកនេះ ជាចរិតលក្ខណៈសមប្រកបឱ្យអ្នកអាន​ទាក់ចិត្ត​ដិតអារម្មណ៍។

ខ្ញុំតែង​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំសរសេរតួប្រុសដដែលពេកហើយ? ចរិតដូចតែដេតភូមិន្ទ? ឬប៉ូលីសវិទូ? បើមែន​ខ្ញុំលែងសរសេរទៅ ទុកឱ្យអ្នកទាំងពីរជាតួអង្គមាសក្នុងបេះដូងអ្នកអានទៅចុះ។

នៅពេលខ្ញុំកសាងឥន្ត្រា​ឡើងមក ​ ភាពធន់របស់គេ ទាក់ទាញចិត្តខ្លួនខ្ញុំបានសិន ខ្ញុំរំភើបសិន ទើបអ្នកអាន​របស់យើងរំភើបចិត្តតាមក្រោយហើយចូលមកស្លុងស្រមៃអំពីគេ។

នៅក្នុងសាច់រឿង ស្រលាញ់បងជ្រៅជាងសមុទ្រដែលពេញដោយអាថ៌កំបាំងដ៏ច្របូកច្របល់ ខ្ញុំកាត់ចំណុចស្ត្រេសទាំងអស់ឱ្យនៅក្រោម២០ភាគរយ ហើយទុកឱកាស​ឱ្យអ្នកអានចួបឥន្ត្រាសឹង៨០ភាគរយនៃសាច់រឿង។

សុំទោសដែល​ធ្វើឱ្យអ្នកអាន«បេះដូងមេគង្គ»ខកចិត្ត​ ព្រោះចង់ឱ្យជេនក្លាយជាតូឯកក្នុងរឿងនេះ។ ប៉ូលីសជេន​បានបាត់បង់សក្តានុពលទាំងស្រុង ព្រោះខ្ញុំបានបង្កប់គេនៅក្រោមឥន្ត្រា។

ហេតុអ្វីបានជាហ្វេនឧត្តមសេនីយ៍ជេននៅតែអាន​ឥន្ត្រា​?

ខ្ញុំអាចផ្តល់ហេតុផលដ៏ទូលំទូលាយមួយថា យើងចូលចិត្ត​តួអង្គដែល ប៉ះពាល់ផ្ទាល់ដល់បេះដូងយើងដូច្នេះ នៅពេលដែលឥន្ត្រាលោតចុះគន្លងទឹកស្រង់នាង យើងយកបានបេះដូងអ្នកអានភ្លាម។

រៀនត្រឹមណេះសិន! ចួបគ្នាពេលក្រោយ !

ហើយកុំភ្លេចចូលពី្រមៀមដើម្បីអានណា៎!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*