រឿង៖ ស្នេហ៍ពណ៌ខៀវ

ស្នេហា​ដំបូង​របស់ខ្ញុំជារឿងអាចអស់សំណើច តែគួរឱ្យចង់ស្តាប់។ ខ្ញុំតែងញញឹម​ពេលនឹកឃើញ។

នេះ​ជា​រឿងខ្លី​មួយ​ដែល​និទានពី​ឆ្នាំ​ដំបូង​នៃ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​មនុស្ស​​ដែល​ខ្ញុំ​ស្រលាញ់។

ខ្ញុំឈ្មោះ ចិត្តនារី  អាយុ១៨ឆ្នាំ ទើបនឹង​ផ្លាស់មករៀននៅទីរួមខេត្តបាត់ដំបងដោយស្នាក់ជាមួយផ្ទះម្តាយមីងខាងប៉ា។

នៅខែកក្កដា ឆ្នាំ ២០២២ ខ្ញុំបានណាត់ចួប Date មិត្តម្នាក់ ដែលស្និទ្ធគ្នា​បំផុតនៅពេលនោះ គឺ វិរុទ្ធ។ គេជាកូនអ្នកបន្ទាយមានជ័យមកស្នាក់នៅរៀននៅបាត់ដំបងដូចគ្នា​។

ជីវិតស្នេហា​របស់ពួកខ្ញុំនៅពេលនោះ ផ្តើមដោយការញញឹម និងចូលចិត្ត​គ្នាហើយចៃដន់បំផុត ពេល ពួកយើងទៅធ្វើកីឡា​ជាមួយសាលា ស្រាប់តែទិញអាវមកពាក់ពណ៌ខៀវដូចគ្នា ម៉ាកតែមួយរូបតែមួយ មិនមានព្រាងទុក។

ពួកគេបង្អាប់យើងថា ពាក់អាវ​គូស្នេហ៍។ មិនយូរទេ ខ្ញុំសម្គាល់គេ ហើយគេបានឈែតមកខ្ញុំមែន។

យើង​មានទំនាក់ទំនងគ្នាពីរបីសប្តាហ៍ហើយ បានបញ្ចប់វិញដោយមិនល្អប៉ុន្មាន​ទេព្រោះមាន​អ្នកមកប្រាប់ថាគេមានសង្សារ។

និយាយពិតទៅ  កាល​ដែល​គេ​ណាត់​ចួប​គ្នាដំបូង  គឺទៅញ៉ាំកាហ្វេ កាលណោះខ្ញុំ​មិន​សូវ​និយាយ​អ្វី​ច្រើន​ជាមួយ​វិរុទ្ធ​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​អៀន​ខ្មាស និង​មិន​សូវ​មានវោហា ។  ចំពោះគេ ក៏ដូចគ្នា មិននិយាយ គិតតែពីញញឹម តែខ្ញុំ​គិត​ថា ​ខ្ញុំ​អាច​ទទួល​យកគេបាន ហើយត្រឹម​សាកមើលចិត្ត​គ្នា សេពគប់តាមបែបយុវវ័យ ​ ប៉ុន្តែ​មិន​មាន​អ្វី​លើស​ពី​នោះ​ទេ។

លើកក្រោយមក ពេលឮថាគេមានសង្សារ ខ្ញុំគេចពីគេមិននិយាយនិងមិនញញឹម។

ខ្ញុំអត់ឈឺចាប់អីខ្លាំងទេ តែធុញដែលគេខលមកទាំងខ្ញុំមិនលើកហើយ​នៅតែខល ឆាតសួរថាមានរឿងអ្វី។ ខ្ញុំមិនចង់ឱ្យគេ​ដឹងថា ខ្ញុំខ្វល់រឿងគេមាន​សង្សារទេ។

ដោយខ្ញុំមិនឆ្លើយឆ្លង គ្រប់យ៉ាង​ក៏ស្ងាត់ទៅ។

លើកទីពីរ​ដែលពួកខ្ញុំបានត្រូវគ្នា​វិញ គឺនៅថ្ងៃទី ៣១ ខែ មិនា​ឆ្នាំ២០២៣នេះ  និយាយឱ្យត្រង់ទៅ ខ្ញុំពិតជាមិនចាំ ច្រើនទេថាហេតុអ្វី តែពេលនោះគេដូចជា​ ញ៉ាំបៀរ​ស្រវឹងបន្តិច ហើយនិយាយច្រើន។

កាលណោះ ជាមង្គល​ការ កូនស្រីលោក​គ្រូខ្មែររបស់ខ្ញុំ គាត់ហៅពួកយើងទៅចូលរួម​។ ពេលនោះហើយ គេបាននិយាយថា គេធ្លាប់បែកសង្សារ​ពីរនាក់ ព្រោះ​តែអ្វីៗហាក់ដូចជាមិនសក្តិសមគ្នា។ នោះជារបៀបដែលគេអាច ឱ្យខ្ញុំចាប់ផ្តើមនិយាយជាមួយគេកាន់តែច្រើន។ ខ្ញុំនឹងគេផ្តើមចេញពីពេលនោះ ក៏ផ្តើមរាក់ទាក់គ្នាឡើងវិញ មិនសូវឆ្គងទេ  ហើយអាចនិយាយជាមួយគ្នាគ្រប់រឿងបាន ដូច្នេះនេះជាវិធីដ៏ល្អសម្រាប់ខ្ញុំក្នុងការចាប់ផ្តើមប្រាប់គេពីការពិត​ដែលខ្ញុំអន់ចិត្ត​រឿងគេមានសង្សារ។

នៅពេលដែលខ្ញុំចាប់ផ្តើមមានភាពស្និទ្ធស្នាលជាមួយវិរុទ្ធ ខ្ញុំចាប់ផ្តើមដឹងថា គេមិនមែនជាមនុស្ស​ប៉ិនកុហក ទាល់តែសោះ។ យើងចាប់ផ្តើមឈែត កាន់តែច្រើន ហើយពេលខ្ញុំចំណាយពេលញ៉ាំអីក្បែរសាលាជាមួយគេកាន់តែច្រើន ស្និទ្ធស្នាលជាមួយគេកាន់តែខ្លាំង។

​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​គេ ដូច​ជា​ខ្ញុំ​អាច​ភ្ជាប់​ជាមួយ​គេ​ក្នុង​របៀប​ដែល​ខ្ញុំ​មិន​អាចមាន​​ជាមួយ​អ្នក​ដទៃ។ ជាធម្មតាខ្ញុំស្អប់មនុស្សប្រុស១ម៉ោងឈែតមកម្តង តែសម្រាប់គេ តែងតែមានអារម្មណ៍កក់ក្តៅ និងលួងលោម។

នេះហើយរឿងរបស់ខ្ញុំ !

ព្រឹកមិញនេះគេមកប្រាប់ខ្ញុំថា គេជាប់ជាបុគ្គលិកបណ្តែតនៅធនាគារមួយហើយ ។ ខ្ញុំគិតថា ខ្ញុំកំពុងរកការងារដូចគ្នា ហើយគិតថា ស្នេហាពួកយើង និងអាជីពពួកយើង នឹងលូតលាស់ទៅទន្ទឹម​គ្នា។

ភ្លេចប្រាប់! ពេលដែលទំនាក់ទំនងរបស់យើងបានរីកចម្រើន គឺនៅមុនថ្ងៃភ្ជុំ។ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្តព្រោះធ្លាក់ការងារ​នៅសាលាភាសា ហើយបាន ចាកចេញពីការជជែកជាក្រុមមកអង្គុយតែឯង។ នៅពេលនោះខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់ ហាក់ដូចជាខ្ញុំមានអ្វីមួយ មិនសប្បាយចិត្តខ្លាំង ស្រាប់តែគេ​ដើរចោលមិត្តគ្រប់គ្នាហើយមកសួរខ្ញុំថា មានអ្វីខុសប្រក្រតី?

គេខ្វល់ពីអារម្មណ៍របស់ខ្ញុំ!

ខ្ញុំញញឹម និង​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​ការ​និយាយ​អំពី​រឿងធ្លាក់​នេះ​ជាមួយ​គេ ហើយគេប្រាប់ថា គេធ្លាប់ធ្លាក់ដែរ តែវាមិនអីទេ ជាបទពិសោធន៍សម្រាប់ការទៅធ្វើសម្ភាសន៍ពេលក្រោយ។

វិរុទ្ធហាក់ដូចជាមានការឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះអ្វីៗទាំងអស់ដែលចិត្ត​ខ្ញុំគាំងស្ទះ។

មួយសន្ទុះក្រោយមក ខ្ញុំមានអារម្មណ៍ធូរស្រាល។ នេះជាអារម្មណ៍ពិតនៃស្នេហារបស់យើង​ដែលត្រូវការ​អ្នកណាម្នាក់ យើងអាចជឿនិងជជែកគ្នាបាន លើកទឹកចិត្ត និងនៅទីនេះដើម្បីគ្នា។

ពេលនេះខ្ញុំសរសេររឿងមកដាក់នៅវែបសាយ ខ្ញុំបានការគាំទ្រពេញទំហឹងពីវិរុទ្ធ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*