អ្នកនិពន្ធសារភាពថា មានភាពលំបាកក្នុងការបញ្ចប់រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ខណៈហ្វេនរងចាំយ៉ាងអន្ទះសា

បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រពីសំណាក់អ្នកអានប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” កាលពីវគ្គ២កន្លងមក អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាស​នឹងបោះពុម្ពចេញផ្សាយ​វគ្គ៣ ខណៈ​​​អ្នកស្រី​សារភាពត្រង់ៗ​ថា មានភាពលំបាកក្នុងការបញ្ចប់​សាច់​រឿង​មួយ​នេះ​យ៉ាង​ខ្លាំង។

អ្នកនិពន្ធ ម៉ីសន សុធារី

ទោះយ៉ាងណាក៏ដោយ អ្នកនិពន្ធ​រៀមច្បងរូបនេះនៅតែ​ចេញផ្សាយរឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ជូនដល់បណ្ដាអ្នកគាំទ្រ​ប្រលោមលោក​មនោសញ្ចេតនា​ផ្អែមល្ហែម​ឱ្យដល់ដៃហ្វេន តាមការសន្យារហូតដល់​បំណាច់​ខែសីហា​។ បើទោះបីជាការ​បោះពុម្ព​សៀវភៅ​មានការ​យឺតយ៉ាវ​យ៉ាងណាក្ដី ប៉ុន្តែអ្នក​ស្រី ម៉ីសន សុធារី នៅតែ​ជម្នះ​ចេញ​ផ្សាយ​ដូច​ការ​គ្រោងទុក និងមិនឱ្យហ្វេនខកបំណងឡើយ។

ជាមួយគ្នានេះផងដែរ ម្ចាស់ស្នាដៃ “ស្រលាញ់បងជ្រៅជាងសមុទ្រ” ក៏បានសុំការ​អធ្យាស្រ័យ​ពី​បណ្ដា​អ្នកគាំទ្រ​ជាច្រើន ដែល​កន្លងមក​តែងតែ​ជា​កម្លាំងចិត្ត​ និង​ជាហ្វេនដ៏​លើសលប់​លើ​ប្រលោមលោក​មួយ​នេះ​។ ជាពិសេសនោះគឺ​ ជា​អ្នក​ជំរុញ​និងរំអុកឱ្យចេញផ្សាយធំបំផុតផងដែរ។

សូម​រម្លឹក​ដែរ​ថា​ រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” គឺជាកម្រងភាគនិនាន​មនោសញ្ចេតនា​ដែល​និពន្ធ​ដោយអ្នកស្រី ម៉ីសន សុធារី។ ប្រលោមលោកមួយនេះបរិយាយពីស្នេហារវាងកូនច្បង​ម្ចាស់កោះ H មនុស្ស​ទឹកកក ឥន្រ្តា និង​កូនពៅ​ប៉ូលិស​កញ្ញា នីយ៉ា ដែលស្នេហារបស់អ្នកទាំងពីរសុទ្ធតែកើតឡើងដោយសម្ងាត់រៀងៗខ្លួន។

ប្រសិនបើអ្នកជាអ្នកគាំទ្រមនុស្ស​ទឹកកកឥន្រ្តា និងកញ្ញា នីយ៉ា អ្នកនឹងទទួលបានសៀវភៅដែលបរិយាយពីជម្រៅស្នេហារបស់គូនេះមិនខាន។ ជួបគ្នាបំណាច់ខែសីហា!

កញ្ញា គ្រាប់ជី

ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*