គ្រូបង្រៀនម្នាក់នៅប៉ៃលិន បង្ហាញទស្សនៈថ្មីមួយ ក្រោយចូលរួមយុទ្ធនាការ១សែនអំណាន

លោក អន បូរិទ្ធិ ដែលជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៃអនុវិទ្យាល័យបរយ៉ាខា ក្នុងខេត្តប៉ៃលិន បានបង្ហាញពីអារម្មណ៍ពិត ក៏ដូចជាជាទស្សនៈថ្មីមួយ ក្រោយចូលរួមយុទ្ធនាការ១សែនអំណានកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្ដល់​បទសម្ភាសន៍​ជាមួយក្រុមការងារ meysansotheary.com គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​រូបនេះបាន​និយាយថា“មូលហេតុ​ចម្បង ដែលខ្ញុំចង់ចូលរួមក្នុងយុទ្ធនាការមួយនេះ ព្រោះខ្ញុំ​យល់ឃើញថានេះ​ជា​សកម្មភាព​ដ៏​ប្រពៃមួ​យ​ដែលអាចជួយ​ផ្សព្វផ្សាយ​និង​លើកកម្ពស់​ការអាននៅ​ក្នុងប្រទេសយើងឱ្យ​កាន់តែទូលំទូលាយតាម​រយ:ប្រព័ន្ធ​អ៊ីនធឺណិត​ឥតដែនកំណត់នា​ពេលបច្ចុប្បន្ននេះ”។

លើសពីនេះទៅទៀត​លោកក៏បាននិយាយ​បន្ថែម​ទៀត​ថា វាក៏ជាឱកាសដ៏ពិសេសមួយដែល​កម្រ​មានផងដែរ ​សម្រាប់​គ្រូបង្រៀន​ទូទៅ​ដែលអាច​ចូលរួម​បានដោយឥតបង់ថ្លៃបែបនេះ។ គ្រូបង្រៀន​ដែល​ចូលចិត្ត​អាន​ម្នាក់ ​អាចបង្រៀន​សិស្សរា​ប់រយនាក់​ទៀត​ឱ្យ​ចូលចិត្ត​អាន​បានដូចគ្នា​ តាម​រយ:ការណែនាំនិង​បង្ហាញជា​គំរូ​ដ៏​ប្រសើរនៃការអាន​ទៅ​កាន់​ពួកគេ។

បន្ថែមពីនេះទៀត ជារៀងរាល់ថ្ងៃគ្រូ​​ អន បូរិទ្ធិ តែង​ចំណាយ​ពេល១០ទៅ២០នាទីដើម្បី​អានជាប្រចាំ។ លោកប្រាប់ទៀតថា ចូលចិត្តអានសៀវភៅ បែបចំណេះដឹង​ទូទៅ បែប​លោក ទស្សនៈ និង ប្រលោមលោកផ្សេងៗ ហើយសាច់រឿង​ដែលចូលចិត្តអានបំផុតនោះ​គឺប្រលោមលោកបែបមនោសញ្ជេតនានិង បែប​ភ័យរន្ធត់។

ក្នុងនោះលោកគ្រូ អន បូរិទ្ធិ បញ្ជាក់ក្នុងន័យផ្ដាំផ្ញើថា “ប្រសិនបើខ្ញុំ ឬក៏អ្នករួម​អាជីព​ដទៃទៀតបានចូលរួមក្នុងយុទ្ធនាការ ១សែនអំណាននេះ​ពិតមែន ខ្ញុំយល់​ឃើញថាពួកយើង​ប្រាកដ​ជា​ទទួលបាន​នូវប្រយោជន៍ជាច្រើន​អំពីសកម្មភាពដ៏​មានតម្លៃមួយ​នេះ។ ពួកយើង​អាចកាត់បន្ថយ​បានមួយផ្នែកនៃប្រាក់ដែល​ត្រូវ​ចំណាយ​លើ​ការ​ទិញ​សៀវភៅ​ឬ​សេវាកម្មអំណានផ្សេងៗនៅតាមទីផ្សារ ហើយមួយវិញ​ទៀតយើងក៏​អាច​ទទួល​បាននូវការ​អាន​មួយ​ដ៏​ទាន់​សម័យ​លើ​បណ្តាញ​គេហទំពរ័​ដ៏​ល្បីល្បាញ​ដែល​មាន​មាតិការ​ល្អៗ​ពី​អ្នកនិពន្ធ​ដែលមាន​បទពិសោធន៍​ច្បាស់លាស់ ចំណេះដឹងថ្មីៗរាប់រយពាន់ជម្រើស​ថែម​ទៀតផង។ ទាំងអស់​នេះហើយដែល​ជាគុណតម្លៃ​ពិតប្រាកដ​ដែល​អ្នក​អាន​ប៉ង​ប្រាថ្នា​ទទួល​បាន”។

ជាចុងក្រោយ លោកគ្រូបង្រៀនកម្រិតមូលដ្ឋាននៃអនុវិទ្យាល័យបរយ៉ាខា ក្នុងខេត្តប៉ៃលិនរូបនេះបានបង្ហាញអារម្មណ៍សប្បាយនិងលាយឡំក្ដីរំភើបថា ពួ​កយើងពិតជាមាន​ក្តី​សោមនស្ស​និង​ស្ងើចសរសើរ​មែនទែន​​ ចំពោះ​អ្នកនិពន្ធ ម៉ីសន សុធារី ក៏ដូចជា​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និង​លោកជំទាវ ដែលបានបង្កើត​និង​ជ្រោមជ្រែង​ឱ្យ​មាននូវ​យុទ្ធនាការ​ដ៏​ធំមិនធ្លាប់មានមួយនេះឱ្យកើតឡើងមក។

អរគុណ​កាដូ​ដ៏មានតម្លៃសម្រាប់គ្រូបង្រៀនប្រទេសយើង៕

លោក អន បូរិទ្ធិ ដែលជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៃអនុវិទ្យាល័យបរយ៉ាខា

2 Comments

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*