អ្នកនិពន្ធ មុីសន សុធារី ពាំនាំការយល់ដឹងក្នុងតួនាទីជាអ្នកផ្សព្វផ្សាយមួយរូប ណែនាំអ្នកស្រលាញ់អាជីពសារព័ត៌មាន ៥ចំណុច

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន​ លើកទី៣១ នៅថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៤ អ្នកនិពន្ធ មុីសន សុធារី ២៦ឆ្នាំ ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយមួយរូប ដែលបានឃើញនិងឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន អ្នកស្រី មុីសន សុធារី មានការណែនាំ ៥ ចំណុច ជូនអ្នកដែលស្រលាញ់អាជីពជាអ្នកសារព័ត៌មានដោយគូសបញ្ជាក់ថា អ្នកទាំងអស់គ្នាជាកម្លាំងបន្តវេន ​និងនាំទៅដល់ការផ្លាស់ប្តូរឱ្យរឹតតែប្រសើរឡើង។

មានឥរិយាបថធំ៥ ដែលអ្នកសារព័ត៌មាន​ល្អ រមែងប្រកាន់ខ្ជាប់៖
១. អនុវត្តតួនាទីជាអំណាចទីបួននៅក្នុងសង្គមប្រជាធិបតេយ្យទុកប្រយោជន៍ជាតិ និងកិត្យានុភាពជាតិជាធំ។
២. ពត់លត់ដំចរិតឱ្យបើកចំហរ វារចាកទំនោរស្រលាញ់ និង ស្អប់ក្នុងពេលបំពេញភារកិច្ច។ ផ្ទៀងផ្ទាត់ និង ទទួលខុសត្រូវ​ខ្ពស់ មុនពេលសម្រេចផ្សាយដំណឹង តែបើផ្សាយហើយមិនដកចោលព្រោះលាភសក្ការៈឬប្រយោជន៍នានាឡើយ។
៣. ការពារភាពជាសម្ងាត់នៃប្រភពសំខាន់ ស្តាប់ច្រើនតែមិនចេចចូច បង្កគ្រោះថ្នាក់ដល់ប្រភព។
៤. គ្រប់គ្រងបន្ទប់ព័ត៌មាន​ត្រូវមាន​ភាព រហ័ស ឆ្លាត នឹងនរ ក្លាហាន តែមិនអស្មិមានៈឬ ក្រអឺតក្រទម។
៥. គ្រប់គ្រងខ្លួនឯង ដោយ ចំណេះ ជំនាញ និងការសិក្សាពីកំហុស ។ ឱបជាប់វប្បធម៌សិក្សាពេញមួយជីវិត ​ស្គាល់ច្បាស់អ្វីជាទ្រព្យគុណតម្លៃវិជ្ចាជីវៈ​ និងអ្វីទៅជា ទ្រព្យបានពីការលក់ដូរគុណតម្លៃវិជ្ជាជីវៈ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*