តើនីយ៉ានឹងប្រាប់ការពិតទៅឥន្ត្រា ពីអតីតកាលរបស់គេដែរទេ?

អ្នកណាក៏ដោយដែលចូលរួមលាក់កំបាំងអតីតកាលជា«ពិសិដ្ឋ»របស់ឥន្ត្រា នឹងក្លាយជាចំណែកនៃការបន្ថែម​ភាពអត់ន័យឱ្យជីវិតនាយ។ ម៉ឺនយូ កាន់តែមាន​ឱកាស​បន្តធ្វើទារុណកម្មដល់នាយ និងរក្សាគំនិតទុកគេថា​ ជាឈ្លើយ។

មនុស្ស​ជាច្រើនដែលអាន រឿង ស្រលាញ់បងជ្រៅជាងសមុទ្រ​ ឥឡូវនេះ ចង់ឱ្យឥន្ត្រាដឹង និងជឿលើអ្នកណាម្នាក់ដែលនឹងប្រាប់គេគ្រប់យ៉ាងពីការពិតរបស់គេ គួរតែជានីយ៉ា ព្រោះថា មនុស្សទាំងអស់អាចកុហកគេ តែនាងមិនគួរនោះទេ។

អ្នកអាន​ជឿថា ឥន្ត្រា នឹងនៅតែ ផ្តល់ក្តីស្រលាញ់ដល់នាង មិនថា ប្រើជីវិតរបស់គេក្នុងនាមជា ពិសិដ្ឋ​ឬឥន្ត្រា មិនត្រឹមតែប៉ុណ្ណោះ គេនឹងក្លាយជាអ្នកស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងក្នុងការរួបរួមរវាងគ្រួសារប៉ូលីស​ជាមួយមនុស្ស​កោះH។

ចរិតល្អរបស់គេ មិនមានទំនាក់ទំនងជាមួយថា គេជានរណា អត្តសញ្ញាណរបស់គេឥឡូវឬពីអតីតកាលឡើយ។ ឥន្ត្រា​អាចជាមនុស្សមិនល្អឥតខ្ចោះទេ ប៉ុន្តែ គេមាន​វិធីនៃសេចក្ដីស្រឡាញ់តាមរបៀបមួយល្អឥតខ្ចោះសម្រាប់ឱ្យនីយ៉ា​យល់អំពីធាតុពិតនៃជីវិតដែលនាងត្រូវការផ្តល់ឱ្យខ្លួនឯង និងអ្វីដែលនាង​ចង់លះបង់ដើម្បីគេ។

ការសន្ទនា​ដែល​មនុស្ស​ប្រុសធម្មតា​លិបល ឥន្ត្រាមិនរារែកទេ៖ «បាទប៉ា!  ខ្ញុំស្រឡាញ់នីយ៉ា!​ ហើយខ្ញុំសុំទោស!  ខ្ញុំ​មិន​ដឹង​ថា រឿងហ្នឹង​​​កើត​ឡើង​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​​បាន​កើត​ឡើង! ប៉ុន្តែ​​ខ្ញុំ​សន្យា​នឹងដើរចេញ  ព្រោះ​គេ​ស្រឡាញ់យូស៊ូ ហើយយូស៊ូត្រូវការគេ!»។

​គេគិត​ថា គេនឹង​ចាកចេញ​​មិន​បន្តនៅ​ក្នុងនាមជាអ្នកដណ្តើមឬលួច​នាង​ពីយូស៊ូទេ ​​។ ឥន្ត្រាគិតថា ​ដោយ​សារ​យូស៊ូជា​ប្អូន​របស់​គេ ដែលជាមនុស្សប្រុសនាងស្រលាញ់បំផុត គេ​នឹង​ជួយនាង​​និងយូស៊ូ​ក្នុង​ការ​យល់ចិត្ត​គ្នាវិញ ​ទោះត្រូវ ចំណាយធនធាន ទ្រព្យសម្បត្តិ ថាមពល និងគំនិត​រៀបចំយ៉ាងណា  បន្ទាប់មកគេនឹងចាកចេញ។ ក្តីសង្ឃឹមតែមួយគត់របស់គេ គឺគ្រប់គ្នា​នឹងអត់ទោសឱ្យស្នេហាសម្ងាត់មួយនេះ។

គេបានធ្វើរឿង​ទាំងអស់ លើកលែងតែព្រមសារភាពការពិតមួយថា «គេស្រលាញ់នាង!»។

“ជីវិតពិតជាសាមញ្ញណាស់។ ប៉ុន្តែ​ម៉េច​យើង​ចង់​ធ្វើ​ឱ្យ​វា​ស្មុគស្មាញ» គីម៉ាល់ដែលគិតបែបនេះ គេ​នឹងធ្វើឱ្យឥន្ត្រា​​យល់ថា នីយ៉ា​គឺជារបស់គេ។

ហើយនោះហើយជាមូលហេតុដែលស្រលាញ់បងជ្រៅជាងសមុទ្របានស្ថិតយ៉ាងជ្រៅក្នុងបេះដូងមិត្ត​អ្នកអាន​របស់អ្នកនិពន្ធ ម៉ីសន សុធារី ។ គឺជាវិធី ដែល អ្នកនិពន្ធកំពុងបង្ហាញពីភាពវិវឌ្ឍមិនឈប់ឈរនៃប្រលោមលោកមនោសញ្ចេតនា​របស់គាត់ ។

អ្នកនិពន្ធធ្លាប់និយាយថា« នៅក្នុងជីវិត យើងរមែងឆ្លងកាត់រឿងរ៉ាវខ្លះ ដែលធម្មតាទេ វាអាចពិបាក ស្មុគស្មាញ តែយើងចូលចិត្ត​រុញឱ្យវារឹតស្មុគស្មាញថែមឡើង។ មានភាពសាមញ្ញមួយ ដែលងាយ​សម្រាប់ដោះស្រាយ​ គឺការនិយាយពាក្យ​ពិត ប៉ុន្តែ មនុស្ស​យើង តែងនិយម​ធ្វើឱ្យរឿងរឹតស្មុគស្មាញឡើង ធ្វើឱ្យវាពិបាក​ព្រោះមិនព្រមនិយាយការពិត ដោយខ្លាចបាត់បង់ប្រយោជន៍ខ្លួនឯង ខ្លាចគេខឹង ខ្លាចបាត់បង់មនុស្សជាទីស្រលាញ់របស់យើង ខ្លាចឮគេបដិសេធ ខ្លាចគេឈឺចាប់ ខ្លាច​ត្រូវ​ឈឺចាប់ ខ្លាចអំពើក្បត់ និង…ខ្លាចប្រឈម!»

«យើងចួបប្រទះការភ័យខ្លាច ដែលភាគច្រើនបាន​បង្កើតឡើងមក បន្លាចយើង ដោយយើងខ្លួនឯង។ មិនមែនអាត្មានិយមទេ បើគ្រាន់តែចង់ឱ្យអ្នកដទៃមកធ្វើល្អជាមួយយើង តែជាប្រការល្ងង់បំផុត ដែលរស់ជាមួយការកុហកខ្លួនឯង ព្រោះការឈឺចាប់ជាសម្ងាត់ គឺជាការឈឺចាប់ដ៏ខ្លាំងមួយ! »

ចាប់តាំងពីឈុតឆាកផ្ទុះជម្លោះក្នុងពេទ្យ ជាមួយយូស៊ូ រឿងនីយ៉ា អ្នកអាន​បានកាត់ក្តីជាស្រេចហើយថា យូស៊ូខ្លួនឯងដែលមិនឱ្យតម្លៃស្នេហា​។

 អត្តសញ្ញាណរបស់វីរបុរសត្រូវបានបង្កើតឡើងលើឥន្ត្រា​ ទោះជាអ្នកនិពន្ធឱ្យឈ្មោះយូស៊ូជាទេវបុត្រ​ស្អាតសង្ហាកម្រិតណាក៏ដោយ គេជាមនុស្ស​អាត្មានិយម មិនស្គាល់កំហុស មិនទទួលខុសត្រូវ​និងចង់ឈ្នះចាញ់មុខមាត់។

ផ្ទុយគ្នា​នឹងយូស៊ូ ឥន្ត្រា​ត្រូវបាន​ចាប់អារម្មណ៍នឹងភាពអត់ធ្មត់ ហើយស្ងើចសរសើរចំពោះភាពស្មោះត្រង់។  បើគេជាមនុស្សក្នុងជីវិតពិត គេគឺជាបុរសដែលគ្រប់គ្នា​ចង់ឱប។

នារីជាច្រើន រមែងដេកស្រមៃ​ចង់មាន​បុរសម្នាក់ដែលគួរឱ្យទុកចិត្ត និងកក់ក្តៅ មេត្តា ហើយមានហេតុផល ។ ជាបុរសដែលមានចរិតលក្ខណៈ។ ឥឡូវនេះ…ជាមួយនឹងវគ្គបន្តទៀតនៅសៀវភៅទីបី…

ការស្វែងរកការពិតរបស់ឥន្ត្រាមិនអាចបញ្ឈប់បានទេ។ គេមិនល្ងង់ដល់ថ្នាក់មិនយល់ពីភាពមិនប្រក្រតីនានាជុំវិញខ្លួនដែរ មិនត្រឹមតែប៉ុណ្ណោះ គេត្រូវការ​ភាពស្មោះត្រង់របស់នីយ៉ា គេត្រូវការឱ្យនាង​និយាយប្រាប់គេ តើនាង​និយាយដែរទេ?

— ឈឺចិត្តមែនទែន —បើនិយាយហើយគេស្លាប់ នាងហ៊ានទេ?

បានអានឬនៅ?

ស្រលាញ់បងជ្រៅជាងសមុទ្រដាច់ស្តុកភាគទីមួយហើយ ចំណែកសៀវភៅទីពីរកំពុងចរាចរលក់ សៀវភៅទីបីកំពុងដាក់ទទួលកក់!

អានអនឡាញ​ក៏បានពេលនេះចេញដល់ភាគទី៨៥ហើយ ! មួយថ្ងៃត្រឹម៥០០រ! ចូលព្រីមៀមឱ្យហើយទៅ!

ចុចទំនាក់ទំនងចូលព្រីមៀម

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*