ស្នេហាដំបូងរបស់ខ្ញុំជារឿងអាចអស់សំណើច តែគួរឱ្យចង់ស្តាប់។ ខ្ញុំតែងញញឹមពេលនឹកឃើញ។
នេះជារឿងខ្លីមួយដែលនិទានពីឆ្នាំដំបូងនៃទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សដែលខ្ញុំស្រលាញ់។
ខ្ញុំឈ្មោះ ចិត្តនារី អាយុ១៨ឆ្នាំ ទើបនឹងផ្លាស់មករៀននៅទីរួមខេត្តបាត់ដំបងដោយស្នាក់ជាមួយផ្ទះម្តាយមីងខាងប៉ា។
នៅខែកក្កដា ឆ្នាំ ២០២២ ខ្ញុំបានណាត់ចួប Date មិត្តម្នាក់ ដែលស្និទ្ធគ្នាបំផុតនៅពេលនោះ គឺ វិរុទ្ធ។ គេជាកូនអ្នកបន្ទាយមានជ័យមកស្នាក់នៅរៀននៅបាត់ដំបងដូចគ្នា។
ជីវិតស្នេហារបស់ពួកខ្ញុំនៅពេលនោះ ផ្តើមដោយការញញឹម និងចូលចិត្តគ្នាហើយចៃដន់បំផុត ពេល ពួកយើងទៅធ្វើកីឡាជាមួយសាលា ស្រាប់តែទិញអាវមកពាក់ពណ៌ខៀវដូចគ្នា ម៉ាកតែមួយរូបតែមួយ មិនមានព្រាងទុក។
ពួកគេបង្អាប់យើងថា ពាក់អាវគូស្នេហ៍។ មិនយូរទេ ខ្ញុំសម្គាល់គេ ហើយគេបានឈែតមកខ្ញុំមែន។
យើងមានទំនាក់ទំនងគ្នាពីរបីសប្តាហ៍ហើយ បានបញ្ចប់វិញដោយមិនល្អប៉ុន្មានទេព្រោះមានអ្នកមកប្រាប់ថាគេមានសង្សារ។
និយាយពិតទៅ កាលដែលគេណាត់ចួបគ្នាដំបូង គឺទៅញ៉ាំកាហ្វេ កាលណោះខ្ញុំមិនសូវនិយាយអ្វីច្រើនជាមួយវិរុទ្ធទេ ព្រោះខ្ញុំជាមនុស្សអៀនខ្មាស និងមិនសូវមានវោហា ។ ចំពោះគេ ក៏ដូចគ្នា មិននិយាយ គិតតែពីញញឹម តែខ្ញុំគិតថា ខ្ញុំអាចទទួលយកគេបាន ហើយត្រឹមសាកមើលចិត្តគ្នា សេពគប់តាមបែបយុវវ័យ ប៉ុន្តែមិនមានអ្វីលើសពីនោះទេ។
លើកក្រោយមក ពេលឮថាគេមានសង្សារ ខ្ញុំគេចពីគេមិននិយាយនិងមិនញញឹម។
ខ្ញុំអត់ឈឺចាប់អីខ្លាំងទេ តែធុញដែលគេខលមកទាំងខ្ញុំមិនលើកហើយនៅតែខល ឆាតសួរថាមានរឿងអ្វី។ ខ្ញុំមិនចង់ឱ្យគេដឹងថា ខ្ញុំខ្វល់រឿងគេមានសង្សារទេ។
ដោយខ្ញុំមិនឆ្លើយឆ្លង គ្រប់យ៉ាងក៏ស្ងាត់ទៅ។
លើកទីពីរដែលពួកខ្ញុំបានត្រូវគ្នាវិញ គឺនៅថ្ងៃទី ៣១ ខែ មិនាឆ្នាំ២០២៣នេះ និយាយឱ្យត្រង់ទៅ ខ្ញុំពិតជាមិនចាំ ច្រើនទេថាហេតុអ្វី តែពេលនោះគេដូចជា ញ៉ាំបៀរស្រវឹងបន្តិច ហើយនិយាយច្រើន។
កាលណោះ ជាមង្គលការ កូនស្រីលោកគ្រូខ្មែររបស់ខ្ញុំ គាត់ហៅពួកយើងទៅចូលរួម។ ពេលនោះហើយ គេបាននិយាយថា គេធ្លាប់បែកសង្សារពីរនាក់ ព្រោះតែអ្វីៗហាក់ដូចជាមិនសក្តិសមគ្នា។ នោះជារបៀបដែលគេអាច ឱ្យខ្ញុំចាប់ផ្តើមនិយាយជាមួយគេកាន់តែច្រើន។ ខ្ញុំនឹងគេផ្តើមចេញពីពេលនោះ ក៏ផ្តើមរាក់ទាក់គ្នាឡើងវិញ មិនសូវឆ្គងទេ ហើយអាចនិយាយជាមួយគ្នាគ្រប់រឿងបាន ដូច្នេះនេះជាវិធីដ៏ល្អសម្រាប់ខ្ញុំក្នុងការចាប់ផ្តើមប្រាប់គេពីការពិតដែលខ្ញុំអន់ចិត្តរឿងគេមានសង្សារ។
នៅពេលដែលខ្ញុំចាប់ផ្តើមមានភាពស្និទ្ធស្នាលជាមួយវិរុទ្ធ ខ្ញុំចាប់ផ្តើមដឹងថា គេមិនមែនជាមនុស្សប៉ិនកុហក ទាល់តែសោះ។ យើងចាប់ផ្តើមឈែត កាន់តែច្រើន ហើយពេលខ្ញុំចំណាយពេលញ៉ាំអីក្បែរសាលាជាមួយគេកាន់តែច្រើន ស្និទ្ធស្នាលជាមួយគេកាន់តែខ្លាំង។
ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទំនាក់ទំនងជាមួយគេ ដូចជាខ្ញុំអាចភ្ជាប់ជាមួយគេក្នុងរបៀបដែលខ្ញុំមិនអាចមានជាមួយអ្នកដទៃ។ ជាធម្មតាខ្ញុំស្អប់មនុស្សប្រុស១ម៉ោងឈែតមកម្តង តែសម្រាប់គេ តែងតែមានអារម្មណ៍កក់ក្តៅ និងលួងលោម។
នេះហើយរឿងរបស់ខ្ញុំ !
ព្រឹកមិញនេះគេមកប្រាប់ខ្ញុំថា គេជាប់ជាបុគ្គលិកបណ្តែតនៅធនាគារមួយហើយ ។ ខ្ញុំគិតថា ខ្ញុំកំពុងរកការងារដូចគ្នា ហើយគិតថា ស្នេហាពួកយើង និងអាជីពពួកយើង នឹងលូតលាស់ទៅទន្ទឹមគ្នា។
ភ្លេចប្រាប់! ពេលដែលទំនាក់ទំនងរបស់យើងបានរីកចម្រើន គឺនៅមុនថ្ងៃភ្ជុំ។ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តព្រោះធ្លាក់ការងារនៅសាលាភាសា ហើយបាន ចាកចេញពីការជជែកជាក្រុមមកអង្គុយតែឯង។ នៅពេលនោះខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់ ហាក់ដូចជាខ្ញុំមានអ្វីមួយ មិនសប្បាយចិត្តខ្លាំង ស្រាប់តែគេដើរចោលមិត្តគ្រប់គ្នាហើយមកសួរខ្ញុំថា មានអ្វីខុសប្រក្រតី?
គេខ្វល់ពីអារម្មណ៍របស់ខ្ញុំ!
ខ្ញុំញញឹម និងមានអារម្មណ៍សុខស្រួលក្នុងការនិយាយអំពីរឿងធ្លាក់នេះជាមួយគេ ហើយគេប្រាប់ថា គេធ្លាប់ធ្លាក់ដែរ តែវាមិនអីទេ ជាបទពិសោធន៍សម្រាប់ការទៅធ្វើសម្ភាសន៍ពេលក្រោយ។
វិរុទ្ធហាក់ដូចជាមានការឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះអ្វីៗទាំងអស់ដែលចិត្តខ្ញុំគាំងស្ទះ។
មួយសន្ទុះក្រោយមក ខ្ញុំមានអារម្មណ៍ធូរស្រាល។ នេះជាអារម្មណ៍ពិតនៃស្នេហារបស់យើងដែលត្រូវការអ្នកណាម្នាក់ យើងអាចជឿនិងជជែកគ្នាបាន លើកទឹកចិត្ត និងនៅទីនេះដើម្បីគ្នា។
ពេលនេះខ្ញុំសរសេររឿងមកដាក់នៅវែបសាយ ខ្ញុំបានការគាំទ្រពេញទំហឹងពីវិរុទ្ធ។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ