អ្នកណាក៏ដោយដែលចូលរួមលាក់កំបាំងអតីតកាលជា«ពិសិដ្ឋ»របស់ឥន្ត្រា នឹងក្លាយជាចំណែកនៃការបន្ថែមភាពអត់ន័យឱ្យជីវិតនាយ។ ម៉ឺនយូ កាន់តែមានឱកាសបន្តធ្វើទារុណកម្មដល់នាយ និងរក្សាគំនិតទុកគេថា ជាឈ្លើយ។
មនុស្សជាច្រើនដែលអាន រឿង ស្រលាញ់បងជ្រៅជាងសមុទ្រ ឥឡូវនេះ ចង់ឱ្យឥន្ត្រាដឹង និងជឿលើអ្នកណាម្នាក់ដែលនឹងប្រាប់គេគ្រប់យ៉ាងពីការពិតរបស់គេ គួរតែជានីយ៉ា ព្រោះថា មនុស្សទាំងអស់អាចកុហកគេ តែនាងមិនគួរនោះទេ។
អ្នកអានជឿថា ឥន្ត្រា នឹងនៅតែ ផ្តល់ក្តីស្រលាញ់ដល់នាង មិនថា ប្រើជីវិតរបស់គេក្នុងនាមជា ពិសិដ្ឋឬឥន្ត្រា មិនត្រឹមតែប៉ុណ្ណោះ គេនឹងក្លាយជាអ្នកស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងក្នុងការរួបរួមរវាងគ្រួសារប៉ូលីសជាមួយមនុស្សកោះH។
ចរិតល្អរបស់គេ មិនមានទំនាក់ទំនងជាមួយថា គេជានរណា អត្តសញ្ញាណរបស់គេឥឡូវឬពីអតីតកាលឡើយ។ ឥន្ត្រាអាចជាមនុស្សមិនល្អឥតខ្ចោះទេ ប៉ុន្តែ គេមានវិធីនៃសេចក្ដីស្រឡាញ់តាមរបៀបមួយល្អឥតខ្ចោះសម្រាប់ឱ្យនីយ៉ាយល់អំពីធាតុពិតនៃជីវិតដែលនាងត្រូវការផ្តល់ឱ្យខ្លួនឯង និងអ្វីដែលនាងចង់លះបង់ដើម្បីគេ។
ការសន្ទនាដែលមនុស្សប្រុសធម្មតាលិបល ឥន្ត្រាមិនរារែកទេ៖ «បាទប៉ា! ខ្ញុំស្រឡាញ់នីយ៉ា! ហើយខ្ញុំសុំទោស! ខ្ញុំមិនដឹងថា រឿងហ្នឹងកើតឡើងដោយរបៀបណាទេ ប៉ុន្តែបានកើតឡើង! ប៉ុន្តែខ្ញុំសន្យានឹងដើរចេញ ព្រោះគេស្រឡាញ់យូស៊ូ ហើយយូស៊ូត្រូវការគេ!»។
គេគិតថា គេនឹងចាកចេញមិនបន្តនៅក្នុងនាមជាអ្នកដណ្តើមឬលួចនាងពីយូស៊ូទេ ។ ឥន្ត្រាគិតថា ដោយសារយូស៊ូជាប្អូនរបស់គេ ដែលជាមនុស្សប្រុសនាងស្រលាញ់បំផុត គេនឹងជួយនាងនិងយូស៊ូក្នុងការយល់ចិត្តគ្នាវិញ ទោះត្រូវ ចំណាយធនធាន ទ្រព្យសម្បត្តិ ថាមពល និងគំនិតរៀបចំយ៉ាងណា បន្ទាប់មកគេនឹងចាកចេញ។ ក្តីសង្ឃឹមតែមួយគត់របស់គេ គឺគ្រប់គ្នានឹងអត់ទោសឱ្យស្នេហាសម្ងាត់មួយនេះ។
គេបានធ្វើរឿងទាំងអស់ លើកលែងតែព្រមសារភាពការពិតមួយថា «គេស្រលាញ់នាង!»។
“ជីវិតពិតជាសាមញ្ញណាស់។ ប៉ុន្តែម៉េចយើងចង់ធ្វើឱ្យវាស្មុគស្មាញ» គីម៉ាល់ដែលគិតបែបនេះ គេនឹងធ្វើឱ្យឥន្ត្រាយល់ថា នីយ៉ាគឺជារបស់គេ។
ហើយនោះហើយជាមូលហេតុដែលស្រលាញ់បងជ្រៅជាងសមុទ្របានស្ថិតយ៉ាងជ្រៅក្នុងបេះដូងមិត្តអ្នកអានរបស់អ្នកនិពន្ធ ម៉ីសន សុធារី ។ គឺជាវិធី ដែល អ្នកនិពន្ធកំពុងបង្ហាញពីភាពវិវឌ្ឍមិនឈប់ឈរនៃប្រលោមលោកមនោសញ្ចេតនារបស់គាត់ ។
អ្នកនិពន្ធធ្លាប់និយាយថា« នៅក្នុងជីវិត យើងរមែងឆ្លងកាត់រឿងរ៉ាវខ្លះ ដែលធម្មតាទេ វាអាចពិបាក ស្មុគស្មាញ តែយើងចូលចិត្តរុញឱ្យវារឹតស្មុគស្មាញថែមឡើង។ មានភាពសាមញ្ញមួយ ដែលងាយសម្រាប់ដោះស្រាយ គឺការនិយាយពាក្យពិត ប៉ុន្តែ មនុស្សយើង តែងនិយមធ្វើឱ្យរឿងរឹតស្មុគស្មាញឡើង ធ្វើឱ្យវាពិបាកព្រោះមិនព្រមនិយាយការពិត ដោយខ្លាចបាត់បង់ប្រយោជន៍ខ្លួនឯង ខ្លាចគេខឹង ខ្លាចបាត់បង់មនុស្សជាទីស្រលាញ់របស់យើង ខ្លាចឮគេបដិសេធ ខ្លាចគេឈឺចាប់ ខ្លាចត្រូវឈឺចាប់ ខ្លាចអំពើក្បត់ និង…ខ្លាចប្រឈម!»
«យើងចួបប្រទះការភ័យខ្លាច ដែលភាគច្រើនបានបង្កើតឡើងមក បន្លាចយើង ដោយយើងខ្លួនឯង។ មិនមែនអាត្មានិយមទេ បើគ្រាន់តែចង់ឱ្យអ្នកដទៃមកធ្វើល្អជាមួយយើង តែជាប្រការល្ងង់បំផុត ដែលរស់ជាមួយការកុហកខ្លួនឯង ព្រោះការឈឺចាប់ជាសម្ងាត់ គឺជាការឈឺចាប់ដ៏ខ្លាំងមួយ! »
ចាប់តាំងពីឈុតឆាកផ្ទុះជម្លោះក្នុងពេទ្យ ជាមួយយូស៊ូ រឿងនីយ៉ា អ្នកអានបានកាត់ក្តីជាស្រេចហើយថា យូស៊ូខ្លួនឯងដែលមិនឱ្យតម្លៃស្នេហា។
អត្តសញ្ញាណរបស់វីរបុរសត្រូវបានបង្កើតឡើងលើឥន្ត្រា ទោះជាអ្នកនិពន្ធឱ្យឈ្មោះយូស៊ូជាទេវបុត្រស្អាតសង្ហាកម្រិតណាក៏ដោយ គេជាមនុស្សអាត្មានិយម មិនស្គាល់កំហុស មិនទទួលខុសត្រូវនិងចង់ឈ្នះចាញ់មុខមាត់។
ផ្ទុយគ្នានឹងយូស៊ូ ឥន្ត្រាត្រូវបានចាប់អារម្មណ៍នឹងភាពអត់ធ្មត់ ហើយស្ងើចសរសើរចំពោះភាពស្មោះត្រង់។ បើគេជាមនុស្សក្នុងជីវិតពិត គេគឺជាបុរសដែលគ្រប់គ្នាចង់ឱប។
នារីជាច្រើន រមែងដេកស្រមៃចង់មានបុរសម្នាក់ដែលគួរឱ្យទុកចិត្ត និងកក់ក្តៅ មេត្តា ហើយមានហេតុផល ។ ជាបុរសដែលមានចរិតលក្ខណៈ។ ឥឡូវនេះ…ជាមួយនឹងវគ្គបន្តទៀតនៅសៀវភៅទីបី…
ការស្វែងរកការពិតរបស់ឥន្ត្រាមិនអាចបញ្ឈប់បានទេ។ គេមិនល្ងង់ដល់ថ្នាក់មិនយល់ពីភាពមិនប្រក្រតីនានាជុំវិញខ្លួនដែរ មិនត្រឹមតែប៉ុណ្ណោះ គេត្រូវការភាពស្មោះត្រង់របស់នីយ៉ា គេត្រូវការឱ្យនាងនិយាយប្រាប់គេ តើនាងនិយាយដែរទេ?
— ឈឺចិត្តមែនទែន —បើនិយាយហើយគេស្លាប់ នាងហ៊ានទេ?
ស្រលាញ់បងជ្រៅជាងសមុទ្រដាច់ស្តុកភាគទីមួយហើយ ចំណែកសៀវភៅទីពីរកំពុងចរាចរលក់ សៀវភៅទីបីកំពុងដាក់ទទួលកក់!
អានអនឡាញក៏បានពេលនេះចេញដល់ភាគទី៨៥ហើយ ! មួយថ្ងៃត្រឹម៥០០រ! ចូលព្រីមៀមឱ្យហើយទៅ!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ