បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រពីសំណាក់អ្នកអានប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” កាលពីវគ្គ២កន្លងមក អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាសនឹងបោះពុម្ពចេញផ្សាយវគ្គ៣ ខណៈអ្នកស្រីសារភាពត្រង់ៗថា មានភាពលំបាកក្នុងការបញ្ចប់សាច់រឿងមួយនេះយ៉ាងខ្លាំង។
ទោះយ៉ាងណាក៏ដោយ អ្នកនិពន្ធរៀមច្បងរូបនេះនៅតែចេញផ្សាយរឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” វគ្គ៣ ជូនដល់បណ្ដាអ្នកគាំទ្រប្រលោមលោកមនោសញ្ចេតនាផ្អែមល្ហែមឱ្យដល់ដៃហ្វេន តាមការសន្យារហូតដល់បំណាច់ខែសីហា។ បើទោះបីជាការបោះពុម្ពសៀវភៅមានការយឺតយ៉ាវយ៉ាងណាក្ដី ប៉ុន្តែអ្នកស្រី ម៉ីសន សុធារី នៅតែជម្នះចេញផ្សាយដូចការគ្រោងទុក និងមិនឱ្យហ្វេនខកបំណងឡើយ។
ជាមួយគ្នានេះផងដែរ ម្ចាស់ស្នាដៃ “ស្រលាញ់បងជ្រៅជាងសមុទ្រ” ក៏បានសុំការអធ្យាស្រ័យពីបណ្ដាអ្នកគាំទ្រជាច្រើន ដែលកន្លងមកតែងតែជាកម្លាំងចិត្ត និងជាហ្វេនដ៏លើសលប់លើប្រលោមលោកមួយនេះ។ ជាពិសេសនោះគឺ ជាអ្នកជំរុញនិងរំអុកឱ្យចេញផ្សាយធំបំផុតផងដែរ។
សូមរម្លឹកដែរថា រឿង “ស្រលាញ់បងជ្រៅជាងសមុទ្រ” គឺជាកម្រងភាគនិនានមនោសញ្ចេតនាដែលនិពន្ធដោយអ្នកស្រី ម៉ីសន សុធារី។ ប្រលោមលោកមួយនេះបរិយាយពីស្នេហារវាងកូនច្បងម្ចាស់កោះ H មនុស្សទឹកកក ឥន្រ្តា និងកូនពៅប៉ូលិសកញ្ញា នីយ៉ា ដែលស្នេហារបស់អ្នកទាំងពីរសុទ្ធតែកើតឡើងដោយសម្ងាត់រៀងៗខ្លួន។
ប្រសិនបើអ្នកជាអ្នកគាំទ្រមនុស្សទឹកកកឥន្រ្តា និងកញ្ញា នីយ៉ា អ្នកនឹងទទួលបានសៀវភៅដែលបរិយាយពីជម្រៅស្នេហារបស់គូនេះមិនខាន។ ជួបគ្នាបំណាច់ខែសីហា!
កញ្ញា គ្រាប់ជី
ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ