ធ្វើម្តេចបង្កើនទំនុកចិត្តពេលនិយាយសាធារណៈ

ទទួលស្គាល់ថា យើងត្រូវការសមត្ថភាពនិយាយជាសាធារណៈក្នុងយុគសម័យនេះ។ មនុស្ស​មួយចំនួនធ្វើបានល្អណាស់ ខ្លះទៀតនៅកំពុងរៀនធ្វើ។ ខ្ញុំឆ្លើយជូននឹងសំណួរ​ក៏ដូចជាការព្រួយបារម្ភរបស់ប្អូនៗជុំវិការដាក់ខ្លួនឯងសម្រាប់ការងារទំនាក់ទំនងសាធារណៈ។

ជាទូទៅ គំនិតដែលថា ការឈរនៅនឹង​មុខទស្សនិកជនច្រើន អាចបណ្តាលជាការភ័យខ្លាច ប៉ុន្តែ​វា​អាច​ជំនៈបាន។

ដើម្បី​ឈាន​ជើង​ទៅ​រក​ភាព​ជឿជាក់​បន្ថែម​ទៀតសូមទស្សនាឃ្លីបនេះសិន ចុចទស្សនា

ខ្ញុំសង្ខេបជូនថា របៀបនិយាយដោយទំនុកចិត្តនៅទីសាធារណៈនឹងកើនឡើងនៅពេលដែលយើងបំពេញការងារដោយផ្នត់គំនិតជាមួយការអនុវត្ត ក៏ដូចជា សកម្មភាព។ យល់ពីអ្វីដែលយើងត្រូវនិយាយ ចំណុចណាជាព័ត៌មាន ចំណុចបកស្រាយពន្យល់ ផ្ទួន និង កត់ចំណាំ។

ដើម្បី​ពង្រឹង​​ទំនុក​ចិត្ត​សូមទស្សនាវីដេអូនេះ​ ចុចទស្សនា

ការច្បាមយកបច្ចេកទេសនៃការគិតរហ័ស គិតផ្តោត និងចំពាក្យគន្លឹះគឺជាជំនាញ។ យើងអាចអភិវឌ្ឍជំនាញនេះសន្សឹមៗព្រោះជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល ​ក្នុង​ការ​គ្រប់គ្រង​ការ​ថប់​បារម្មណ៍​ក្នុង​ពេល​កំពុងនិយាយ។ ការនិយាយ​ជា​សាធារណៈត្រូវការផ្តោតនិងធ្វើឱ្យសរសៃប្រសាទស្ងប់។ លំហាត់ប្រាណធ្វើឱ្យសតិអារម្មណ៍ស្ងប់ អាចកាត់បន្ថយភាពតានតឹង កំហឹង និង ការរំជួលចិត្ត​ពេលថ្លែងអ្វីមួយដែលសំខាន់ ដូចជា​ព័ត៌មាន​រំជើបរំជួល​ ។ល។ មួយវិញទៀត ការនិយាយយឺតៗមិនត្រឹមតែជួយឱ្យយើង​ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយ​អ្នកស្តាប់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញភាពជឿជាក់ និងទំនុកចិត្ត សេចក្តីថ្លៃថ្នូរ គួរឱ្យទុកចិត្ត​។ ចុចទស្សនា

អំពីភាសាកាយវិការ ៖ ភាសាកាយវិការដែលមានទំនុកចិត្ត គឺជាគន្លឹះធំមួយ ក្នុងការនិយាយជាសាធារណៈ ដោយមាន​ឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលទស្សនិកជនសម្គាល់ឃើញនូវទំនុកចិត្តផ្ទាល់ខ្លួនរបស់អ្នកនិយាយ។ មនុស្ស​មាន​កាយវិកា​ច្រង៉េងច្រង៉ាង មិនសូវទទួលបានការគោរពទេទោះជានិយាយបានល្អយ៉ាងណាក្តី។

មុនពេលធ្វើបទបង្ហាញធំ សូមចំណាយពេលពីរបីនាទីក្នុងការឈរហ្វឹកហាត់​ដោយ​ដាក់ដៃទាំងសងខាងនៅលើត្រគាក ងើយចង្កាផ្អៀងឡើងលើ បង្វឹកនូវទំនុកចិត្តនិងពង្រឹងអំណាចក្នុងឥរិយាបថ។

នឹងមាន​ត…..

    យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

    Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*