ជីវិតជារបស់ខ្លួនឯង ចូរកុំរស់ពឹងដង្ហើមអ្នកដទៃ

ជីវិត​ជា​របស់​ខ្លួន​ឯង មិន​ចាំបាច់​រស់​ដើម្បី​អ្នក​ដទៃ​ឡើយ។ មិនថាគេយល់ស្រប ឬចូលចិត្តទេ អ្នកគួរតែរស់នៅក្នុងជីវិតជារបស់ខ្លួនឯងឱ្យ​បានល្អ។ លើលោកនេះ គ្មាននរណាម្នាក់អាចចូលចិត្តយើងគ្រប់​ចន្លោះ​បាន​ឡើយ។

ការ​រង់ចាំ​ការ​បញ្ជាក់​ពី​អ្នក​ដទៃ​ បន្តិច​ម្ដងៗ នឹង​ធ្វើ​ឱ្យអ្នក​បាត់​បង់​ខ្លួន​ឯង​ក្នុង​ពិភព​ដែល​គ្មាន​ការ​រំខាន។ មនុស្សគ្រប់រូបមានក្រមសីលធម៌ និងអាកប្បកិរិយាផ្ទាល់ខ្លួនចំពោះជីវិត។ មនុស្សម្នាក់ៗគួរតែមានទំនួល​ខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន ដើរដោយខ្លួនឯង ជាជាងស្វែងរកអារម្មណ៍នៃ​អស្ថេរភាព​នៅក្នុងជិវិតអ្នកដទៃ។

ដូចព្រះអាទិត្យកំពុងកំដៅផែនដី។ អ្នកខ្លះចូលចិត្តភាព​កក់ក្តៅ អ្នកខ្លះទៀត​ត្អូញត្អែរ​អំពី​កម្ដៅ​ដ៏ក្តៅខ្លាំង។ ប៉ុន្តែអ្វីក៏ដោយ វាមិនសំខាន់ទេ ព្រះអាទិត្យនៅតែរះជារៀងរាល់ថ្ងៃ ដែលនេះ យោងទៅតាមច្បាប់​នៃក្រមធម្មជាតិ។

ដូចគ្នានេះដែរ មិន​ថា​អ្នក​ល្អ​យ៉ាង​ណា​ក៏​ដោយ ប្រាកដណាស់នឹងមានមនុស្ស​បន្ទោស​អ្នក​ចំពោះ​ការ​ខ្វះ​ទំនួល​ខុស​ត្រូវ​។ មិនថាជីវិតរបស់អ្នកពេញចិត្ត និងគួរឱ្យចាប់អារម្មណ៍​ប៉ុនណា​នោះទេ នៅតែមានគេសម្លឹងមក​អ្នកក្នុងពន្លឺផ្សេង។ យ៉ាងណាក៏ដោយ ជីវិត​ជា​របស់​ខ្លួន​ឯង មិន​ចាំបាច់​រស់​ដើម្បី​អ្នក​ដទៃ​ពេកឡើយ។ មិនថានរណាម្នាក់យល់ស្រប ឬចូលចិត្តអ្នកទេ អ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អប្រសើរជាង។

អ្នកក៏ត្រូវដឹងថា ជីវិតគឺគ្រាន់តែជាបញ្ហានៃអាហារ ៣ ពេល សម្លៀកបំពាក់ ទំនាក់ទំនងខាងក្នុង និងខាងក្រៅ​ប៉ុណ្ណោះ។ មិនថាជីវិតលំបាក ឬនឿយណាយ ផ្អែមល្ហែម ឬ​សុខសាន្ត អ្នកគួរ​តែ​ពិសោធ​ដោយខ្លួនឯង។ មនុស្សគ្រប់រូបមានជីវិតផ្ទាល់ខ្លួន​មិនថាអ្នកប្រឈមមុខនឹងអ្វីនោះទេ ដរាបណា​អ្នកអាចរស់នៅដោយសុខសាន្តក្នុងជីវិតតូចរបស់អ្នក នោះគឺជាជីវិតដ៏ល្អបំផុតហើយ។

ជីវិតមិនដូចគ្នាទេ! មនុស្សម្នាក់ៗមានការ​គិត​មមៃ​រៀងៗខ្លួន អ្នកខ្លះរឹងរូស​មិនព្រមទទួលយកការ​ផ្លាស់ប្តូរ អ្នកខ្លះ​កែលម្អ​ខ្លួន​បន្តិចម្តងៗ​ក្នុងការគិត។ ជីវិតរបស់អ្ន​កអាស្រ័យ​លើ​ជម្រើស​ដែល​អ្នកធ្វើ។ ឱ្យ​តែ​អ្នក​ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​ស៊ូទ្រាំ​នឹង​ផល​វិបាក​នោះ អ្នក​គឺ​ជា​អ្នក​ក្លាហាន​បំផុត។

ប្រសិនបើយើង​គិតថាជីវិតជាដំណើរមួយ ការឡើងចុះតាមដងផ្លូវ និងទិដ្ឋភាពដែលអ្នកបានជួបប្រទះ នោះសុទ្ធតែធ្វើ​ឱ្យយើងមានភាពមុតស្រួច និង​កំណត់ជីវិត​របស់យើង។ ពេលវេលាផ្តល់ឱ្យយើងនូវចម្លើយដ៏ល្អបំផុត ធ្វើឱ្យយើងយល់ថា យើងត្រូវតស៊ូដើម្បីជីវិតដែលចង់បាន ហ៊ានប្រឈមមុខនឹងភាពបរាជ័យ ប្រឹងប្រែងធ្វើការ និងទទួលយកអំណោយទាំងអស់នៃជោគវាសនាដោយចិត្តទូលាយ។

ជីវិតពោរពេញដោយរសជាតិ និងពណ៌។ រស់នៅតាមរបៀបដែលអ្នកចង់បាន។ កង់នៃពេលវេលាតែងតែវិលជុំ រស់នៅល្អ រស់នៅដោយសុខសាន្ត ញញឹមរីករាយ ពេលជួបឱកាស ចាប់យកវា ដល់ពេលត្រូវរៀនដោះលែង។

ជីវិតគឺជារបស់អ្នក។ អ្នកអាចរស់នៅក្នុងជីវិតដែលអ្នកចង់បាន។ ធ្វើតាមបេះដូងរបស់អ្នក ធ្វើឱ្យអស់ពីសមត្ថភាព មានចំណូលចិត្តផ្ទាល់ខ្លួន ធ្វើអ្វីដែលអ្នកពេញចិត្ត និងជាមនុស្សដែលមានភាពកក់ក្តៅ ស្វាហាប់ និងតាំងចិត្ត។

ពិភពលោកនេះធំធេងណាស់ ហើយជីវិតក៏ត្រូវរស់នៅដោយភាពស្រស់ស្អាត។ សម្រស់តូចៗត្រូវបានលាក់ទុកក្នុងថ្ងៃធម្មតា ប៉ុន្តែបើអ្នកកែសម្រួលចិត្តវិទ្យា ធ្វើឱ្យអារម្មណ៍កាន់តែមានស្ថេរភាព ស្វែងរកអាថ៌កំបាំងដែលលាក់ទុកក្នុងជីវិត បង្ហាញ​ភាព​អស្ចារ្យ​ជារបស់​ខ្លួន​ឯង​ ហើយកុំ​បង្ហាត់​ខ្លួន​ឯង​ឱ្យដើរ​តាម​ភ្នែក​អ្នក​ដទៃ​ពេក នោះយើងសង្ឃឹមថាអ្នកនឹងរកឃើញពន្លឺចេញពីខ្លួនឯងជាក់ជាមិនខាន៕

ក្រោយអានអត្ថបទខាងលើហើយ មានអារម្មណ៍យ៉ាងណាដែរ? ធូរស្រាលខ្លះទេក្នុងចិត្តមិត្តអ្នកអាន?​

អត្ថបទដោយ៖ កែវពុធធិណា

ចុចអាន៖ទម្លាប់ត្រឹមត្រូវ៣យ៉ាង កែប្រែជីវិតឱ្យប្រសើរជាងមុន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*