«អានប្រលោមលោកជាផ្នែកមួយនៃជីវិតកម្សាន្តដែលជាសុខមាលភាពចិត្ត​កាយ​»ម៉ីសនសុធារី

អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា ការអាន​ប្រលោមលោក ឬហៅម៉្យាងថា សៀវភៅរឿង​ប្រតិដ្ឋជាផ្នែកមួយនៃការកម្សាន្តដែលត្រូវមាន​តុល្យភាពជាមួយការបំពេញការងារ។

លោកស្រី ពន្យល់ថា ប្រសិន​យើងធ្វើការហត់នឿយ ឬសិក្សាជានិច្ចដោយពុំមាន​ការកម្សាន្ត នេះជាអតុល្យភាពនៃជីវិត សុខមាលភាពក៏គ្មាន រីឯកម្សាន្តហួសហេតុពេក មិនធ្វើការអ្វី មិនរៀនសូត្របន្ថែមជានិច្ច​ក៏រឹតតែមិនបាន។

អ្នកនិពន្ធ ស្រទន់មន្តស្នេហ៍បានលើកឡើងបន្ថែមទៀតដែរថា ការអានគឺជាវេទិកាដ៏ល្អ ជាអំណោយមួយដែលគ្រប់គ្នា​គួរផ្តល់ឱ្យខ្លួនឯង ហើយជាចម្បងគួរតែដឹងថា ការអាននោះ ជាអំណាន​បែបសិក្សា​ឬកម្សាន្ត។

ប្រសិនជាបៀបកម្សាន្ត​ចូររើសយកមាតិកា​ដែលបេះដូងត្រូវការ បើជាការបំប៉ន គួររើសយកមាតិកាដែលខួរក្បាលត្រូវការ។ ចុចទីនេះទស្សនាឃ្លីបដើមរបស់អ្នកស្រី។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*