លោក អន បូរិទ្ធិ ដែលជាគ្រូបង្រៀនកម្រិតមូលដ្ឋាននៃអនុវិទ្យាល័យបរយ៉ាខា ក្នុងខេត្តប៉ៃលិន បានបង្ហាញពីអារម្មណ៍ពិត ក៏ដូចជាជាទស្សនៈថ្មីមួយ ក្រោយចូលរួមយុទ្ធនាការ១សែនអំណានកាលពីពេលថ្មីៗនេះ។
តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ meysansotheary.com គ្រូបង្រៀនកម្រិតមូលដ្ឋានរូបនេះបាននិយាយថា“មូលហេតុចម្បង ដែលខ្ញុំចង់ចូលរួមក្នុងយុទ្ធនាការមួយនេះ ព្រោះខ្ញុំយល់ឃើញថានេះជាសកម្មភាពដ៏ប្រពៃមួយដែលអាចជួយផ្សព្វផ្សាយនិងលើកកម្ពស់ការអាននៅក្នុងប្រទេសយើងឱ្យកាន់តែទូលំទូលាយតាមរយ:ប្រព័ន្ធអ៊ីនធឺណិតឥតដែនកំណត់នាពេលបច្ចុប្បន្ននេះ”។
លើសពីនេះទៅទៀតលោកក៏បាននិយាយបន្ថែមទៀតថា វាក៏ជាឱកាសដ៏ពិសេសមួយដែលកម្រមានផងដែរ សម្រាប់គ្រូបង្រៀនទូទៅដែលអាចចូលរួមបានដោយឥតបង់ថ្លៃបែបនេះ។ គ្រូបង្រៀនដែលចូលចិត្តអានម្នាក់ អាចបង្រៀនសិស្សរាប់រយនាក់ទៀតឱ្យចូលចិត្តអានបានដូចគ្នា តាមរយ:ការណែនាំនិងបង្ហាញជាគំរូដ៏ប្រសើរនៃការអានទៅកាន់ពួកគេ។
បន្ថែមពីនេះទៀត ជារៀងរាល់ថ្ងៃគ្រូ អន បូរិទ្ធិ តែងចំណាយពេល១០ទៅ២០នាទីដើម្បីអានជាប្រចាំ។ លោកប្រាប់ទៀតថា ចូលចិត្តអានសៀវភៅ បែបចំណេះដឹងទូទៅ បែបលោក ទស្សនៈ និង ប្រលោមលោកផ្សេងៗ ហើយសាច់រឿងដែលចូលចិត្តអានបំផុតនោះគឺប្រលោមលោកបែបមនោសញ្ជេតនានិង បែបភ័យរន្ធត់។
ក្នុងនោះលោកគ្រូ អន បូរិទ្ធិ បញ្ជាក់ក្នុងន័យផ្ដាំផ្ញើថា “ប្រសិនបើខ្ញុំ ឬក៏អ្នករួមអាជីពដទៃទៀតបានចូលរួមក្នុងយុទ្ធនាការ ១សែនអំណាននេះពិតមែន ខ្ញុំយល់ឃើញថាពួកយើងប្រាកដជាទទួលបាននូវប្រយោជន៍ជាច្រើនអំពីសកម្មភាពដ៏មានតម្លៃមួយនេះ។ ពួកយើងអាចកាត់បន្ថយបានមួយផ្នែកនៃប្រាក់ដែលត្រូវចំណាយលើការទិញសៀវភៅឬសេវាកម្មអំណានផ្សេងៗនៅតាមទីផ្សារ ហើយមួយវិញទៀតយើងក៏អាចទទួលបាននូវការអានមួយដ៏ទាន់សម័យលើបណ្តាញគេហទំពរ័ដ៏ល្បីល្បាញដែលមានមាតិការល្អៗពីអ្នកនិពន្ធដែលមានបទពិសោធន៍ច្បាស់លាស់ ចំណេះដឹងថ្មីៗរាប់រយពាន់ជម្រើសថែមទៀតផង។ ទាំងអស់នេះហើយដែលជាគុណតម្លៃពិតប្រាកដដែលអ្នកអានប៉ងប្រាថ្នាទទួលបាន”។
ជាចុងក្រោយ លោកគ្រូបង្រៀនកម្រិតមូលដ្ឋាននៃអនុវិទ្យាល័យបរយ៉ាខា ក្នុងខេត្តប៉ៃលិនរូបនេះបានបង្ហាញអារម្មណ៍សប្បាយនិងលាយឡំក្ដីរំភើបថា ពួកយើងពិតជាមានក្តីសោមនស្សនិងស្ងើចសរសើរមែនទែន ចំពោះអ្នកនិពន្ធ ម៉ីសន សុធារី ក៏ដូចជាឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ដែលបានបង្កើតនិងជ្រោមជ្រែងឱ្យមាននូវយុទ្ធនាការដ៏ធំមិនធ្លាប់មានមួយនេះឱ្យកើតឡើងមក។
អរគុណកាដូដ៏មានតម្លៃសម្រាប់គ្រូបង្រៀនប្រទេសយើង៕
2 Comments
ខ្ញុំយល់ថាការដែលចូលចិត្តអានសៀវភៅឬអត្ថបទគឺល្អ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ