រំងាប់ការឈឺចាប់ដោយក្តីសង្ឃឹម!

នៅក្នុងសៀវភៅចេញថ្មីបំផុតមួយ ដែលមានការ​កក់ទុកយ៉ាងគគ្រឹកគគ្រេង ក្រោមចំណងជើងថា «ធ្វើឱ្យអស់ពីសមត្ថភាព»​អ្នកនិពន្ធ ម៉ីស​ន សុធារី ​បានលើកឡើងថា រាងកាយ និងព្រលឹងរបស់យើង ចង់រស់ណាស់។  ពីរយ៉ាងនេះ ចង់ឱ្យយើង បង្កើតក្តីសង្ឃឹមមួយឡើងមក ព្យាបាល រំងាប់ការឈឺចាប់ទាំងអស់ហើយចូលរួមជាមួយយើងក្នុងការប្រយុទ្ធនឹងពេលវេលា​លំបាកៗក្នុងជីវិត។

កុំបាត់បង់រាងកាយ កុំបាត់បង់ដូងវិញ្ញាណ ។ រក្សាសុខភាពកាយនិងចិត្ត​ព្រោះយើងត្រូវការអាវុធសំខាន់ទាំងទ្វេ។

លោកស្រី បានលើកឡើងទៀតថា៖ «មនុស្ស​មួយចំនួន ​បាន​បាត់​បង់សាច់ញាតិ​​ដោយការ ​ធ្វើ​អត្តឃាតទាំងមិនមាន​តម្រុយ​អ្វី​ជា​មុន​ទេ។»

លោកស្រីពន្យល់ថា អ្នកទាំងនោះគ្មាន​ សញ្ញាស្រែករកជំនួយឬ ចែករំលែកសម្ពាធ ឡើយ។ គ្រប់គ្នា​មើលមិនឃើញថាអ្នកណាបាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ឡើយ ប្រសិន​គេមិនឱ្យយើងដឹង ។ អ្នកនិពន្ធបាន​បរិយាយថា មនុស្សជាច្រើន​បានចុះចាញ់ជីវិត សម្រេចចាកចេញ​ដោយ​​បន្សល់ទុកប្តីឬប្រពន្ធ​ម៉េម៉ាយ កូនៗ​មិនទាន់ដឹងក្តី​ ឪពុកម្តាយជរា បងប្អូន ញាតិមិត្តរាប់រយ​នាក់​។ មនុស្ស​ទាំងនេះមិនសុទ្ធតែមានវិបត្តិហិរញ្ញវត្ថុទេ​ ភាគច្រើនបានទទួលជោគជ័យក្នុងពិភពរូបវន្ត(សម្ភារៈ ) ប៉ុន្តែស្រពោន​ឈឺចាប់ក្នុងចិត្ត ឬហត់ចិត្ត តានតឹងដល់កម្រិត​គ្រប់គ្រាន់ក្នុងការជ្រើសរើសវិធីចាកចេញស្ងាត់ៗ។

«ការដកដង្ហើមដោយឈឺចាប់នៅគ្រប់វិនាទីនិមួយៗ នឹង​មិនមាន​អ្នកណាយល់បាន​ក្រៅពីសាមីខ្លួនឡើយ ដូច្នេះហើយចូរ កុំបណ្តោយឱ្យសេចក្តី​សង្ឃឹម និង​ក្តី​សុបិន​របស់​យើង​ត្រូវ​បាន​បំផ្លាញ។»

នៅក្នុងសៀវភៅ ធ្វើឱ្យអស់ពីសមត្ថភាព នឹងបំភ្លឺច្រើន​លើវិធីសាស្ត្របង្កើតសេចក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។

ជាវសៀវភៅចុចត្រង់ណេះ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*