តាមរយៈការបើកឱកាសឱ្យក្រុមអ្នកនិពន្ធមកពីគ្រប់ទិសទី បានចូលរួមបង្ហាញស្នាដៃ ជាមួយប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com តាំងពីរដូវកាលទី១ ដល់រដូវកាលទី៥ ដែលទើបចាប់ផ្តើមនេះ មានអ្នកចូលរួមដាក់ស្នាដៃនិពន្ធច្រើនណាស់មកហើយ។ ប៉ុន្តែនៅពេលនេះ ក្រុមការងារអ្នកនិពន្ធ មុីសន សុធារី សូមប្រមូលផ្តុំស្នាដៃតែងនិពន្ធរបស់យុវនិពន្ធរដូវកាលទី ៥ ដែលទាក់ទងនឹងរឿងអាថ៌កំបាំង និងភ័យរន្ធត់…

រឿងអបិយជំនឿ – រន្ធត់ព្រឺព្រួច
១. រឿង ម្ចាស់រូបថត
របស់ខ្លះមុននឹងទិញត្រូវស៊ើបប្រវត្តិឱ្យបានច្បាស់សិន។ របស់កាន់តែងាយ កាន់តែថោក អាថ៌កំបាំងកាន់តែច្រើន ហើយពោរពេញទៅដោយភាពស្មុគស្មាញ ឬក៏អាចនឹងបង្កទុក្ខទោសផងក៏មាន។ ការស្រឡាញ់ ការហួងហែង ជាចំណុចនៃការចាប់ផ្តើមគំនុំ…

២. រឿង ព្រៃខ្មោច
ឆ្នាំ២០០២ បឹងទន្លេសាប ភូមិសេះស្លាប់ ខេត្តកំពង់ឆ្នាំង…
៣. រឿង អ្វីដែលនាងឃើញ
រឿងនេះ សរសេរដោយសោកសៅ និងជារឿងអាថ៌កំបាំងពេកណាស់…
៤. រឿង ផ្ទះក្បែរសាលា
តាមផ្លូវ មានភ្លើងជះមកតិចតួចពីកូនផ្ទះ ឬដីគេទុកចោលមានសូឡាមួយៗ ផ្លុងៗ។ ពេលណាដែលខ្ញុំឆ្លងកាត់ធ្វើឱ្យស្រមោលរបស់ខ្ញុំស្រពិចស្រពិលតាមអន្ទោលមកយឺតៗនៅពីក្រោយដំណើររបស់ខ្ញុំ…
៥. រឿង ខ្មោចទឹក
ធ្លាប់ឃើញកាសែតមួយគេនិយាយថា ទីនោះគឺជាអតីតកុលសម្ព័ន្ធចាស់ឈ្មោះថាខ្វាសាម!
៦. រឿង ព្រាយដើមអម្ពិល
ភូមិនេះ មានព្រាយមួយឈ្មោះ យាយចាន់ ។ អ្នកស្រុកតំណាលតៗមកថា គាត់ជាវិញ្ញាណមិនទៅចាប់ជាតិ និងបន្តនៅលើដើមអម្ពិលធំមួយក្បែរវត្តចាស់…
៧. រឿង អាថ៌កំបាំងផ្លូវងងឹត
វត្តមួយនៅលើភ្នំនេះ មានតែលោកមួយអង្គគត់ដែលអាចគង់នៅបាន (ផ្អែកលើរឿងពិត…)

រឿង អាថ៌កំបាំង
១. រឿង សារមន្ទីរចិន
ទីនេះជាសំណង់បាក់បែកនៃអតីតសារមន្ទីរមួយ អ្នកស្រុកគេហៅតៗគ្នាថា «សារមន្ទីរចិន»ទីនេះគេស្គាល់ថា ជាអតីតកម្មសិទ្ធិនៃដង្ខៅចិនម្នាក់ល្បីឈ្មោះ គឺកុងហៃ ដោយគ្រាន់តែសង្ឃឹមថានឹងមានការសិក្សាច្បាស់ទៅសម័យក្រោយៗ អំពើប្រវត្តិនៃការរត់មកផ្ញើវាសនាលើដីខ្មែរ ដោយជនជាតិចិនដែលគេចទុរ្ភិក្ស តែ…
២. រឿង វេនស្នងត្រកូលព្រាហ្មណ៍
ខ្ញុំចម្លែកនិងផ្ទុកអាថ៌កំបាំងនៃចម្ងល់នេះម្នាក់ឯងរហូតដល់៥ឆ្នាំក្រោយមក ខ្ញុំបានរៀបការមានកូនប្រពន្ធ ចេញមកនៅឆ្ងាយពីម្តុំនោះ…
៣. រឿង System-៣
ស្រាប់តែ យប់មួយ ក្រោកឡើងមកវិញខ្ញុំឃើញខ្លួនឯងដុះកន្ទុយជាផ្សោត និងកំពុងស្ថិតនៅលើកោះតូចមួយ…
៤. រឿង Public Wi-Fi
ឮត្រឹមនេះ ខ្ញុំឈប់ស្ដាប់សម្ដីរបស់អាសិទ្ធ និយាយអ្វីបន្ដទៀតឡើយ…មិនអាចទេមែនទេ? ព្រោះតែខ្ញុំប្ដូរអនាគត កែប្រែជីវិតរបស់សិទ្ធ ខ្ញុំត្រូវលះបង់ជីវិតអ្នកម៉ាក់របស់ខ្ញុំនោះ?
៥. រឿង ទីក្រុងចាស់
៣០នាទីក្រោយមក ពួកគេវិលមកកន្លែងចាស់វិញ ហើយរីករាយជាមួយការសម្លាប់។ ដៃតុកយួរក្បាល រីយ៉ា ហានីកា និងថម។ គ្រឿងពេជ្រញាត់ពេញមាត់ថម…
៦. រឿង កុមារពេជ្រ
ជាថ្នូរមកវិញ គេសុំបោះចោលវេទមន្តទាំងអស់ហើយរស់នៅសាមញ្ញដូចអ្នកដទៃ…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ