អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា ការអានប្រលោមលោក ឬហៅម៉្យាងថា សៀវភៅរឿងប្រតិដ្ឋជាផ្នែកមួយនៃការកម្សាន្តដែលត្រូវមានតុល្យភាពជាមួយការបំពេញការងារ។
លោកស្រី ពន្យល់ថា ប្រសិនយើងធ្វើការហត់នឿយ ឬសិក្សាជានិច្ចដោយពុំមានការកម្សាន្ត នេះជាអតុល្យភាពនៃជីវិត សុខមាលភាពក៏គ្មាន រីឯកម្សាន្តហួសហេតុពេក មិនធ្វើការអ្វី មិនរៀនសូត្របន្ថែមជានិច្ចក៏រឹតតែមិនបាន។
អ្នកនិពន្ធ ស្រទន់មន្តស្នេហ៍បានលើកឡើងបន្ថែមទៀតដែរថា ការអានគឺជាវេទិកាដ៏ល្អ ជាអំណោយមួយដែលគ្រប់គ្នាគួរផ្តល់ឱ្យខ្លួនឯង ហើយជាចម្បងគួរតែដឹងថា ការអាននោះ ជាអំណានបែបសិក្សាឬកម្សាន្ត។
ប្រសិនជាបៀបកម្សាន្តចូររើសយកមាតិកាដែលបេះដូងត្រូវការ បើជាការបំប៉ន គួររើសយកមាតិកាដែលខួរក្បាលត្រូវការ។ ចុចទីនេះទស្សនាឃ្លីបដើមរបស់អ្នកស្រី។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ