មហោស្រពអក្សរសិល្ប៍ខ្មែរ ប្រកាសកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង»

នៅរសៀលថ្ងៃពុធទី ១០ ខែកក្កដា ឆ្នាំ២០២៤ មហោស្រពអក្សរសិល្ប៍ខ្មែរ បានប្រកាសកម្មវិធីប្រកួតអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ដើម្បីបើកឱកាសឱ្យសាធារណជន អាចចូលរួមបង្ហាញសមត្ថភាពតែងនិពន្ធ ក្រោមប្រធានបទ “អក្សរសិល្ប៍បៃតង” ដោយដាក់ស្នាដៃចូលរួមប្រកួត ចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈកម្មវិធីនេះ បេក្ខជនម្នាក់ អាចដាក់ស្នាដៃចូលរួមច្រើនបំផុត ២ស្នាដៃ (អាចជារឿងខ្លី ទាំង២ ឬរឿងខ្លី ១; កំណាព្យ១ ) និងត្រូវប្រាកដថា ជាស្នាដៃដែលមិនធ្លាប់ជាប់រង្វាន់ពីមុន ឬត្រូវបានផ្សព្វផ្សាយជាសាធារណៈ ពិសេសត្រូវតែជាបទនិពន្ធថ្មី មិនចម្លងអ្នកដទៃ។ សម្រាប់កម្មវិធីប្រកួតនេះ មហោស្រពអក្សរសិល្ប៍ខ្មែរ ក៏មានរៀបចំរង្វាន់ជយលាភី ៣រង្វាន់ផងដែរ សម្រាប់បេក្ខជនជយលាភីលេខ ១ ដល់លេខ ៣ ក្នុងចំនួនទឹកប្រាក់ ៤០មុឺនរៀល ដល់ ៦០មុឺនរៀល ។

សម្រាប់ព័ត៌មានលម្អិត

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*