៥យ៉ាងដែលអ្នកអាជីពគេមិនដែលប្រព្រឹត្តិ

អ្នកនិពន្ធម៉ីសន សុធារី បានទូន្មាន​យុវវ័យថា មិនមានអ្នកណាម្នាក់ ដែលអាចរៀបរយខ្លួន និងប្រកបដោយសកម្មភាពវិជ្ជាជីវៈ Professional គ្រប់ពេលវេលានោះទេ។ យើងគ្រប់គ្នាចាប់ផ្តើមពី Unprofessional មករក Professional ជាបណ្តើរៗទៅតាមបទពិសោធរបស់យើង តែទាំងប៉ុន្មានខាងក្រោមនេះមិនគួរមានឡើយ សូម្បីទើបចេញធ្វើការដំបូងក្តី៖

១ មិនគោរពេលវេលា យឺតយ៉ាវជាប្រចាំសម្រាប់ការប្រជុំ ឬការណាត់ជួប។

២ អាកប្បកិរិយារើសអើង បែងចែកឬ ប្រើភាសាប្រមាថ និយាយស៊កសៀតបង្កកំហឹង លេងសើចមិនសមរម្យ នៅកន្លែងធ្វើការ។

៣ សំណេរឬទំនាក់ទំនងការងារមិនប្រាកដប្រជា រួមបញ្ចូលភាពមិនច្បាស់លាស់នៅក្នុងអ៊ីមែល ឬការសន្ទនា ករណីខ្លះមើលហើយមិនឆ្លើយតបទាន់ពេលវេលា ទុកចោលធ្វើពើមិនដឹងមិនឮនូវបណ្តាសារទំនាក់ទំនងសំខាន់ៗក្នុងការងារ។

៤ មើលងាយអង្គប្រជុំ ដូចជាកង្វះការត្រៀមខ្លួន សម្រាប់ការប្រជុំ បទបង្ហាញ ឬយកចិត្តទុកដាក់ស្តាប់។

៥ ក្រមសីលធម៌ការងារស្ទើរ មិនបំពេញតាមកាលកំណត់ជាប់លាប់ ឬផ្តល់ការងារគុណភាពខ្ពស់យកពេលវេលាទៅផ្គាប់ចិត្តថា្នក់លើ មិនខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព។ល។

ត្រឹមតែប្រាំចំណុចនេះ ល្មមអាចទៅបំផ្លាញពិន្ទុនៃឥរិយាបថការងាររបស់យើងយូរអង្វែងបាន!

See less

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*