គន្លឹះក្នុងការនិទានរឿង ដែលបង្ហាញតែមិនប្រាប់ គឺលើសពីការបង្ហាញពីសកម្មភាពដែលតួអង្គនៃរឿងដែលសកម្ម ប៉ុន្តែខ្ញុំតែងខិតខំបង្ហាញដ៏ពីអារម្មណ៍ពិសេសដែលធ្វើឱ្យអ្នកអានបានរងឥទ្ធិពលដោយជំនឿមកលើតួអង្គរបស់យើង ជឿលើគំនិតរបស់ពួកគេដែលកំណត់ថា ឥន្ត្រាជាមនុស្សបែបណា នីយ៉ាជាមនុស្សបែបណា ហើយយូស៊ូ ម៉ឺនយូ ឬ ហាន់ដា ជេន ជាមនុស្សបែបណា។
ដើម្បីស្លុងទៅក្នុងដំណើររឿងមួយ ខ្ញុំអនុញ្ញាតឱ្យអ្នកអានស្រមៃ។ នេះជាសេរីភាពនិងជាសុខមាលភាពពិសេសបំផុតនៃអារម្មណ៍ដែលអានប្រលោមលោកខុសពីទស្សនាកុន។
មន្តនៃបុរសម្នាក់ មិនមែនតែបញ្ចេញមកត្រឹមតែពាក្យសម្ដីនោះទេ ចៃដន់ឥន្ត្រាមិនពូកែនិយាយទៀត អ្នកនិពន្ធចង់ពិបាក។
អ្នកអានទុកចិត្តទង្វើរបស់មនុស្សទឹកកកព្រោះបេះដូងអ្នកអានឱ្យឥន្ត្រា នេះជាគន្លឹះសំខាន់សម្រាប់គ្រប់គ្នាដែលរៀនសរសេរប្រលោមលោកឱ្យស្លុងលង់ចិត្ត។ អ្នកនិពន្ធតោងបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ តាមរយៈសកម្មភាពតួអង្គ ដែលមានថាមពលជាងពាក្យពណ៌នាផ្ទាល់របស់យើង។
«សើចវិញ សើចឱ្យច្រើន ព្រោះ…ពេលសើច មានអ្វីមួយពិសេសលើមុខរបស់យើង ប្អូនប៉ូលិស!»
ថាហើយនរៈងាកចេញទៅទាំងមុខក្រហម ។ ចលនានៅស្ពឹកៗ ប្រហែលមកពីនាយមិនដឹងឡើយថា ហេតុអីបានជាខ្លួនឯង មិននិយាយពាក្យនេះចេញបាន។ កាត់ចិត្តអៀនខ្មាស ប្រុសផ្លោះវឹងទៅបន្ទប់ខាងណោះ។
នៅឯណេះមនុស្សស្រីដែលថយទៅក្បែរទ្វារទាំងឈរធ្មឹងៗ លបគិតខ្លួនឯងនូវសំណួរមួយចំនួន….គេហាមយើងមិនឱ្យយំ? គេប្រាប់យើងឱ្យសើច? ស្រីរេភ្នែកគិតស្ទក់ៗអៀនៗ រួចលើកដៃស្ទាបបបូរមាត់ខ្លួនឯងដោយបែរខ្នងទៅកាន់បន្ទប់របស់គេខ្លាចគេលបមើលឃើញ។ តើឃើញយើងសើចពីពេលណា?
តួអង្គដ៏មានថាមពល ដែលមើលទៅហាក់បីដូចជា គ្រាប់បាញ់ដែលមានប្រសិទ្ធិភាពជាងគេទៅលើបេះដូងអ្នកអានអាចបង្កប់ជាមួយនឹងសេចក្តីស្រឡាញ់ ឬជាមួយនឹងភាពលះបង់ដ៏ពិសេសរបស់គេ។ តាមបទពិសោធន៍របស់ខ្ញុំ និងទៅតាមសភាវគតិជាអ្នកនិពន្ធច្រើនឆ្នាំ ចរិតមនុស្សដែលកម្រនឹង ដែលយើងកំពុងត្រូវការបន្ថែមក្នុងពិភពលោកនេះ ជាចរិតលក្ខណៈសមប្រកបឱ្យអ្នកអានទាក់ចិត្តដិតអារម្មណ៍។
ខ្ញុំតែងសួរខ្លួនឯងថា តើខ្ញុំសរសេរតួប្រុសដដែលពេកហើយ? ចរិតដូចតែដេតភូមិន្ទ? ឬប៉ូលីសវិទូ? បើមែនខ្ញុំលែងសរសេរទៅ ទុកឱ្យអ្នកទាំងពីរជាតួអង្គមាសក្នុងបេះដូងអ្នកអានទៅចុះ។
នៅពេលខ្ញុំកសាងឥន្ត្រាឡើងមក ភាពធន់របស់គេ ទាក់ទាញចិត្តខ្លួនខ្ញុំបានសិន ខ្ញុំរំភើបសិន ទើបអ្នកអានរបស់យើងរំភើបចិត្តតាមក្រោយហើយចូលមកស្លុងស្រមៃអំពីគេ។
នៅក្នុងសាច់រឿង ស្រលាញ់បងជ្រៅជាងសមុទ្រដែលពេញដោយអាថ៌កំបាំងដ៏ច្របូកច្របល់ ខ្ញុំកាត់ចំណុចស្ត្រេសទាំងអស់ឱ្យនៅក្រោម២០ភាគរយ ហើយទុកឱកាសឱ្យអ្នកអានចួបឥន្ត្រាសឹង៨០ភាគរយនៃសាច់រឿង។
សុំទោសដែលធ្វើឱ្យអ្នកអាន«បេះដូងមេគង្គ»ខកចិត្ត ព្រោះចង់ឱ្យជេនក្លាយជាតូឯកក្នុងរឿងនេះ។ ប៉ូលីសជេនបានបាត់បង់សក្តានុពលទាំងស្រុង ព្រោះខ្ញុំបានបង្កប់គេនៅក្រោមឥន្ត្រា។
ហេតុអ្វីបានជាហ្វេនឧត្តមសេនីយ៍ជេននៅតែអានឥន្ត្រា?
ខ្ញុំអាចផ្តល់ហេតុផលដ៏ទូលំទូលាយមួយថា យើងចូលចិត្តតួអង្គដែល ប៉ះពាល់ផ្ទាល់ដល់បេះដូងយើងដូច្នេះ នៅពេលដែលឥន្ត្រាលោតចុះគន្លងទឹកស្រង់នាង យើងយកបានបេះដូងអ្នកអានភ្លាម។
រៀនត្រឹមណេះសិន! ចួបគ្នាពេលក្រោយ !
ហើយកុំភ្លេចចូលពី្រមៀមដើម្បីអានណា៎!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ