កម្មវីធីប្រកួតវីដេអូខ្លី ស្តីពី “សារៈសំខាន់នៃការទទួលបានព័ត៌មាន” កំណត់យកត្រឹមដំណាច់ខែនេះ

នៅរសៀលថ្ងៃទី០៦ ខែមិថុនានេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCiM) បានប្រកាសរៀបចំកម្មវិធីប្រកួតវីដេអូខ្លី ក្រោមប្រធានបទ “សារៈសំខាន់នៃការទទួលបានព័ត៌មាន” ដោយចាប់ទទួលវីដេអូរបស់បេក្ខជន ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បញ្ជាក់ថា សារៈសំខាន់នៃប្រធានបទនេះ គឺផ្តោតលើ ៣ ចំណុច ទាក់ទងទៅនឹងសិទ្ធិទទួលព័ត៌មាន ដែលអ្នកចូលរួម អាចជ្រើសរើស រួមមាន៖
១. សារៈសំខាន់នៃសេចក្ដីព្រៀងច្បាប់សិទ្ធិទទួលព័ត៌មាន
២. សារៈសំខាន់នៃសិទ្ធិទទួលព័ត៌មានលើវិស័យសេដ្ឋកិច្ច បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ
៣. សារៈសំខាន់នៃសិទ្ធិទទួលព័ត៌មានលើការបើកចំហព័ត៌មានថវិកា និងលទ្ធកម្មសាធារណៈ

សម្រាប់លក្ខខណ្ឌចូលរួម គឺតម្រូវឱ្យជាយុវជនកម្ពុជា មានអាយុចាប់ពី១៥ ដល់ ៣៥ឆ្នាំ និងអាចចូលរួម ជាបុគ្គលឬក្រុម ប៉ុន្តែក្នុងមួយក្រុមអាចមានសមាជិកត្រឹម ៤នាក់តែប៉ុណ្ណោះ។ ចំណែឯវីដេអូ ដែលចូលរួមប្រកួត គឺតម្រូវឱ្យផ្ដល់សិទ្ធិដល់ក្រុមការងារ ក្នុងការចាក់បង្ហាញ និងបង្ហោះវីដេអូ ឬផ្នែកខ្លះនៃវីដេអូ ដែលបានដាក់ចូលប្រកួតនេះ តាមបណ្ដាញសង្គម ឬមធ្យោបាយផ្សេងៗ។

គួរបញ្ជាក់ថា ចំពោះការចូលរួមប្រកួតប្រជែងកម្មវិធីនេះ មិនអនុញ្ញាតសម្រាប់ បុគ្គលិករបស់អង្គការ ជាសមាជិករបស់ក្រុមការងារ ឬក្រុមគ្រួសារឡើយ។ ដោយឡែក សម្រាប់ស្រ្តីជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុម LGBTQIs គឺទទួលបានការលើកទឹកចិត្តឱ្យចូលរួម។

បើតាមមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កម្មវិធីប្រកួតវីដេអូខ្លីនេះ ដោយមានប្រាក់រង្វាន់ ចាប់ពី ៣០០ដុល្លារ ដល់ ៧០០ដុល្លារ ជូនដល់ជយលាភី ៣រូបផងដែរ ពោលជយលាភីលេខ១ ទទួលបានប្រាក់រង្វាន់ធំ ៧០០ដុល្លារ ជយលាភីលេខ២ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ និងជយលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ ៣០០ដុល្លារ ។

ខាងក្រោមនេះ ជាលក្ខខណ្ឌក្នុងការផលិតវីដេអូ ៖
-ត្រូវមានរយៈពេលចន្លោះពី ៣ទៅ៥នាទី
-ត្រូវតែជាវីដេអូបង្កើតថ្មីដោយប្រើប្រាស់ស្មាតហ្វូន ម៉ាស៊ីនថត ឬឧបករណ៍ថតរូបផ្សេងទៀត
-វីដេអូប្រភេទគំនូរជីវចល ឬវីដេអូបង្កើតតាមកំព្យូទ័រ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតឡើយ
-ជាវីដេអូដែលមិនធ្លាប់ដាក់ចូលរួមប្រកួត ឬផ្សព្វផ្សាយជាសាធារណៈ

បៀបចូលរួមប្រកួត

1 Comment

  • សារ៉ាត់ សុខឃីម Posted June 6, 2024 5:29 pm

    ជាកិច្ចដំបូងខ្ញុំសូមគោរពក៏ដូចជាជម្រាបសួរដល់បងៗក្រុមការងារទាំងអស់ ខ្ញុំជាសិស្សរៀនថ្នាក់ទី១១។សម្រាប់ខ្ញុំៗយល់ថាកម្មវិធីនេះពិតជាល្អ ព្រោះវាជួយលើកកម្ពស់ដល់ការបង្ហាញសមត្ថភាពរបស់បេក្ខជន រួមមានការស្រាវជ្រាវនិងបកស្រាយទាក់ទងនឹងប្រធានបទ ថតនិងកាត់វិដេអូបែបខ្លីៗ។ម្យ៉ាងទៀតកម្មវិធីនេះបានបើកឱកាសឲខ្ញុំអាចចូលរួមចែករំលែកនូវសមត្ថភាពរបស់ខ្ញុំរួមទាំងបេក្ខជនទាំងអស់ផងដែរ។សូមអរគុណ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*