នៅក្នុងសៀវភៅចេញថ្មីបំផុតមួយ ដែលមានការកក់ទុកយ៉ាងគគ្រឹកគគ្រេង ក្រោមចំណងជើងថា «ធ្វើឱ្យអស់ពីសមត្ថភាព»អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា រាងកាយ និងព្រលឹងរបស់យើង ចង់រស់ណាស់។ ពីរយ៉ាងនេះ ចង់ឱ្យយើង បង្កើតក្តីសង្ឃឹមមួយឡើងមក ព្យាបាល រំងាប់ការឈឺចាប់ទាំងអស់ហើយចូលរួមជាមួយយើងក្នុងការប្រយុទ្ធនឹងពេលវេលាលំបាកៗក្នុងជីវិត។
កុំបាត់បង់រាងកាយ កុំបាត់បង់ដូងវិញ្ញាណ ។ រក្សាសុខភាពកាយនិងចិត្តព្រោះយើងត្រូវការអាវុធសំខាន់ទាំងទ្វេ។
លោកស្រី បានលើកឡើងទៀតថា៖ «មនុស្សមួយចំនួន បានបាត់បង់សាច់ញាតិដោយការ ធ្វើអត្តឃាតទាំងមិនមានតម្រុយអ្វីជាមុនទេ។»
លោកស្រីពន្យល់ថា អ្នកទាំងនោះគ្មាន សញ្ញាស្រែករកជំនួយឬ ចែករំលែកសម្ពាធ ឡើយ។ គ្រប់គ្នាមើលមិនឃើញថាអ្នកណាបាក់ទឹកចិត្តធ្ងន់ធ្ងរឡើយ ប្រសិនគេមិនឱ្យយើងដឹង ។ អ្នកនិពន្ធបានបរិយាយថា មនុស្សជាច្រើនបានចុះចាញ់ជីវិត សម្រេចចាកចេញដោយបន្សល់ទុកប្តីឬប្រពន្ធម៉េម៉ាយ កូនៗមិនទាន់ដឹងក្តី ឪពុកម្តាយជរា បងប្អូន ញាតិមិត្តរាប់រយនាក់។ មនុស្សទាំងនេះមិនសុទ្ធតែមានវិបត្តិហិរញ្ញវត្ថុទេ ភាគច្រើនបានទទួលជោគជ័យក្នុងពិភពរូបវន្ត(សម្ភារៈ ) ប៉ុន្តែស្រពោនឈឺចាប់ក្នុងចិត្ត ឬហត់ចិត្ត តានតឹងដល់កម្រិតគ្រប់គ្រាន់ក្នុងការជ្រើសរើសវិធីចាកចេញស្ងាត់ៗ។
«ការដកដង្ហើមដោយឈឺចាប់នៅគ្រប់វិនាទីនិមួយៗ នឹងមិនមានអ្នកណាយល់បានក្រៅពីសាមីខ្លួនឡើយ ដូច្នេះហើយចូរ កុំបណ្តោយឱ្យសេចក្តីសង្ឃឹម និងក្តីសុបិនរបស់យើងត្រូវបានបំផ្លាញ។»
នៅក្នុងសៀវភៅ ធ្វើឱ្យអស់ពីសមត្ថភាព នឹងបំភ្លឺច្រើនលើវិធីសាស្ត្របង្កើតសេចក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។
ជាវសៀវភៅចុចត្រង់ណេះ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ