ជីវិតជារបស់ខ្លួនឯង មិនចាំបាច់រស់ដើម្បីអ្នកដទៃឡើយ។ មិនថាគេយល់ស្រប ឬចូលចិត្តទេ អ្នកគួរតែរស់នៅក្នុងជីវិតជារបស់ខ្លួនឯងឱ្យបានល្អ។ លើលោកនេះ គ្មាននរណាម្នាក់អាចចូលចិត្តយើងគ្រប់ចន្លោះបានឡើយ។
ការរង់ចាំការបញ្ជាក់ពីអ្នកដទៃ បន្តិចម្ដងៗ នឹងធ្វើឱ្យអ្នកបាត់បង់ខ្លួនឯងក្នុងពិភពដែលគ្មានការរំខាន។ មនុស្សគ្រប់រូបមានក្រមសីលធម៌ និងអាកប្បកិរិយាផ្ទាល់ខ្លួនចំពោះជីវិត។ មនុស្សម្នាក់ៗគួរតែមានទំនួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន ដើរដោយខ្លួនឯង ជាជាងស្វែងរកអារម្មណ៍នៃអស្ថេរភាពនៅក្នុងជិវិតអ្នកដទៃ។
ដូចព្រះអាទិត្យកំពុងកំដៅផែនដី។ អ្នកខ្លះចូលចិត្តភាពកក់ក្តៅ អ្នកខ្លះទៀតត្អូញត្អែរអំពីកម្ដៅដ៏ក្តៅខ្លាំង។ ប៉ុន្តែអ្វីក៏ដោយ វាមិនសំខាន់ទេ ព្រះអាទិត្យនៅតែរះជារៀងរាល់ថ្ងៃ ដែលនេះ យោងទៅតាមច្បាប់នៃក្រមធម្មជាតិ។
ដូចគ្នានេះដែរ មិនថាអ្នកល្អយ៉ាងណាក៏ដោយ ប្រាកដណាស់នឹងមានមនុស្សបន្ទោសអ្នកចំពោះការខ្វះទំនួលខុសត្រូវ។ មិនថាជីវិតរបស់អ្នកពេញចិត្ត និងគួរឱ្យចាប់អារម្មណ៍ប៉ុនណានោះទេ នៅតែមានគេសម្លឹងមកអ្នកក្នុងពន្លឺផ្សេង។ យ៉ាងណាក៏ដោយ ជីវិតជារបស់ខ្លួនឯង មិនចាំបាច់រស់ដើម្បីអ្នកដទៃពេកឡើយ។ មិនថានរណាម្នាក់យល់ស្រប ឬចូលចិត្តអ្នកទេ អ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អប្រសើរជាង។
អ្នកក៏ត្រូវដឹងថា ជីវិតគឺគ្រាន់តែជាបញ្ហានៃអាហារ ៣ ពេល សម្លៀកបំពាក់ ទំនាក់ទំនងខាងក្នុង និងខាងក្រៅប៉ុណ្ណោះ។ មិនថាជីវិតលំបាក ឬនឿយណាយ ផ្អែមល្ហែម ឬសុខសាន្ត អ្នកគួរតែពិសោធដោយខ្លួនឯង។ មនុស្សគ្រប់រូបមានជីវិតផ្ទាល់ខ្លួនមិនថាអ្នកប្រឈមមុខនឹងអ្វីនោះទេ ដរាបណាអ្នកអាចរស់នៅដោយសុខសាន្តក្នុងជីវិតតូចរបស់អ្នក នោះគឺជាជីវិតដ៏ល្អបំផុតហើយ។
ជីវិតមិនដូចគ្នាទេ! មនុស្សម្នាក់ៗមានការគិតមមៃរៀងៗខ្លួន អ្នកខ្លះរឹងរូសមិនព្រមទទួលយកការផ្លាស់ប្តូរ អ្នកខ្លះកែលម្អខ្លួនបន្តិចម្តងៗក្នុងការគិត។ ជីវិតរបស់អ្នកអាស្រ័យលើជម្រើសដែលអ្នកធ្វើ។ ឱ្យតែអ្នកហ៊ានគិត ហ៊ានធ្វើ ហ៊ានស៊ូទ្រាំនឹងផលវិបាកនោះ អ្នកគឺជាអ្នកក្លាហានបំផុត។
ប្រសិនបើយើងគិតថាជីវិតជាដំណើរមួយ ការឡើងចុះតាមដងផ្លូវ និងទិដ្ឋភាពដែលអ្នកបានជួបប្រទះ នោះសុទ្ធតែធ្វើឱ្យយើងមានភាពមុតស្រួច និងកំណត់ជីវិតរបស់យើង។ ពេលវេលាផ្តល់ឱ្យយើងនូវចម្លើយដ៏ល្អបំផុត ធ្វើឱ្យយើងយល់ថា យើងត្រូវតស៊ូដើម្បីជីវិតដែលចង់បាន ហ៊ានប្រឈមមុខនឹងភាពបរាជ័យ ប្រឹងប្រែងធ្វើការ និងទទួលយកអំណោយទាំងអស់នៃជោគវាសនាដោយចិត្តទូលាយ។
ជីវិតពោរពេញដោយរសជាតិ និងពណ៌។ រស់នៅតាមរបៀបដែលអ្នកចង់បាន។ កង់នៃពេលវេលាតែងតែវិលជុំ រស់នៅល្អ រស់នៅដោយសុខសាន្ត ញញឹមរីករាយ ពេលជួបឱកាស ចាប់យកវា ដល់ពេលត្រូវរៀនដោះលែង។
ជីវិតគឺជារបស់អ្នក។ អ្នកអាចរស់នៅក្នុងជីវិតដែលអ្នកចង់បាន។ ធ្វើតាមបេះដូងរបស់អ្នក ធ្វើឱ្យអស់ពីសមត្ថភាព មានចំណូលចិត្តផ្ទាល់ខ្លួន ធ្វើអ្វីដែលអ្នកពេញចិត្ត និងជាមនុស្សដែលមានភាពកក់ក្តៅ ស្វាហាប់ និងតាំងចិត្ត។
ពិភពលោកនេះធំធេងណាស់ ហើយជីវិតក៏ត្រូវរស់នៅដោយភាពស្រស់ស្អាត។ សម្រស់តូចៗត្រូវបានលាក់ទុកក្នុងថ្ងៃធម្មតា ប៉ុន្តែបើអ្នកកែសម្រួលចិត្តវិទ្យា ធ្វើឱ្យអារម្មណ៍កាន់តែមានស្ថេរភាព ស្វែងរកអាថ៌កំបាំងដែលលាក់ទុកក្នុងជីវិត បង្ហាញភាពអស្ចារ្យជារបស់ខ្លួនឯង ហើយកុំបង្ហាត់ខ្លួនឯងឱ្យដើរតាមភ្នែកអ្នកដទៃពេក នោះយើងសង្ឃឹមថាអ្នកនឹងរកឃើញពន្លឺចេញពីខ្លួនឯងជាក់ជាមិនខាន៕
ក្រោយអានអត្ថបទខាងលើហើយ មានអារម្មណ៍យ៉ាងណាដែរ? ធូរស្រាលខ្លះទេក្នុងចិត្តមិត្តអ្នកអាន?
អត្ថបទដោយ៖ កែវពុធធិណា
ចុចអាន៖ទម្លាប់ត្រឹមត្រូវ៣យ៉ាង កែប្រែជីវិតឱ្យប្រសើរជាងមុន
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ