ពិព័រណ៍សៀវភៅលេីកប៉ាល់លើកដំបូង នៅភ្នំពេញ បើកឱ្យចូលរួមដោយសេរី ពីថ្ងៃនេះទៅ

ជាលើកដំបូង សម្រាប់ការរៀបចំពិព័រណ៍សៀវភៅអន្តរជាតិ នៅលេីកប៉ាល់ខ្នាតយក្ស Doulos Hope ដែលនឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី០៥ មិថុនានេះ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ និងបន្តពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងនៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ ដោយអនុញ្ញាតឲ្យសាធារណជនទូទៅចូលរួម ទស្សនាដោយសេរី និងឥតគិតថ្លៃ។

ពិព័រណ៍សៀវភៅនេះ នឹងបើកឱ្យចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ ៧:៣០ យប់ លើកលែងតែថ្ងៃច័ន្ទ ប៉ុណ្ណោះ។

គួរជម្រាបថា កប៉ាល់ Doulos Hope ជាអតីតកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលបច្ចុប្បន្នប្រែក្លាយជាបណ្ណាល័យ ឬបណ្ណាគារអណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក ដែលជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBA Ships ។ Doulos Hope ធ្លាប់បានចូលចតនៅកំពង់ផែជិត ៥០០ នៅទូទាំង ១៥០ ប្រទេសជុំវិញពិភពលោក ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*